ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​ធ្លាប់​បានឮ​ពី​វិធី​ព្យាបាល​បញ្ហា​គ្មាន​បុត្រ​ទេ ? ពួក​យើង​នឹង​ពន្យល់​អ្នកខ្លះ​ៗ​ចំណុច​នេះ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក​ទាំង​បុរស និង​ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​មិន​មាន​បុត្រ​ ។ 80% នៃ​ស្ត្រី​អាយុ​ក្រោម 35 ឆ្នាំ អាច​មាន​ផ្ទៃពោះ​តាម​ធម្មជាតិ​ក្នុង​រយៈពេល​មួយ​ឆ្នាំ…

រាជធានីភ្នំពេញ ៖ មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភពលោក​ទាំង​បុរស និង​ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​មិន​មាន​បុត្រ​ ។ 80% នៃ​ស្ត្រី​អាយុ​ក្រោម 35 ឆ្នាំ អាច​មាន​ផ្ទៃពោះ​តាម​ធម្មជាតិ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ប្រសិនបើ​ពួក​គេ​រួមមេត្រី​ជា​ប្រចាំ​ដោយ​មិន​បានការ​ពារ​ ។ ចំណែក​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី 35 ​ឆ្នាំ នឹង​មានឱកាស​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​មាន​ផ្ទៃពោះ បន្ទាប់​ពី​ព្យាយាម​លើស​ពី 6 ខែ ​។

មាន​កត្តា​ជា​ច្រើន​ដែល​បាន​រួមចំណែក​ដល់​ការ​គ្មាន​កូន ក្នុង​នោះ​រួម​បញ្ចូល​ទាំង​បញ្ហា​នៃ​ការ​បញ្ចេញ​អូវុល ដៃ​ស្បូន​បិទ PCOS ជំងឺសរសៃប្រសាទ ក្រ​ពេញទី​រ៉ូ​អ៊ី​ត ចំនួន​មេជី​វិត​ឈ្មោល​របស់​បុរស​តិច ឬ​សូ​ម្បី​តែ​ជំងឺមហារីក​ ។ បញ្ហា​នេះ​អាច​ឱ្យ​គ្រួសារ​នីមួយ​ៗ​ជួប​វិបត្តិ​ផ្លូវចិត្ត​ ។ ទោះ​យ៉ាងណា ការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ​នឹង​ក្លាយជា​ដំណោះស្រាយ​ប្រកបដោយ​ក្តី​សង្ឃឹម​ដែល​គ្រប់​ក្រុម​គ្រួសារ​អាច​ពិចារណា​បាន​ ។

តើ​វិធី​ព្យាបាល​បញ្ហា​គ្មាន​បុត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​មាន​អ្វីខ្លះ ?
ប្រសិនបើ​អ្នក​ពិចារណា​ធ្វើការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ មាន​ជម្រើស​ជា​ច្រើន​ដែល​អ្នក​អាច​ពិចារណា​ដូច​ខាងក្រោម ​៖

ការ​បង្ក​កំណើត​ក្នុង​វី​ត្រូ (IVF)
ការ​បង្ក​កំណើត​ក្នុង​វី​ត្រូ គឺជា​ដំណើរ​នៃ​ការ​ចិញ្ចឹម​ស៊ុត​នៅ​ក្នុង​កែវ​ ។ នៅ​ពេល​ដែល​ស៊ុត​លូតលាស់​ក្លាយទៅជា​អំប្រ៊ីយ៉ុង វា​នឹង​ត្រូវ​បញ្ជូន​មក​ក្នុង​ខ្លួន​មនុស្ស​វិញ​ ។ IVF ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ការ​បង្ក​កំណើត​ដ៏​ល្បី​ដែល​បាន​ជួយ​ដល់​ស្ត្រី​ដែល​មាន​បញ្ហា​គ្មាន​បុត្រ​ ។

ការ​ចាក់​មេជី​វិត​ឈ្មោល (ICSI)
ការ​ចាក់​មេជី​វិត​ឈ្មោល គឺជា​វិធី​ព្យាបាល​ទូទៅ​នឹង​ទទួល​បាន​ជោគជ័យ​បំផុត​ ។ ICSI គឺជា​ដំណើរការ​នៃ​ការ​បញ្ចូល​មេជី​វិត​ឈ្មោល​ទៅ​ក្នុង​ស៊ុត​ដើម្បី​បង្ក​កំណើត​ ។ ស្រ​ដៀង​ទៅ​នឹង​ការ​ព្យាបាល​របស់ IVF ដែរ នៅ​ពេល​ស៊ុត​លូតលាស់​ក្លាយទៅជា​អំប្រ៊ីយ៉ុង វា​នឹង​ត្រូវ​បាន​ផ្ទេរ​មក​ក្នុង​ខ្លួន​មនុស្ស​វិញ​ ។ វិធី​នេះ​អាច​ធ្វើ​ជាមួយ IVF ដើម្បី​ឱ្យ​ការ​បង្ក​កំណើត​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ​ ។

ការ​ធ្វើ​រោគវិនិច្ឆ័យ​ហ្សែ​ន​មុន​ពេល​បង្ក​កំណើត (PGD)
PGD ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ក្នុង​ការ​កំណត់​បញ្ហា​សុខភាព ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​អំប្រ៊ីយ៉ុង និង​ជួយ​បញ្ឈប់​ជំងឺ​តំណពូជ​មួយ​ចំនួន​ដែល​អាច​នឹង​ឆ្លង​ទៅ​កូន​ ។ PGD ក៏​ជា​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ​មួយ​ក្នុង​ការ​រ​ពិនិត្យ​មើល​ថា​តើ អ្នក​នឹង​មានកូន​ប្រុស ឬ​កូនស្រី ​។

ការ​ពិនិត្យ​មើល​ហ្សែ​ន​មុន​ពេល​បញ្ចូល (PGS)
PGS គឺជា​ការ​អនុវត្ត​នៃ​ការ​ធ្វើតេស្ត ឬ​វាយតម្លៃ​អំប្រ៊ីយ៉ុង និង​ពិនិត្យ​រក​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ដើម្បី​ជៀសវាង​ការ​រលូត​កូន ​។ ជា​ធម្មតា​ការ​ធ្វើ IVF មាន​ផល​ប៉ះពាល់​ដល់​សុខភាព​តិចតួច​ផង​ដែរ ដែល​នោះ​គឺ​អាច​ធ្វើ​ឱ្យ​ឈឺក្បាល គេង​មិន​លក់ និង​ក្តៅខ្លួន ​។ ប៉ុន្តែ​ទាំងនេះ មិនមែន​ជា​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ឡើយ ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​យើង​ជឿជាក់​ថា ការ​ព្យាបាល​ទាំង​អស់នេះ​គឺ​សុទ្ធតែ​មាន​តម្លៃ​សក្តិ​សម​ក្នុង​ការ​សាកល្បង ប្រសិនបើ​វា​អាច​ជួយ​ដល់​បញ្ហា​គ្មាន​បុត្រ​នេះ​បាន​ ។ ការ​បង្ក​កំណើត​ក្នុង​វី​ត្រូ (IVF) នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​អត្រា​ជោគជ័យ​ខ្ពស់​ជាងគេ​ទូ​ទាំង​ពិភពលោក ​។ អត្រា​ជោ​គេ​ជ័យ​ជា​មធ្យម​របស់​ពិភពលោក​គឺ 50% ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​ម៉ា​ឡេ​ស៊ី​ទទួល​បាន​អត្រា​មធ្យម​ដល់​ទៅ 65%​ ។ ប្រសិនបើ​អ្នកដឹង​ថា​អ្នកមាន​ឱកាស 65% ក្នុង​ការ​មានគភ៌ អ្នក​មិន​គួរ​ឱ្យ​ឱកាស​នេះ​កន្លង​ហួស​នោះ​ទេ​ ។ ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សម្រេច​ក្តី​ស្រមៃ​របស់​អ្នក​ឲ្យ​ក្លាយជា​ការ​ពិត​ ។

ការ​ត្រៀម​រៀបចំ​ដើម្បី​ទទួលយក​ការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ ការ​ស្រាវជ្រាវ
មុន​ពេល​យើង​សម្រេច​ចិត្តនឹង​ទទួល​ការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ ដំបូង​យើង​ត្រូវ​ស្រាវជ្រាវ និង​ស្វែងរក​ព័ត៌មាន​អំពី​ការ​ព្យាបាល​នេះ​សិន​ដើម្បី​បាន​យល់​ច្បាស់​អំពី​ការ​មានគភ៌​ ។ បន្ទាប់​មក​យើង​ត្រូវ​សម្រេចចិត្ត​ថា​នឹង​ទទួល​ការ​ព្យាបាល​នេះ​នៅឯណា​ ។ ប្រសិនបើ​អ្នក​គិត​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​ការ​ព្យាបាល អ្នក​អាច​ទៅ​ពិគ្រោះ​យោល់​ជាមួយ ក្រុមប្រឹក្សា​ទេសចរ​ណ៏​សុខភាព​ម៉ា​ឡេ​ស៊ី​ (MHTC) សម្រាប់​ព័ត៌មាន និង​ការ​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​ការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ ជ្រើសរើស​មន្ទីរពេទ្យ អ្នកជំនាញ ការ​ចំណាយ និង​ការ​ធ្វើ​ដំណើរ ។

ការពិគ្រោះ​យោបល់
ជួប​ជាមួយ​អ្នកជំនាញ និង​ពិគ្រោះ​យោបល់​ជាមួយ​ពួក​គាត់​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​គឺជា​កត្តាចាំបាច់​មួយ​សម្រាប់​បុគ្គល​ម្នាក់​ៗ ​។ ដំណើរការ​នៃ​ការ​ព្យាបាល​ការ​គ្មាន​បុត្រ​គឺ​ចាំបាច់​ត្រូវការ​ពេលវេលា អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​របស់​អ្នក​យល់​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​ ។ បន្ទាប់​មក​អ្នក​នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ដ​ចាំបាច់​មួយ​ចំនួន​ដោយ​គ្រូពេទ្យ​សម្ភព ឬ​គ្រូពេទ្យ​រោគ​ស្ត្រី​របស់​អ្នក​មុន​ពេល​ទទួលយក​ការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ​ ។

ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក
គ្មាន​អ្វី​ល្អ​ជាង​មាន​នរណា​ម្នាក់​ដែល​យល់​ពី​អារម្មណ៍​របស់​យើង និង​ចេះ​លួងលោម​ចិត្ត​យើង​នោះ​ទេ​ ។ ដូច្នេះ​ហើយ​អ្នក​គួរតែ​ទាក់ទង និង​ពិគ្រោះ​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នក អំពី​ភាព​ជា​ឪពុក​ម្ដាយ​និង​បទ​ពិសោធន៍​ជា​អ្នកជំងឺ​ ។ ការពិគ្រោះ​ពិភាក្សា​នេះ​នឹង ផ្ដល់​ឱ្យ​អ្នក​នូវ​គំនិត​ជា​ច្រើន​ដើម្បី​ពិចារណា ​។ វា​អាច​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ព្យាបាល​ការ​គ្មាន​កូន​នេះ​ផង​ដែរ ​។

ការ​រៀបចំ​ធ្វើ​ដំណើរ
បន្ទាប់​ពី​អ្នក​បាន​សម្រេចចិត្ត​រួច​ហើយ ដល់​ពេល​ដែល​អ្នក​ត្រូវ​គិត​អំពី​ការ​រៀបចំ​ធ្វើ​ដំណើរ​ម្ដង ​។ ចាប់ផ្ដើម​ដោយ​ធ្វើការ​ណាត់ជួប​ជាមួយ​វិ​ជ្ជ​បណ្ឌិត​របស់​អ្នក និង​កក់​បន្ទប់​សម្រាប់​ពិនិត្យ​ពិភាក្សា​។ បន្ទាប់​មក​អ្នក​ត្រូវធ្វើ​តេស្ដ​រក​មេរោគ​កូ​វី​ដ​ 19 និង​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​ 19​ ។ កុំ​ភ្លេច​រក្សា​គម្លាត​នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ ។ ត្រូវ​ពាក់​ម៉ាស ​និង​លាងដៃ​ជា​ប្រចាំ និង​ត្រូវ​បា.ញ់​អាកុល​នៅ​លើ​កន្លែង​ណា​ដែល​អ្នក​នឹង​ប៉ះពាល់​នៅ​ពេល​អ្នក​កំពុង​ធ្វើ​ដំណើរ​ ។

សូម​ចង​ចាំ​ថា ម៉ា​ឡេ​ស៊ី​គឺជា​មជ្ឈមណ្ឌល​ព្យាបាល​បញ្ហា​គ្មាន​បុត្រ​នៃ​អាស៊ី ដែល​ផ្តល់​ជូន​នូវ​ការ​ព្យាបាល​បញ្ហា​គ្មាន​បុត្រ​ជា​ច្រើន​វិធី​ ។ បើសិនជា​អ្នក​ចង់​យល់​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពី​វិធី​ព្យាបាល​ការ​គ្មាន​បុត្រ សូម​មក​កាន់​ក្រុមប្រឹក្សា​ទេសចរ​ណ៏​សុខភាព​ម៉ា​ឡេ​ស៊ី ​(MHTC) ​។ MHTC គឺជា​ភ្នាក់ងារ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួងសុខាភិបាល ដែល​ផ្តល់​សេវាកម្ម​ថែ​រទាំ​សុខភាព​អ្នក​ធ្វើ​ដំណើរ ពី​ដើម​ដល់​ចប់​ ។ មន្ទី​ពេទ្យ​ដែល​ជា​ដៃគូ​សហការ​របស់ MHTC ក៏​មាន​ផ្នែក​ផ្តល់​សេវាកម្ម IVF ដែល​មានបទពិសោធន៍​ជាង 20 ឆ្នាំ​ក្នុង​ការ​ព្យាបាល​ការ​គ្មាន​បុត្រ ជាមួយនឹង​គ្លីនិក​នៅ​ម៉ា​ឡេ​ស៊ី​ ។ ពួក​គេ​ក៏​ផ្ដល់​ជូន​នូវ​ការ​ពិភាក្សា និង​ដំណោះស្រាយ​ជា​ច្រើន​ពី​បញ្ហា​គ្មាន​បុត្រ ដូច​ជា​ការ​រំញោច​អរ​ម៉ូ​ន ការ​ធ្វើ IUI, IVF, ICSI ការ​រក្សា​ទុក​គ្រី​ស្តា​ល់ FET ទៅ​ជា PGS និង PGD ។ ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ខ្លួនឯង គួប​ផ្សំ​នឹង​បច្ចេកវិជ្ជា​ទំនើប និង​ចុង​ក្រោយបង្អស់ ធ្វើ​ឱ្យ IVF ទទួល​បាន​អត្រា​ជោគជ័យ​គួរ​ឱ្យ​ស្ងើចសរសើរ លើ​ការ​ព្យាបាល​អ្នកជំងឺ​កន្លង​មក ​។ ដោយ​អនុវត្ត​តាម​ប្រតិបត្តិការ​ស្តង់ដារ (SOPs) អ្នក​ធ្វើ​ដំណើរ​ដើម្បី​មក​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី អាច​ធ្វើ​ដំណើរ​ដោយ​មិន​មានការ​រឹត​បន្តឹង​នោះ​ទេ​ ។ អាន​បន្ត​អំពី SOPs តាម​ដំណរ​ភ្ជាប់​នេះ ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/

អ្នក​ក៏​អាច​ដឹង​បន្ថែម​ពី MHTC តាម​រយៈ Facebook Page: Medical Tourism Malaysia – Cambodia ៕ ដោយសហការ