ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​សំខាន់​ៗ​ក្នុង​ការ​ជ្រើសរើស​សេវា​អ៊ិ​ន​ធឺ​ណិ​ត​សម្រាប់​គេហដ្ឋាន​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សេវា​អ៊ិ​ន​ធឺ​ណិ​ត​តាម​គេហដ្ឋាន​ត្រូវ​បាន​មើលឃើញ​ថា​ដើរតួរ​នាទី​យ៉ាង​សំខាន់ និង​ត្រូវ​បាន​យកចិត្តទុកដាក់​កាន់ តែ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ ។ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ ១៩​ នេះ ទាំង​បុគ្គលិក​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ​៖ សេវា​អ៊ិ​ន​ធឺ​ណិ​ត​តាម​គេហដ្ឋាន​ត្រូវ​បាន​មើលឃើញ​ថា​ដើរតួរ​នាទី​យ៉ាង​សំខាន់ និង​ត្រូវ​បាន​យកចិត្តទុកដាក់​កាន់ តែ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ ។ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ ១៩​ នេះ ទាំង​បុគ្គលិក​ក្រុមហ៊ុន ការ​សិក្សា និង​ការ​កម្សាន្តនានា​ត្រូវ​បាន​ពឹងផ្អែក​ជា​ខ្លាំង​លើ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​តាម​គេហដ្ឋាន​ ដើម្បី​បង្ករ​ភាព​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ពី​ចំងាយ ​។

លោក ឃ​ន សុ​ខុន ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណិ​ត TODAY បាន​ប្រាប់​ពី​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក ប្រើប្រាស់​ត្រូវ​ពិចារណា​ក្នុង​ការ​ជ្រើសរើស ​៖
ទី ១ គឺ​ត្រូវ​គិត​លើ​គុណភាព​នៃ​សេវា​អ៊ិ​ន​ធឺ​ណិ​ត ៖ ព្រោះ​កាលណា​យេី​ង​ជ្រើសរើស​សេវា​អ៊ិ​ន​ធឺ​ណិ​ត​បាន ល្អ​នោះ​យេ​ី​ង​នឹង​ប្រេ​ី​ប្រាស់​បាន​ស្រួល និង​ចំណេញ​ពេលវេលា​ទៀត​ផង ​។
ទី ២ គឺ​គុណភាព​នៃ​សេវា​បម្រើ​អតិថិជន ៖ តើ​បញ្ហា​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​ដោះស្រាយ​លឿន​ប៉ុណ្ណា តាម​រយៈ​ផ្នែក​បច្ចេកទេស និង​ធនធានមនុស្ស​ ។
ទី ៣ គឺ​តម្លៃ ៖ ក៏​ជា​រឿង​ដែល​ត្រូវ​ពិចារណា​ព្រោះ​ក្នុង​សម័យ​កូ​វី​ដ​ការ​ចំណាយ​ក៏​ត្រូវ​គិតគូរ ហើយ​ការ ចំណាយ​ត្រូវ​តែ​សាក​សមជា​មួយ​សេវា និង​គុណភាព​ដែល​អ្នក​នឹង​ទទួល​បាន​ ។

លោក សុ​ខុន ក៏​បាន​បន្ថែម​ទៀត​ថា​ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ​តម្រូវការ​នៃ​សេវា​អ៊ិ​ន​ធឺ​ណិ​ត​តាម​គេហដ្ឋាន​មាន កំណើន​ច្រើន​គួរ​អោយ​កត់សំគាល់ ហេតុ​ដូចនេះ​អ្នក​ប្រើប្រាស់​នឹង​ជួប​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ប្រសិនបើជ្រើសរើស​ដៃគូរ​មិន​បាន​ត្រឹមត្រូវ​ ៕ ដោយ​សហការ