ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ប្រើ​មាត់​ផ្លុំ​ក្បាល​ពោះ​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​បាន

11 ឆ្នាំ មុន

ប្រភព​ពី​បរទេស​​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​នូវភាព​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​បុរស​ម្នាក់​ឈ្មោះ Jigar Shah រស់​នៅ​ក្នុង​ទី​ក្រុង Ahmedabad នៃ​ប្រទេស​ឥណ្ឌា បាន​បង្ហាញ​​នូវ​សកម្ម​ភាព​ពិសេស​ដោយ​គ្រាន់​តែ​ប្រើ​មាត់​ផ្លុំ​ចំ​ក្បាល​ពោះ​តែ​ប៉ុណ្ណោះ អាច​ធ្វើ​ឱ្យ​មនុស្ស​ដែល​ធាត់​អាច​ស្រក​ទម្ងន់​បាន ។ ការ​បញ្ចេញ​នូវ​ទេព​កោសល្យ​ដ៏​ពិសេស​នេះ ​បាន​បង្ក​ឱ្យ​មាន​ភាព​ល្បី​ល្បាញ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ចំពោះ​ព័ត៌​មាន​នេះ ថ្វីបើ​មាន​ការ​ផ្សព្វ​ផ្សាយ​ និង​និយាយ​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​​ក៏​មាន​មនុស្ស​​មួយ​ចំនួន​មិន​​ជឿ​ឡើយ ។ ​ហេតុ​នេះ ទើប​​មានស្ថានីយ​​ទូរទស្សន៍​បាន​អញ្ជើញ Jigar Shah និង​មាន​​មនុស្ស​ធាត់​មួយ​ចំនួន​ផង​ដែរ ព្រោះ​តែ​ចង់​ឱ្យ​បក​ស្រាយ​នូវ​រាល់​ចម្ងល់​ខ្លះៗ​ ព្រម​ទាំង​លាត​ត្រដាង​នូវ​ការ​ពិត ។ នៅក្នុង​ការ​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​ គេក៏​​បាន​ឱ្យ​គាត់ និង​នារី​ធាត់​ម្នាក់​អង្គុយ​​លើ​កៅអី​ទល់​មុខ​គ្នា​ ។ បន្ទាប់​មក គាត់​បាន​បង្គាប់​​ឱ្យ​នារី​ម្នាក់​នោះ​បិទភ្នែក ព្រម​ទាំង​លា​ដៃ​ទាំង​ពីរ​ដាក់​លើ​ភ្លៅ ចំណែក​គាត់​បាន​ចាប់​ផ្តើម​ផ្លុំ​បញ្ចេញ​ខ្យល់​មក​ក្រៅ​ឱ្យ​ចំ​ក្បាល​ពោះ​នារី​ធាត់​ម្នាក់​នោះ ។ ភ្លាម​នោះ​គេ​​ឃើញ​​ក្បាល​ពោះ​របស់​នារីម្នាក់​នោះ​ឡើង​ញ័រ​តែ​ម្តង ។ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​បែប​នេះ ប្រហែល​ជា​១០​នាទី​ អ្នក​រៀបចំ​កម្ម​វ​ិធី​​ទៅ​សួរ​ដោយ​ផ្ទាល់ ហើយ​នាង​អះ​អាង​ថា នាង​ពិត​ជា​ស្រក​ទម្ងន់​​ពិត​មែន ។ ​គេ​សង្កេត​ឃើញថា ក្រោយ​​ពី​លោក Jigar Shah បាន​​បញ្ចេញ​នូវ​ទេព​កោសល្យ​​ដ៏​ចម្លែក​មួយ​តាម​រយៈ​ទូរទស្សន៍​ បាន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​គាត់​កាន់តែ​មាន​ភាព​ល្បី​ល្បាញ និង​មាន​អតិថិ​ជន​ជាច្រើន​ទៅ​រក​គាត់ ដើម្បី​ធ្វើ​ការ​សម្រក​ទម្ងន់​។ លើស​ពី​នេះ​ ​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត បាន​អះអាង​​ដូច​គ្នា​ដែរថា ក្រោយ​ពី​ឱ្យ​លោក Jigar Shah ផ្លុំ​នៅ​ត្រង់​ក្បាល​ពោះ ពួក​គាត់​ពិតជា​ស្រក​ទម្ងន់​ពិត​មែន ។

យ៉ាងណា​ម៉ិញ ចំពោះ​ព័ត៌​មាន​ដ៏​ចម្លែក​មួយ​នេះ ក៏​មាន​ប៉ូលិស​ធ្វើ​ការ​ស៊ើប​អង្កេត​ថា នេះជារឿង​ពិត ឬ​មិន​ពិត ប្រសិន​បើ​លោក Jigar Shah បញ្ចេញ​នូវ​សមត្ថ​ភាព​បំភាន់​ភ្នែក ហើយ​បោក​លុយ​របស់​ប្រជា​ជន គាត់​ប្រាកដ​ជា​​ត្រូវ​ផ្តន្ទា​ទោស​ជាក់​ជា​មិន​ខាន​  ៕