ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើការពិនិត្យសុខភាពជារឿងចាំបាច់ដែរ ឬទេ ? ចំណុចមួយចំនួនដែលអ្នកគួរដឹង !

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តើអ្នកធ្លាប់គិតចង់ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្តក្នុងពេលតែមួយទេ ? ជាការពិតណាស់មនុស្សភាគច្រើនតែងតែទៅជួបជាមួយវេជ្ជបណ្ឌិតក្រោយពេលដែលពួកគាត់ចាប់ផ្ដើមឈឺ ឬមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ ។ ជាទូទៅមនុស្សតែងតែស្វែងរកនូវដំបូន្មានវេជ្ជសាស្រ្ត បរិភោគរបបអាហារដែលមានគុណភាព…

រាជធានីភ្នំពេញ ៖ តើអ្នកធ្លាប់គិតចង់ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្តក្នុងពេលតែមួយទេ ? ជាការពិតណាស់មនុស្សភាគច្រើនតែងតែទៅជួបជាមួយវេជ្ជបណ្ឌិតក្រោយពេលដែលពួកគាត់ចាប់ផ្ដើមឈឺ ឬមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ ។ ជាទូទៅមនុស្សតែងតែស្វែងរកនូវដំបូន្មានវេជ្ជសាស្រ្ត បរិភោគរបបអាហារដែលមានគុណភាព និងអនុវត្តនូវលំហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីទទួលបានសុខភាពល្អ ។ បើទោះជាយ៉ាង ណាក្ដី សកម្មភាពទាំងអស់នេះនៅមិនគ្រប់គ្រាន់ក្នុងការការពារខ្លួនអ្នកពីជំងឺដ៏កាចសាហា.វឡើយ ។

ដូច្នេះហើយដើម្បីទទួលបានសុខភាពល្អ បុគ្គលម្នាក់ៗត្រូវតែធ្វើចិត្តឲ្យមានភាពសប្បាយរីករាយ ហើយនេះក៏ជាមូលហេតុដែលការធ្វើដំណើរកម្សាន្ដក្លាយជាតួនាទីដ៏សំខាន់មួយទៀតក្នុងការជួយដល់សុខភាពរបស់យើងផងដែរ ។ ការធ្វើដំណើរកម្សាន្ត និងជួបមនុស្សថ្មីៗអាចជួយឲ្យអ្នកបង្កើននូវភាពរីករាយ និងសប្បាយចិត្ត ដែលកត្តាទាំងនេះជួយកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍បានមួយកម្រិតផងដែរ ។ សូមពិនិត្យមើលអត្ថបទខាងក្រោមអំពីចំណុចដែលអ្នកគួរដឹងលើចំណេះដឹងទាក់ទងនឹងវេជ្ជសាស្ត្រ ព្រមទាំងការព្យាបាល និងការណែនាំអំពីការធ្វើដំណើរកម្សាន្ដ ។

សារៈសំខាន់នៃការត្រួតពិនិត្យសុខភាពជាប្រចាំ

ការពិនិត្យសុខភាពឲ្យបានទៀងទាត់ គឺជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា ។ វាជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ និងធានាថា រាងកាយខាងក្នុងរបស់អ្នកមានសុខភាពល្អ ។ តាមរយៈការពិនិត្យសុខភាពអ្នកអាចនឹងរកឃើញបញ្ហាសុខភាពមួយចំនួនដែលនឹងគំរាមកំហែងដល់អាយុជីវិតអ្នក បើទោះ បីជាអ្នកមើលមិនឃើញ ឬមិនមានអារម្មណ៍ដឹងជាមុនដូចជាជំងឺរ៉ាំរ៉ៃ និងជំងឺដែលមិនមានរោគសញ្ញាច្បាស់លាស់ ។ ការត្រួតពិនិត្យសុខភាពជាប្រចាំជារឿងមួយដ៏សំខាន់ក្នុងការផ្តល់ពេលវេលាគ្រប់គ្រាន់ដល់គ្រូពេទ្យដើម្បីតាមដានស្ថានភាពជំងឺ និងជួយដល់ការព្យាបាលរបស់អ្នកផងដែរ ។

តើអ្នកគួរធ្វើការពិនិត្យសុខភាពញឹកញាប់ប៉ុនណា ?

ការណែនាំសម្រាប់ការពិនិត្យសុខភាពជាប្រចាំគឺផ្អែកលើអាយុ កត្តាប្រឈមហានិភ័យ និងស្ថានភាពសុខភាព បច្ចុប្បន្នរបស់អ្នក ។

– មនុស្សមានសុខភាពល្អដែលមានអាយុចាប់ពី ៣០ ឆ្នាំ ឬតិចជាងនេះ ត្រូវត្រួតពិនិត្យសុខភាពរៀងរាល់ ២ ឆ្នាំ ទៅ ៣ ឆ្នាំម្តង ដើម្បីការពារនូវជំងឺផ្សេងៗនាពេលអនាគត ។

– មនុស្សដែលមានអាយុចន្លោះពី ៣០ ឆ្នាំ ដល់ ៤០ ឆ្នាំ ត្រូវធ្វើការត្រួតពិនិត្យសុខភាពជារៀងរាល់ឆ្នាំទៅលើជំងឺទូទៅមួយចំនួនដូចជា ជំងឺធាត់ ឬទឹកនោមផ្អែម ។

– ស្ត្រីដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត និងធ្វើការពិនិត្យទៅលើជំងឺមហារីកសុដន់អោយបានទៀងទាត់ ។

– មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ ត្រូវឧស្សាហ៍ទៅជួបជាមួយគ្រូពេទ្យ និងទៅត្រួតពិនិត្យសុខភាពតាមការណែនាំរបស់គាត់ ។

ហើយប្រសិនបើអ្នកយល់ថាខ្លួនអ្នកមានអារម្មណ៍មិនសូវស្រួលខ្លួន ឬមានចេញនូវរោគសញ្ញាណាមួយ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ។ អ្នកក៏គួរតែទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ផងដែរនៅពេលដែលអ្នកត្រូវការការថែទាំ ជាពិសេសសម្រាប់អ្នកមានផ្ទៃពោះ ឬសម្រាប់អ្នកដែលមានរបៀបរស់នៅមិនល្អរួមមានការជក់បារី ការផឹកស្រា និងភេសជ្ជៈមានជាតិស្ករច្រើន ការបរិភោគច្រើនលើសលប់ និងជាពិសេសនៅពេលដែលគ្រួសារអ្នកមានជំងឺតំណពូជ ។

ការពិនិត្យសុខភាពភាពសំខាន់ៗដែលអ្នកគួរធ្វើ

ប្រសិនបើអ្នកមានសុខភាពល្អហើយ តែអ្នកចង់ពិនិត្យសុខភាពរបស់អ្នក ខាងក្រោមនេះ គឺជាការធ្វើតេស្តត្រួតពិនិត្យទូទៅសម្រាប់ទាំងបុរស និងស្ត្រី ៖

– ការពិនិត្យរាងកាយសម្រាប់បុរស

– Prostate-specific antigen (PSA) ចំពោះបុរស

– ការធ្វើតេស្តវេជ្ជសាស្ត្រលើរោគស្ត្រី

– ការធ្វើតេស្ត Mammogram ដើម្បីរកមើលជំងឺមហារីកសុដន់ចំពោះស្ត្រី

– ការពិនិត្យសុខភាពបេះដូង

– ការពិនិត្យលើជំងឺទឹកនោមផ្អែម

– ការធ្វើតេស្តឈាម Occult Fecal ឬការឆ្លុះពោះវៀនធំសម្រាប់ជំងឺមហារីកពោះវៀនធំ

អ្វីដែលអ្នកគួរដឹងអំពីដំណើរកម្សាន្ដជួយដល់សុខភាព

តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាការធ្វើដំណើរកម្សាន្ដអាចជួយដល់ដំណើរការខួរក្បាល និងសកម្មភាពរាងកាយ ជម្រុញដល់សុខភាពបេះដូងរបស់អ្នក ថែមទាំងជួយទៅដល់ការច្នៃប្រឌិត និងធ្វើឲ្យអ្នកមានភាពសប្បាយរីករាយថែមទៀតផង ។ ភាពរីករាយ និងការសម្រាកបន្ធូរអារម្មណ៍ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ។

ស្រដៀងគ្នានេះដែរ ការពិនិត្យ និងព្យាបាលសុខភាព មិនមែនជាអ្វីធ្វើឲ្យមនុស្សកាន់តែមានការបារម្ភថែមទៀតនោះទេ ។ ការពិនិត្យសុខភាពព្រមទាំងការធ្វើដំណើរកម្សាន្តអាចជាមធ្យោបាយដោះស្រាយដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់រូបនាពេលអនាគត ។ ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសម៉ាឡេស៊ី ក៏កំពុងលើកកម្ពស់ និងរៀបចំសេវាកម្មពិនិត្យសុខភាពដែលបានដាក់រួមបញ្ចូលជាមួយដំណើរកម្សាន្ត ។ ឧទាហរណ៍ដូចជា ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលដែលផ្តល់សេវាកម្មសម្រាប់អ្នកដំណើរទៅពិនិត្យសុខភាព ដោយផ្ដល់សេវាកម្ម ការស្វាគមន៍ និងអមដំណើរតាំងពីដើមរហូតទៅដល់ប្រទេសម៉ាឡេស៊ី ។ MHTC ក៏ជាមជ្ឈមណ្ឌលមួយដែលផ្ដល់ព័ត៌មានសេវាសុខភាព និងផ្តល់យោបល់លើជម្រើសទេសចរណ៍ ក៏ដូចជាការសម្របសម្រួលព័ត៌មានផ្សេងៗ និងការរៀបចំសម្រាប់ការដឹកជញ្ជូន ការស្នាក់នៅ និងការធ្វើដំណើរកម្សាន្ដក្នុងប្រទេសម៉ាឡេស៊ីផងដែរ ។

ប្រសិនបើអ្នកមានគម្រោងទៅពិនិត្យសុខភាពពេលធ្វើដំណើរកម្សាន្ដ ដែលមានទាំងប្រព័ន្ធថែទាំសុខភាពដ៏ល្អ និងតម្លៃសមរម្យនោះ ប្រទេសម៉ាឡេស៊ី គឺជាជម្រើសល្អបំផុតសម្រាប់អ្នក ។ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីអាចធ្វើការត្រួតពិនិត្យសុខភាពបានយ៉ាងជាក់លាក់ ជាពិសេស គឺការពិនិត្យទៅលើគភ៌ ជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត ។ ដំណើរការនៃការណាត់ជួបជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី គឺមានភាពសាមញ្ញបំផុត ។

ប្រសិនបើអ្នកសង្ស័យអំពីការចំណាយទៅលើការធ្វើដំណើរកម្សាន្ដ កន្លែងស្នាក់នៅ ការជ្រើសរើសមន្ទីរពេទ្យ ដែលសមស្របនឹងស្ថានភាពរបស់អ្នក អ្នកអាចពិគ្រោះជាមួយទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) បាន ។ លើសពីនេះទៅទៀត ពេលវេលាដែលចំណាយលើការត្រួតពិនិត្យ ជាទូទៅ គឺមានរយៈពេលត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ មនុស្សភាគច្រើនតែងឆ្លៀតទៅទិញអីវ៉ាន់ ដើរលេងកម្សាន្ត ឬទៅទស្សនាកន្លែងសប្បាយៗជាច្រើនក្នុងប្រទេសម៉ាលេស៊ីដើម្បីបន្ធូរអារម្មណ៍ ឬភាពតានតឹងក្រោយពេលពិនិត្យសុខភាពរួច ។

សរុបមក ការត្រួតពិនិត្យសុខភាព ពិតជាចាំបាច់ណាស់ ជាពិសេសគឺសម្រាប់មនុស្សវ័យកណ្តាលឡើងទៅ ។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសុខភាពមិនគួរបន្ថែមសម្ពាធទៅលើបុគ្គលណាម្នាក់ទេ ។ ដូច្នេះអ្នកអាចពិចារណាជ្រើសរើសយកការធ្វើដំណើរកម្សាន្តផង និងឆ្លៀតទៅពិនិត្យសុខភាពផង ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយដែលផ្សព្វផ្សាយលើការពិនិត្យសុខភាពរួមជាមួយដំណើរកម្សាន្តដ៏សម្បូរបែបទៅកាន់មនុស្សគ្រប់គ្នាក្នុងសកលលោក ដែលមានគុណភាព មានភាពងាយស្រួល មានតម្លៃសមរម្យ ក៏ដូចជាផ្តល់ជូនអ្នកទេសចរនូវទេសភាពធម្មជាតិ ទីក្រុងបេតិកភណ្ឌ និងទីក្រុងរាត្រីដែលមានសភាពអ៊ូអរ ។

ជាមួយនឹងនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីទេ ។ អ្នកដំណើរដែលត្រូវការការព្យាបាលចាំបាច់ គឺតែងតែអាចចូលមកប្រទេសម៉ាឡេស៊ីធ្វើការព្យាបាលបានយ៉ាងងាយស្រួល ។ សូមអានបន្ថែមអំពី SOP នៅទីនេះ ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/. អ្នកក៏អាចសាកសួរ MHTC តាមរយៈទំព័រហ្វេសប៊ុករបស់ពួកគេ ៖ Medical Tourism Malaysia – Cambodia ៕ ដោយសហការ