ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឮ​ល្ហៀ​ង​ៗ​មក​ថា ស្រា​បៀរ កម្ពុជា ប្តូរ​រូបរាង​ដប​ថ្មី រំលេច​រចនា​ដ៏​ប្រណិត និង​ទាន់សម័យ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ ក្រោយ​ទទួល​បានការ​កោតសរសើរ និង​គាំទ្រ​ខ្លាំង​លើ​រូបរាង​កំប៉ុង​ថ្មី​ដ៏​ស្អាត​អស្ចារ្យ ដែល​បាន​ប្តូរ​កាលពី​ឆ្នាំ ២០១៩ កន្លង​មក​នោះ ស្រា​បៀរ កម្ពុជា ពេល​នេះ កំពុង​តែ​ត្រៀម​ផ្លាស់​ប្តូរ​រូបរាង​ដប…

រាជធានី​ភ្នំពេញ​៖​ ក្រោយ​ទទួល​បានការ​កោតសរសើរ និង​គាំទ្រ​ខ្លាំង​លើ​រូបរាង​កំប៉ុង​ថ្មី​ដ៏​ស្អាត​អស្ចារ្យ ដែល​បាន​ប្តូរ​កាលពី​ឆ្នាំ ២០១៩ កន្លង​មក​នោះ ស្រា​បៀរ កម្ពុជា ពេល​នេះ កំពុង​តែ​ត្រៀម​ផ្លាស់​ប្តូរ​រូបរាង​ដប ដោយ​រំលេច​នូវ​ការ​រចនា​កាន់តែ​ស្អាត​ប្រណិត និង​ទាន់សម័យ​ជាង​មុន នេះ​បើ​តាម​ការឱ្យដឹង ​ពី​តំណាង​ចែកចាយ​ម្នាក់​នៅ​ខេត្តកណ្តាល​។

បើ​តាម​តំណាង​ចែកចាយ​រូប​នេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​បាន​ដឹក​ជញ្ជូន​ស្រា​បៀរ កម្ពុជា ដប​មាន​រូបរាង​ខុស​ពី​ទំនិញ ដែល​គាត់​ធ្លាប់​បញ្ជា​ទិញ​នា​ពេល​កន្លង​មក​។

តំណាង​ចែកចាយ​ខាងលើ​បន្ថែម​ថា ស្រា​បៀរ កម្ពុជា រូបរាង​ដប​ថ្មី​នេះ មាន​តម្លៃ​ដដែល តែ​មាន​លក្ខណៈ​ពិសេស​ប្លែក ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ អតិថិជន​ដែល​បាន​មក​ទិញ​ ក៏​បាន​លាន់មាត់ ​សរសើរ​ពី​រចនា​រូបរាង​ថ្មី​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា យើង​ក៏​បានឃើញ​បុគ្គលិក​ពី ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា បាន​បង្ហោះ​រូបភាព​កាន់​ដប​ថ្មី​នេះ​តាម​បណ្តាញ​សង្គម​ដូច​គ្នា​ផង​ដែរ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ដំណឹង​ជា​ផ្លូវការ​នៅឡើយ​ទេ​៕ ដោយ​សហការ

តើ​ពេល​ណា​ទើប​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ដំណឹង​ស្រា​បៀរ កម្ពុជា ដប​ថ្មី​នេះ? សូម​រង់ចាំ​តាមដាន​បន្ត​ទាំងអស់​គ្នា​។
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​។