ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Texas Chicken សាខា AEON 1 ចាប់​បើក​ដំណើរការ​ហើយ ​!

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ពេល​យើង​និយាយ​ពី​សាច់​មាន់​បំពង​រសជាតិ​ហឹរ​ៗ ប្រាកដ​ណាស់​គឺ​នឹកឃើញ​ដល់ Texas Chicken មុនគេ​តែ​ម្តង ទន្ទឹម​នឹង​នេះ​ការ​រង់ចាំ​សាខា​ថ្មី​របស់​ហ្វេ​ន​ៗ Texas Chicken…

រាជធានី​ភ្នំពេញ ​៖ នៅ​ពេល​យើង​និយាយ​ពី​សាច់​មាន់​បំពង​រសជាតិ​ហឹរ​ៗ ប្រាកដ​ណាស់​គឺ​នឹកឃើញ​ដល់ Texas Chicken មុនគេ​តែ​ម្តង ទន្ទឹម​នឹង​នេះ​ការ​រង់ចាំ​សាខា​ថ្មី​របស់​ហ្វេ​ន​ៗ Texas Chicken បាន​មក​ដល់​ហើយ​ជាមួយ​បរិយាកាស​ប្លែក​និង​ល្អ​ឥត​ខ្ចោះ អម​ដោយ​ការ​តុបតែង​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង រចនា​ផ្នែក​ខាងក្នុង​គួរឱ្យ​ចាប់អារម្មណ៍ ហើយ​ទីតាំង​ហាង​មាន​សភាព​ធំ​ទូលាយ ចំណែក​កន្លែង​ទទួលទាន​អាហារ​ក៏​មាន​ច្រើន អ​ញ្ជឹ​ង​មិន​ចាំបាច់​ភ័យ​ថា​ខ្វះ​កន្លែង​អង្គុយ​នោះ​ទេ​ ។

គិត​ត្រឹម​ខែមិថុនា​នេះ ហាង​លក់​សាច់​មាន់​បំពង​ដ៏​ល្បីល្បាញ Texas Chicken បាន​បង្ហាញ វត្តមាន​របស់​ខ្លួន​ចំនួន ៣ ទីតាំង​រួច​មក​ហើយ ដែល​ទីតាំង​ទី​១ ស្ថិត​នៅ​លើ​ផ្លូវ ៥១ (​ប៉ាស្ទ័រ​) កែង​ផ្លូវ​ ៣០២ ក្នុង​សង្កាត់​បឹង​កេងកង​ ១ និង​ទីតាំង​ទី​ ២ ស្ថិត​នៅ​លើ​មហាវិថី​កម្ពុជា​ក្រោម កែង​នឹង​ផ្លូវ​ ២៥៩ សង្កាត់ ទឹកល្អក់​១ ខណ្ឌទួលគោក ខណៈ​ចុង​ស​ប្តា​ហ៍​នេះ Texas Chicken បាន​បើក​ដំណើរការ​សាខា​ទី​៣ របស់​ខ្លួន ដែល​ស្ថិត​នៅ​ជាន់​ទី ​២ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ កាលពី​ថ្ងៃ​ទី ​០៤ ខែមិថុនា ឆ្នាំ ​២០២១ កន្លង​ទៅ ​។

គួរ​រំលឹក​ផង​ដែរ​ថា Texas Chicken គឺជា​ឈ្មោះ​ផ្លា​ក​យីហោ​ដែល​មានការ​ទទួលស្គាល់​ខ្ពស់ ​ក្នុងវិស័យ​ម្ហូបអាហារ​រហ័ស និង​ជា​ហាង​សាច់​មាន់​បំពង​ដ៏​ធំ​បំផុត​មួយ​លើ​ពិភពលោក​ទៀត​ផង ​។ Texas Chicken បម្រើ​ជូន​នូវ​អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ​តាម​បែប​អា​មេ​រិក​ខាងត្បូង ​ដែល​មានគុណ​ភាព​ខ្ពស់ ព្រមទាំង​ផ្តល់​ជូន​អតិថិជន​នូវ​តម្លៃ ​ដែល​សាក​សម រួម​ជាមួយនឹង​មឺ​នុយ​អាហារ​យ៉ាង​មាន​ច្រើន​សម្បូរ​បែប ​។ មុខម្ហូប​ប្រចាំ​ហាង​របស់ Texas Chicken រួម​មាន ​៖ សាច់​មាន់​បំពង​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទាំង​រសជាតិ​ដើម និង​គ្រឿងទេស​រសជាតិ​ហឹរ​ពិសេស ប៊ឺ​ហ្គឺ (Burger) រ៉េ​ប (Wrap) រសជាតិ​សាច់​មាន់ ឬ BBQ ជា​ច្រើន​ជម្រើស បន្ថែម​ជាមួយ បាយ​គី​ម៉ៅ (Kee Mao Rice) និង​នំ​ប៊ី​ស្គី​ត​រសជាតិ​ទឹកឃ្មុំ (Honey Butter Biscuit) ដ៏​ផ្អែម​ឆ្ងាញ់ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ​ខ្លាំង Texas Chicken ក៏​មាន​មឺ​នុយ​ថ្មី​គឺ ឈុត Fire Dragon បឺ​ហ្គឺ​រ និង រ៉េ​ប ជាមួយ​រសជាតិ​ដែល​មិន​អាច​បំភ្លេច​បាន និង​អនាម័យ​ខ្ពស់​ ។

អ្នក​ទាំងអស់​គ្នា​ក៏​អាច​កុ​ម្ម៉ុ​ង់​អាហារ​ពី​ហាង Texas Chicken តាម​រយៈ​សេវាកម្ម ដឹក​ជញ្ជូន NHAM24 Foodpand, E-GetS ឬ​សាវា Texas Delivery តាម​រយៈ​លេខ​ទូរស័ព្ទ 077 666 917 និង 077 666 916 បាន​ផង​ដែរ ដូច្នេះ​កាន់តែ​មាន​ភាព​ងាយស្រួល និង​មាន​សុ​វត្ថិ​ភាព​សម្រាប់​អ្នក​ទាំងអស់​គ្នា​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ដើម្បី​អបអរសាទរ​ការ​បើក​ដំណើរការ​សាកល្បង​នេះ Texas Chicken AEON1 ក៍​មានការ​ផ្តល់​ជូន​ពិសេស​ៗ ដូច​ជា ​៖
-​ការ​ចែក​ជូន​អាហារ ដោយ​ឥត​គិតថ្លៃ ចំនួន​៣​ថ្ងៃ​ជាប់​គ្នា​នៃ​បើក​ដំណើរការ​ហាង
1.​ ​នៅ​ថ្ងៃ​ទី ​១ ៖ ចែក​ជូន​សាច់​មាន់​ចំនូ​ន ៥០​ដុំ ដោយ​ឥត​គិតថ្លៃ
2.​ ​នៅ​ថ្ងៃ​ទី ​២ ៖ ចែក​ជូន​ប៊ឺ​ហ្គឺ​រ​ចំនូ​ន ៥០ ដោយ​ឥត​គិតថ្លៃ
3.​ ​នៅ​ថ្ងៃ​ទី​ ៣ ៖ ចែក​ជូន​ថេ​ន​ដឺ​រ៉េ​ប​ចំនួន ៥០ ដោយ​ឥត​គិតថ្លៃ

-​ប្រូ​ម៉ូ​សិន Mega Deal (Fried Chicken/Classic Burger/Tender Wrap ឬ Chicken Tenders) តម្លៃ​ត្រឹមតែ $1.5 គ្រប់មុខ​ទាំងអស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាល់​ការ​មក​ទទួលទាន​អាហារ​នៅ​ក្នុង​ហាង​និង​ខ្ចប់ លោក​អ្នក​ក៏​នឹង​ទទួល​បាន​គូ​ប៉ុង FREE FREE ជា​ច្រើន​ចាប់ពី​ថ្ងៃ​បើក​ដំណើរការ​ហាង​ដំបូង រហូត​ដល់​ថ្ងៃ​២​ស​ប្តា​ហ៏​បន្ទាប់​ក្នុង​ខែមិថុនា​នេះ​ ។

ការ​ផ្តល់​ជូន​នេះ​សម្រាប់​តែ Texas Chicken សាខា​អ៊ី​អន​ម៉​ល​ភ្នំពេញ ប៉ុណ្ណោះ ​។

សម្រាប់​ព័ត៌មាន​បន្ថែម អ្នក​ទាំងអស់​គ្នា​អាច​ទំនាក់ទំនង​មក​លេខ 077666 923 ឮ​ក៏​តាមដាន​ក្នុង គេហទំព័រ​, Texas Chicken Cambodia https://bit.ly/3pB1D86 ផ្ទាល់​ក៏​បាន​ដែរ​ ៕

ជួប​គ្នា​នៅ Texas Chicken សាខា AEON1 ទាំងអស់​គ្នា​ !