ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ ឬ​នៅ​សម្រាប់​អាជីព​របស់​អ្នក ដើម្បី​ក្លាយជា​វិស្វករ​ថែទាំ​យន្ដហោះ​មាន​អាជ្ញាប័ណ្ណ នៅ​ក្នុង​ប្រទេស​កម្ពុជា ?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ឡាន​ម៉ី ត្រេ​ន​នី​ង សេន​ធ័​រ ​គឺជា​ស្ថាប័ន​បណ្តុះបណ្តាល​ថែទាំ​យន្តហោះ ដែល​ត្រូវ​បាន​ទទួលស្គាល់ក្នុង​ការ​ផ្តល់​នូវ​អាជ្ញាប័ណ្ណ​បណ្តុះបណ្តាល​មូលដ្ឋាន​ប្រភេទ ​B1.1 ស្រប​តាម​បទបញ្ញត្តិ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា (SSCA)…

រាជធានី​ភ្នំពេញ ​៖ ឡាន​ម៉ី ត្រេ​ន​នី​ង សេន​ធ័​រ ​គឺជា​ស្ថាប័ន​បណ្តុះបណ្តាល​ថែទាំ​យន្តហោះ ដែល​ត្រូវ​បាន​ទទួលស្គាល់ក្នុង​ការ​ផ្តល់​នូវ​អាជ្ញាប័ណ្ណ​បណ្តុះបណ្តាល​មូលដ្ឋាន​ប្រភេទ ​B1.1 ស្រប​តាម​បទបញ្ញត្តិ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា (SSCA) ។ វគ្គ​សិក្សា​នេះ​រួម​មាន​ទាំង​ការ​បណ្តុះបណ្តាល​ខាង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​បំពេញ​តាម​ស្តង់ដារ​កំណត់​ដោយ​អាជ្ញាប័ណ្ណ​វិស្វករ​ថែទាំ​យន្តហោះ​របស់ SSCA ។

This image has an empty alt attribute; its file name is 812473e74015451b250219d56bdf236f.jpg

កម្មវិធី​បណ្តុះបណ្តាល​របស់​ឡាន​ម៉ី ត្រេ​ន​នី​ង សេន​ធ័​រ ផ្តល់​ជូន​នួ​វ​ការ​សិក្សា​ពេញ​ម៉ោង​មាន រយៈពេល ២ ​ឆ្នាំ​កន្លះ ដែល​ជា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឆ្ពោះទៅ​រក​ការ​ត្រៀម​យក​អាជ្ញាប័ណ្ណ​វិស្វករ​ថែទាំ​យន្តហោះ​របស់ ​SSCA ​។ កម្មវិធី​សិក្សា​នេះ​រួម​មាន ៖ ការ​បណ្តុះបណ្តាល​ក្នុង​ថ្នាក់​បូក​រួម​ជាមួយ​សិក្ខាសាលា​ដែល​អនុវត្ត​ជាក់ស្តែង និង​បន្ថែម​ការងារ​នៅ​ក្នុង​ប្រតិបត្ដិការ​ថែទាំ​ពិតប្រាកដ​របស់ ​SSCA ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​អង្គភាព​ថែទាំ​យន្តហោះ (AMO) នៅ​កម្ពុជា​ ។ ម្យ៉ាងទៀត​វិញទៀតសិក្ខាកាម​, និស្សិត​នឹង​មាន​បទ​ពិសោធ​ធ្វើ​ការងារ​ជាមួយ​យន្ដហោះ​ផ្ទាល់​ក្នុង​កំឡុង​ពេល​ត្រួតពិនិត្យ​ការ​ថែទាំ​ ។

This image has an empty alt attribute; its file name is de7d7315e5abed5fafaf474bc905afe1.jpg

នៅ​ក្នុង​ឡាន​ម៉ី ត្រេ​ន​នី​ង សេន​ធ័​រ គ្រូបង្វឹក​របស់​យើង​នឹង​បង្រៀន​អ្នក​អោយ​ក្លាយជា​វិស្វករ​យន្តហោះ​ដែល​មាន​អាជ្ញាប័ណ្ណ​ល្អ​បំផុត​ ។ នៅ​ពេល​បញ្ចប់​កម្មវិធី​បណ្តុះបណ្តាល​នេះ អ្នកចូលរួម​អាច​ក្លាយជា​អ្នកបច្ចេកទេស​យន្តហោះ​ដែល​នឹង​ទទួល​បាន​នូវ​វិ​ញ្ញាប​ន​ប័ត្រ ដែល​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ឆ្ពោះទៅ​រក​ការ​ដាក់​ពាក្យ​សម្រាប់​អាជ្ញាប័ណ្ណ​របស់​អ្នក​ជាមួយ​អាជ្ញាធរ​ SSCA​ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខណៈ​ពេល​កំពុង​ប្រមូល​បទ​ពិសោធន៍​ការងារ​រយៈពេល ២ ឆ្នាំ​លើ​សៀវភៅ​កំណត់ហេតុ​ថែទាំ​មុន​ពេល​ដាក់​ពាក្យ​បញ្ជូន​ទៅ​ SSCA ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​វិស្វករ​ថែទាំ​យន្តហោះ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​វិស្វករ​យន្តហោះ​ដែល​មាន​លិខិតបញ្ជាក់​ជាមួយនឹង​ការ​ផ្តល់​ចំណាត់ថ្នាក់​ប្រភេទ​យន្តហោះ​ដែល​ពាក់ព័ន្ធ​ ។

This image has an empty alt attribute; its file name is 658c803d2a5acefdd7a904bcd92e5e84.jpg

អា​ត្រា​កំណើន​ទីផ្សារ​នៃ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ក៏​បាន​កើនឡើង ​១០០% ​ដែរ នៅ​ក្នុង​ឆ្នាំ ២០១៩​ ។ ជាមួយនឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ ព្រ​លាន​យន្តហោះ​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា​បាន​និង​កំពុង​តែ​ដំណើរការ​សាងសង់​ និង​ពង្រីក​ខ្លួន ​។ ការ​ពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​ ២០២០​ ថ្មី​ៗ​មកនេះ ​។ អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អាកាសយានដ្ឋាន​ថ្មី​របស់​ខេត្តសៀមរាប​ក៏​កំពុង​តែ​សាងសង់​ផង​ដែរ ដូច្នេះ​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា កំពុង​មាន​តម្រូវការ​នូវ​អ្នកមាន​ទេព​កោសល្យ​ខ្ពស់​ដែល​គេ​ជឿ​ថា ទីផ្សារ​អាកាសចរណ៍​នឹង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​បន្ទាប់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ​១៩ ​នេះ ​។

This image has an empty alt attribute; its file name is 0489568dd2ea29bd4d57768fb50561b9.jpg

នា​ពេល​បច្ចុប្បន្ន​វិស្វករ​យន្តហោះ​ក្នុងស្រុក​ដែល​ជា​ជនជាតិ​កម្ពុជា (​ដែល​កំពុង​កាន់​ប័ណ្ណ​អាជ្ញាប័ណ្ណ LAME ពី​ SSCA) មាន​ចំនួន​តិច​ជាង​១០​នាក់ ហើយ​មាន​តំរូវការ​ជា​ច្រើន​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយ​ៗ​និង​ក្រុមហ៊ុន​វិស្វកម្ម ១៤៧ ។ យោង​តាម​តំរូវការ​របស់​រដ្ឋាភិបាល អត្រា​ផ្ដល់​ការងារ​ ៨០% ត្រូវ​តែ​ជា​ជា​ជនជាតិ​ខ្មែរ ហើយ​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​ឡាន​ម៉ី ត្រេ​ន​នី​ង សេន​ធ័​រ ដើម្បី​បណ្តុះបណ្តាល​ប្រជាជន​ក្នុង​តំបន់​អោយ​បំពេញ​តាម​តម្រូវការ​នេះ​។

This image has an empty alt attribute; its file name is be594363e2e0308999f39c1287e4cf3f.jpg

ជាមួយនឹង​ការ​ស្នើ​សុំ​ការ​អប់រំ ត្រូវ​បាន​លើក​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ការងារ​អាកាសចរណ៍​ជា​វិជ្ជាជីវៈ​បច្ចេកទេស​ខ្ពស់ គឺជា​សហគ្រាស​ដែល​កំពុង​លេចធ្លោ​កាន់តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​កុំ​ខ្ជះខ្ជាយ​ពេលវេលា​របស់​អ្នក​ក្នុង​ពេល​មាន​វិបត្តិ តែ​រៀបចំ​ក្តី​សុបិន​របស់​អ្នក​នៅ​ក្នុង​សម័យកាល​កូ​វី​ដ​ ១៩ ! ៕

This image has an empty alt attribute; its file name is a62fc684fa98ed1b697738c51c014903.jpg

អ្នក​អាច​ជា​ផ្នែក​មួយ​ស្លាប​នៃ​ភាព​ជោគជ័យ ជាមួយនឹង​ឡាន​ម៉ី ត្រេ​ន​នី​ង សេន​ធ័​រ​ ។

ព័​ត៌​មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់ ​៖

https://www.facebook.com/lanmeitrainingcenter