ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ​ទទួល​ចុះ​ឈ្មោះ​សិស្ស​គ្រប់​ ២៥ ​រាជធានី​-​ខេត្ត ចំពោះ​ការ​រៀន​អន​ឡាញ និង​ពី​ចម្ងាយ​ជាមួយ​បច្ចេកវិទ្យា​អប់រំ​សម្បូរ​បែប និង​អត្ថប្រយោជន៍​ដទៃ​ទៀត

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ បន្ទាប់​ពី​ទទួល​ការ​គាំទ្រ​ពី​អ្នក​អាណាព្យាបាល​សិស្ស​លើ​សេវាកម្ម​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ នឹង​ទទួល​ចុះ​ឈ្មោះ​សិស្ស​មក​ពី​គ្រប់ បណ្តា​២៥​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ​ជាមួយនឹង​បច្ចេកវិទ្យា​អប់រំ​សម្បូរ​បែប វិធីសាស្ត្រ​បង្រៀន​បែប​ចម្រុះ…

រាជធានីភ្នំពេញ៖ បន្ទាប់​ពី​ទទួល​ការ​គាំទ្រ​ពី​អ្នក​អាណាព្យាបាល​សិស្ស​លើ​សេវាកម្ម​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ នឹង​ទទួល​ចុះ​ឈ្មោះ​សិស្ស​មក​ពី​គ្រប់ បណ្តា​២៥​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ សម្រាប់​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ​ជាមួយនឹង​បច្ចេកវិទ្យា​អប់រំ​សម្បូរ​បែប វិធីសាស្ត្រ​បង្រៀន​បែប​ចម្រុះ និង​វិធីសាស្ត្រ​បង្រៀន​បែប​ច្នៃប្រឌិត​សម្រាប់​កុមារ​តូច ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ប្រសើរ​ឡើង​ថែម​ទៀត​។

ចំពោះ​មូលហេតុ​នៃ​ការ​ទទួល​សិស្ស​ពី​បណ្តា​រាជធានី​-​ខេត្ត​សម្រាប់​បវេសនកាល​ថ្មី​នេះ ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡា អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មាន​ប្រសាសន៍​ថា៖ «​ការ​ទទួល​សិស្សានុសិស្ស​ពី​បណ្តា​គ្រប់​រា​ធានី​-​ខេត្ត គឺ​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ និង​ជម្រុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ និង​នាំ​យក​ថ្នាក់រៀន​ទៅ​ដល់​ផ្ទះ និង​គ្រប់​ទីកន្លែង​ក្នុង​សតវត្ស​ទី​២១»។

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡា អេ​ឌ្យូ​ខេ​សិន គ្រុប

ឧកញ៉ា បាន​បន្ត​ទៀត​ថា៖ «ក្រៅពី​វិធីសាស្ត្រ​រៀន​-​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ និង​ពី​ចម្ងាយ សាលារៀន​នឹង​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​បែប​ចម្រុះ រួម​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អប់រំ​សំខាន់​៣​បន្ថែម​ទៀត មាន​ដូច​ជា ទី​១ ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន (School Management System) ទី​២ ប្រព័ន្ធ​គ្រប់គ្រង​ការ​សិ​ក្ស (Learning Management system) និង ទី​៣ កម្មវិធី​អេប​របស់​សាលារៀន​តាម​ទូរ​សព្ទ​ដៃ (Mobile School App) រួម​ជាមួយ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម និង​វេទិកា​សិក្សា​ជា​ច្រើន ដើម្បី​ជួយ​ព​ន្លឿ​ន​ការ​រៀន​-​បង្រៀន ប្រកប​ទៅ​ដោយ​ភាព​ជឿនលឿន មានការ​ច្នៃ​ប្រឌិដ្ឋ ប្រសិទ្ធភាព និង​សុវត្ថិភាព​ផង​ដែរ ពិសេស​នៅ​ក្នុង​បរិបទ​កូ​វី​ដ​-១៩​នេះ​»។

សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន សាលារៀន​ទទួល​សិស្ស​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស​គ្រប់​កម្រិត កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ​ចាប់ពី​អាយុ ​៧ ដល់ ​១២​ ​ឆ្នាំ កម្មវិធី​ភាសា​អង់គ្លេស​ពេញ​ម៉ោង ​និង​ក្រៅ​ម៉ោង កម្មវិធី​ភាសា​ចិន និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២​។ លើស​ពី​នេះ សាលា​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់​ ២៥% សេវា​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់​៥​ឆ្នាំ​។

វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ ភាសា​អង់គ្លេស និង​ភាសា​ចិន​ចូល​រៀន​ថ្ងៃ​ទី​២ ខែសីហា និង​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី​១ ដល់ទី​១២ ចូល​រៀន​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ ខាង​មុខ​នេះ សម្រាប់​ព​ត៌​មាន​បន្ថែម និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន លោក​អ្នក​ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៣៦១ ១២៣ ឬ Facebook Page: The Westline School, Prek Leap Branch​។

សូម​ជម្រាប​ថា មុខងារ​របស់​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន (School Management System) គឺ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​មាតាបិតា​ក្នុង​ការ​សាកសួរ​ព​ត៌​មាន​អំពី​សាលារៀន និង​កម្មវិធី​សិក្សា​របស់​សាលា​មុន​នឹង​ចុះចូល​រៀន​។ ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន​នេះ មាតាបិតា​សិស្ស​អាច​ផ្ញើ​សារ សុំ​ច្បាប់ ការ​ដាក់​កិច្ចការ​ផ្ទះ ឬ​សកម្មភាព​សិក្សា និង​ទទួល​បាន​ព​ត៌​មាន ឬ​ដំណឹង​ផ្សេង​ៗ​របស់​សាលា រួម​ទាំង​អាច​គ្រប់គ្រង​សុវត្ថិភាព​សិស្ស​។

ចំពោះ​ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា (Learning Management system) សិស្សានុសិស្ស និង​មាតាបិតា អាច​ទាញ​យក​មេរៀន ឯកសារ និង​មើល​វី​ដេ​អូ​បង្រៀន​ដែល​សាលា​បាន​រៀបចំ​ទុកជា​ស្រេច និង​ជា​កន្លែង​សម្រាប់​បញ្ជូន​កិច្ចការ​ផ្ទះ​ផ្សេង​ទៅ​សិស្ស និង​គ្រូ​។ ជាមួយ​គ្នា​នេះ សិស្សានុសិស្ស​អាច​តេស្ត​សមត្ថភាព​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។

រីឯ​កម្មវិធី​អេប​របស់​សាលារៀន​តាម​ទូរ​សព្ទ​ដៃ (Mobile School App) វិញ​គឺជា​ប្រព័ន្ធ សម្រាប់​សម្រួល​ដល់​មាតាបិតា និងសិស្សានុសិស្ស អាច​ទទួល​បាន​ព​ត៌​មាន​បច្ចុប្បន្នភាព និង​គោលនយោបាយ​របស់​សាលា បាន​ទាន់​ពេលវេលា​។ Mobile school app ក៏​មានមុខ​ងារ​ជំរុញ​ការ​សិក្សា​របស់​សិស្ស និង​ការ​ចូលរួម​ពី​មាតាបិតា ប្រកប​មាន​ប្រសិទ្ធភាព​ផង​ដែរ​។ លើស​ពី​នេះ មាតាបិតា​សិស្ស អាច​មាន​មតិ​ចូលរួម​ដល់​សាលា ដើម្បី​អភិវឌ្ឍ​ការ​សិក្សា​ដល់​កូន​ៗ​ផង​ដែរ​។

បន្ថែម​ពី​នេះ វិធីសាស្ត្រ​បង្រៀន​បែប​ចម្រុះ​នឹង​ជួយ​សិស្សានុសិស្ស​ចេះ​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង តាម​រយៈ​វី​ដេ​អូ​មេរៀន ឯកសារ​ឌី​ជី​ថ​ល​នានា សិក្សា​ជា​ក្រុម រៀន​សង្កេត​ត្រិះ​រិះ​និង​ដោះស្រាយ​បញ្ហា បង្កើន​គំនិត​ច្នៃ​ប្រឌិដ្ឋ បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង ការ​សហការ​គ្នា និង​រៀន​តាម​ការ​ចូលរួម​ការងារ​សង្គម​ជាដើម​។

ទន្ទឹម​នឹង​នេះ វិធីសាស្ត្រ​បង្រៀន​បែប​ច្នៃ​ប្រឌិដ្ឋ​សម្រាប់​កុមារ​តូច ជួយ​អភិវឌ្ឍ​ផ្នែក​រាង​កាយ បញ្ញា ស្មារតី ទំនាក់ទំនង​សង្គម​/​អារម្មណ៍ និង​ភាសា តាម​រយៈ​ការ​កាត់​បន្ថយ​ម៉ោង​រៀន​លើ​អេ​ក្រង់ រៀន​បែប​សប្បាយ​ៗ រៀន​តាម​រយៈ​ការ​លេង​សម្ភារ​សិក្សា ធ្វើ​គម្រោង​សិក្សា និង​ធ្វើ​លំ​ហាត់​លើ​សន្លឹក​កិច្ចការ​ផ្ទះ​។ លើស​ពី​នេះ ក៏​ទាមទារ​ការ​ចូលរួម​សហការ​ពី​អ្នក​អាណាព្យាបាល​សិស្ស​លើ​ការ​បង្រៀន និង​ធ្វើ​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ផង​ដែរ​៕ ដោយ​សហការ