ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា គិត ម៉េ​ង ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​របស់​វី​ង​ម៉​ល យ​ក​អាហារ KFC ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា គិត ម៉េ​ង បាន​នាំ​យក​នូវ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពី KFC ទៅ​ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តាម​រយៈ​សេវា​ដឹក​ជញ្ជូន​របស់​វី​ង​ម៉​ល​ដើម្បី​សម្តែង​ការ​អរគុណ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិត​ពី​ខ្លួនឯង និង​ភាព​អង់អាច​ក្លាហាន​របស់​ពួក​គាត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​! ដោយសារ​ពពក​ខ្មៅ​នៃ​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​គ្របដណ្តប់​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា គិត ម៉េ​ង បាន​នាំ​យក​នូវ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពី KFC ទៅ​ជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តាម​រយៈ​សេវា​ដឹក​ជញ្ជូន​របស់​វី​ង​ម៉​ល​ដើម្បី​សម្តែង​ការ​អរគុណ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិត​ពី​ខ្លួនឯង និង​ភាព​អង់អាច​ក្លាហាន​របស់​ពួក​គាត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​!

ដោយសារ​ពពក​ខ្មៅ​នៃ​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​គ្របដណ្តប់​ព្រះរាជាណាចក្រ​កម្ពុជា ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាយិការ និង​អ្នក​ស្ម័គ្រចិត្ត មក​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ខិតខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​។
ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពួក​គាត់​បាន​ចំណាយ​ពេលវេលា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ជា​ច្រើន​ថ្ងៃ ហើយ​បាន​លះបង់​ពេលវេលា​ជាង​មួយ​ឆ្នាំ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​។

ជា​កាយវិការ​មួយ​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ អ្នកឧកញ៉ា គិត ម៉េ​ង បាន​រៀបចំ​ឱ្យ​វី​ង​ម៉​លយ​ក​អាហារ​ពី KFC ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដ៏​អង់អាច​ក្លាហាន​។

អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​និង​នាយក​ប្រតិបត្តិ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប បាន​មាន​ប្រសាសន៍​ថា​៖«​ការ​រួមចំណែក​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​សម្រាប់​ប្រទេស​ជាតិ ពិតជា​មិន​អាច​មើល​រំលង​នោះ​ឡើយ​។ ពួក​គាត់​មិន​ត្រឹមតែ​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​តាមដាន និង​ព្យាបាល​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាគម​នេះ​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ផង​ដែរ ក្នុង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ផង​ដែរ​។ យើង​សូម​គោរព​ចំពោះ​ការ​រួមចំណែក​របស់​អ្នក​ទាំងអស់​គ្នា​ចំពោះ​សហគមន៍​ដោយ​មិន​គិត​ពី​ខ្លួនឯង​»​។

ក្រុមការងារ​ដឹក​ជញ្ជូន​របស់​វី​ង​ម៉​ល​បាន​យក​អាហារ​ពី​ហាង KFC ជា​ច្រើន​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដឹក​បញ្ជូន​ទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ឱ្យទាន់​ពេលវេលា​សម្រាប់​អាហារ​សម្រន់​ពេល​រសៀល​របស់​ពួក​គេ​នៅ​ថ្ងៃអាទិត្យ​។ ពិធី​ប្រគល់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុង​ខណ្ឌទួលគោក នៃ​រាជធានី​ភ្នំពេញ មុន​ពេល​ត្រូវ​បាន​ចែកចាយ​ភ្លាម​ៗ​ដល់​ក្រុម​អ្នក​ស្ម័គ្រចិត្ត វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិការ នៅ​ទូ​ទាំង​ទីក្រុង​។ អ្នកឧកញ៉ា គិត ម៉េ​ង បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ការ​បរិច្ចាគ​នូវ​ធនធាន និង​ពេលវេលា​យ៉ាងច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​។

នៅ​ក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ពេល​ថ្មី​ៗ​នេះ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកឧកញ៉ា គិត ម៉េ​ង និង​លោក​ជំទាវ ម៉ៅ ចំណាន ដែល​បាន​ឧបត្ថម្ភ​ថវិការ ៣ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ពិនិត្យ​រក​មើលជំងឺ​កូ​វី​ដ​១៩ ។

អ្នកឧកញ៉ា គិត ម៉េ​ង បាន​មាន​ប្រសាសន៍​ថា​៖«​ខណៈ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាក​ដូចនេះ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ជួយ​គាំទ្រ​ប្រទេស​ជាតិ​របស់​យើង​។ ខ្ញុំ​សូម​ឱ្យ​អ្នក​រាល់គ្នា​អនុវត្ត​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​អំពី​«៣​កុំ និង​៣​ការពារ​» ក៏​ដូច​ជា​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។ វា​ជា​រឿង​តូច​មួយ​ដែល​សាធារណជន​អាច​ធ្វើ​បាន ខណៈ​ពេល​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ការពារ​យើង​និង​គ្រួសារ​របស់​យើង​»​។

ចាប់តាំងពី​ដើម​រៀង​មក អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​គាត់​បាន​ចូលរួម​យ៉ាង​សកម្ម ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ជួយ​ដល់​សហគមន៍​ដែល​កំពុង​ត្រូវការ​ជំនួយ​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​។

វី​ង​បាន​ដាក់​បន្ថែម​វី​ង​ម៉​ល​ទៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​កាលពី​ឆ្នាំ​មុន​។ វី​ង​ម៉​ល​គឺជា​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ និង​គ្រឿងទេស​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​។ ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ធនាគារពាណិជ្ជ​នៃ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ក៏​បាន​ផ្តល់​ការ គាំទ្រ​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​សកម្មភាព​សប្បុរសធម៌​ផ្សេង​ៗ​ជា​ច្រើន​ដែរ​។

ធនាគារ​វី​ង​បាន​កៀរគរ​សាធារណជន ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ការ​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ឆ្នាំ​មុន​។ ធនាគារ​វី​ង​ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ចែកចាយ​នូវ​មូលនិធិ​គាំពារ​សង្គម​ដល់​ជន​ងាយ​រង​គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រោម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​៕ ដោយ​សហការ