ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិសេស​បំផុត ​! កាដូ​ផ្ទួន​ៗ​ពី​ប្រូ​ម៉ូ​សិន «OPPO Week» ពី​ថ្ងៃ​ទី 8 ដល់​ថ្ងៃ​ទី 14 ខែសីហា សម្រាប់​ស្មា​ត​ហ្វូ​ន OPPO Reno6 Z 5G & OPPO A94 ម៉ូ​ដែល​ថ្មី​ទើប​ចេញ​ក្តៅ​ៗ

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទិញ 1 បាន​រហូត​ដល់​ទៅ 3 ! ចំណេញ​លើស​ចំណេញ នេះ​គឺជា​រដូវ​កាល​ផ្តល់​ជូន​ដ៏​ភ្ញាក់ផ្អើល​ពី OPPO…

រាជធានីភ្នំពេញ ៖ ទិញ 1 បាន​រហូត​ដល់​ទៅ 3 ! ចំណេញ​លើស​ចំណេញ នេះ​គឺជា​រដូវ​កាល​ផ្តល់​ជូន​ដ៏​ភ្ញាក់ផ្អើល​ពី OPPO គឺ​កំពូល​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស OPPO Week ដែល​ធ្វើ​ឡើង​ដើម្បី​តបស្នង​អតិថិជន​ឲ្យ​កាន់តែ​ទទួល​បានការ​ចំណេញ​កាន់តែ​ច្រើន ជាមួយនឹង​ជម្រើស​តម្លៃ​ដែល​អាច​ជ្រើស​បាន 2 ជម្រើស​ដោយ​ក្នុង​នោះ​មាន OPPO Reno6 Z 5G តម្លៃ $419 និង OPPO A94 តម្លៃ $299 ថែម​ជូន​កញ្ចប់​កាដូ​ពិសេស​ជាទី​គាប់ចិត្ត​ដល់​ទៅ 3 មុខ​គិត​ជា​ទឹកប្រាក់​ស្មើនឹង $122 រួម​មាន​៖ បាស Bluetooth (​តម្លៃ $39) កាបូបស្ពាយ​ដ៏​ស្រស់​ស្អាត (​តម្លៃ $29), និង​ស៊ី​ម​ស្មា​ត​លេខ​ពិសេស Bronze (​តម្លៃ $54) ភ្ជាប់​គម្រោង​អ៉ីន​ធើ​ណែ​ត 12 ស​ប្តា​ហ៍ ។ សម្រាប់​កម្មវិធី​ផ្តល់​ជូន​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ​08 ដល់​ថ្ងៃ​ទី​ 14 ខែកញ្ញា ឆ្នាំ ​2021 ។

ប្រាកដ​ណាស់​ ! សម្រាប់​អតិថិជន​គ្រប់​ស្រទាប់​វ័យ ​គឺ​ពិតជា​ស័ក្ក​ិសម​នឹង​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​នេះ​ខ្លាំង​ណាស់ ទាំង​ការ​បំពាក់​មក​ជាមួយនឹង​មុខងារ​ថ្មី​ៗ បច្ចេកវិទ្យា​ទំនើប​ៗ​ព្រមទាំង​លក្ខណៈ​ពិសេស​ៗ​លើ Reno6 Z 5G ដូច្នេះ​ចង់​ដឹង​ទេ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ភាព​លេចធ្លោ ? ហើយ​វា​បាន​បំពាក់​មក​ជាមួយនឹង​មុខងារ​ថ្មី​ៗ​អ្វីខ្លះ ?

ខាងក្រោម​នេះ​ជា​ចំណុច​ពិសេស និង​លេចធ្លោ​នូវ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno6 Z 5G ៖

  1. បន្ទះ​ឈី​ប 5G ៖ Reno6 Z 5G បាន​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប 5G ដែល​ជម្រុញ​ឲ្យ​ស្ថេ​រ​ភាព​អ៊ី​ន​ធើ​ណែ​ត​គ្របដណ្តប់​មាន​ល្បឿន​កាន់តែ​លឿន (​លឿន​ជាង​មុន 10 ទៅ 100 ដង​) និង​កម្លាំង​ម៉ាស៊ីន​ដំណើរការ​កាន់តែ​ខ្លាំង និង​គ្របដណ្តប់​សេវា​អ៊ី​ន​ធើ​ណែ​ត​កាន់តែ​លឿន​ ។
  2. កាមេរ៉ា​មុខ​និង​ក្រោយ ​៖ កាមេរ៉ា​មុខ​ទំហំ 32MP+​មុខងារ Portrait ជំនួយ​សម្រស់ រីឯ​កាមេរ៉ា​ក្រោយ​មាន​ទំហំ​ធំ 64MP+8MP+2MP ដែល​អាច​ថតរូប ថត​វី​ដេ​អូ​បាន​ភ្លឺ​ច្បាស់​ល្អ និង​មាន​ភាព​ទាក់ទាញ ​។
  3. Portrait ជំ​នួ​សម្រស់ ​៖ Reno6 Z 5G នាំមុខ​លើ​បច្ចេកវិទ្យា​ថត​បែប Portrait បង្ហាញ​ចេញ​មក​កាន់តែ​ទាន់ ទាក់ទាញ និង​ប្រកបដោយ​ការ​ច្នៃប្រឌិត ដែល​ក្នុង​នោះ​វា​មានមុខ​ងារ​ថត Portrait ចំនួន 3 រួម​មាន Bokeh Flare Portrait, វី​ដេ​អូ Portrait ជំនួស​សម្រស់ និង​វី​ដេ​អូ​តាម​ចាប់​គោលដៅ​ ។ ក្រៅពី​នោះ​វា​ក៏​មានមុខ​ងារ​ច្នៃប្រឌិត​បន្ថែម​ទៀត​ជា​ច្រើន​ដើម្បី​ក្លាយជា​អ្នកជំនាញ​ថតរូប​ដ៏​អស្ចារ្យ និង​ផ្តល់​ភាព​លេចធ្លោ​បន្ថែម​ទៀត​ដូច​ជា AI Palette, AI Color Portrait និង Dual View Video​ ។
  4. ថាមពល​ថ្ម​ ៖ មាន​ទំហំ​ធំ 4310mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 30W VOOC 4.0 និង​បំពាក់​ដោយ​ប្រព័ន្ធ​បន្សាប​កម្តៅ 10 ស្រទាប់​ឯ​ណ្ណោះ​ ។
  5. រូបរាង ​៖ កម្រាស់​ស្តើង 7.92mm និង​ទម្ងន់​ស្រាល​ត្រឹមតែ 173g ជាមួយនឹង​ជម្រើស 2 ពណ៌​គឺ Aurora និង Stellar Black ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​គឺ​ពណ៌​ទាំង 2 នេះ​គឺ​មិន​ជាប់​ស្នាម​ដៃ 100%​ ។

តោះ ​! បងប្អូន​ប្រញាប់​រួសរាន់​ឡើង​ណា៎​…. ទិញ​ទាន់​ៗ ទិញ​មិន​ទាន់​ដឹង​តែ​ស្តាយក្រោយ​ហើយ​ព្រោះ​ការ​ផ្តល់​ជូន​នេះ​មាន​ចំនួន​កំណត់​ប្រយ័ត្ន​អស់ពី​ស្តុក​ណា៎ ​! ដូច្នេះ​លោក​អ្នក​អាច​ទទួល​បានការ​ផ្តល់​ជូន​នេះ​បាន​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ដៃ​ដែល​មាន​ផ្លា​ក OPPO ទូ​ទាំង​ប្រទេស ឬ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ៗ​អាច​ចូល​ទៅ​កាន់​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ OPPO ​។ ពិសេស​កុំ​ភ្លេច​ទន្ទឹងរង់ចាំ​មើល​ថា ការ​ផ្តល់​ជូន​ដ៏​ភ្ញាក់ផ្អើល​នេះ​អាច​នឹង​បន្ត​មាន​រដូវ​កាល​ទី 2 ឬ​អត់ ? ប្រសិនជា​មាន​មែន សាក​ទាយ​មើល​ថា​ពេល​ណា​ដែរ​ណ៎ ? ៕ ដោយសហការ