ពលករខ្មែរ​ទើបត្រឡប់ពី​ថៃរាប់រយនាក់​ មកសុំធ្វើលិខិ​តឆ្លងដែន​នៅក្រុងបាត់ដំបង


ខេត្តបាត់ដំបង ​៖ ពលករខ្មែររាប់រយនាក់ ​ដែលទើបត្រូវបាន​អាជ្ញាធរចាប់បញ្ជូន​នាពេលថ្មីៗនេះ​ នៅព្រឹកថ្ងៃទី២៣​ មិថុនា ​២០១៤​ បានមកប្រមូលផ្តុំគ្នា​នៅមុខការិយាល័យ​ធ្វើលិខិតឆ្លងដែន​ក្នុងក្រុងបាត់ដំបង ​ដើម្បីសុំបំពេញ​សំណុំបែបបទ​ធ្វើលិខិត​​ឆ្លងដែន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​ក្រៅពីនៅក្នុងខេត្តបាត់ដំបង ​ពលករទំាងនោះ​មានមកពីខេត្តបន្ទាយមានជ័យ​ ប៉ៃលិន​ និង ​ខេត្តពោធិសាត់ ។

យ៉ាងណាក៏ដោយ ​បើតាមមន្រ្តី​ការិយាល័យធ្វើលិខិតឆ្លងដែន​បានបញ្ជាក់ថា​ ក្រសួងមហាផ្ទៃ​មិនទាន់បាន​បញ្ជាក់ពីកាលបរិច្ឆេទ​ធ្វើលិខិតឆ្លងដែនឲ្យពលករ​នៅពេលណានោះ​នៅឡើយទេ ដោយរង់ចាំ​ការសម្រេច​ពីរាជរដ្ឋាភិបាលសិន ។

គួរបញ្ជាក់ថា ​ការមកប្រមូលផ្តុំគ្នា​ដើម្បីសុំធ្វើលិខិតឆ្លង​ដែនពីសំណាក់ពលករ​ខ្មែរខាងលើ​ បានធ្វើឡើងប៉ុន្មានថ្ងៃបុណ្ណោះ​ បន្ទាប់ពីចុងសបា្តហ៏មុន​ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ​ស្តីពីការកំណត់យកថ្លៃ​សេវាធ្វើលិខិតឆ្លងដែន​ត្រឹម៤ដុល្លារ (ថ្លៃថតរូប ) ​។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ