ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​ស្រក់​ទឹកភ្នែក​ដោយសារ​សម្តី​ចុង​ក្រោយ​របស់​ក្មេង​ស្រី​ម្នាក់​ដែល​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

4 ឆ្នាំ មុន

«​ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី ហើយ​ខ្ញុំ​នៅ​ចាំ​ពាក្យ​ដែល​ម៉ាក់​បាន​និយាយ​ប្រាប់​ថា កុំឱ្យ​ខ្ញុំ​ញ៉ាំ​ស្រា ។ ខ្ញុំ​មិន​ញ៉ាំ​ស្រា​ទេ ខ្ញុំ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​វិញ ។ ខ្ញុំ​មាន​មោទនភាព​នឹង​ខ្លួនឯង​ណាស់​ព្រោះ​ម៉ាក់​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដូច្នេះ ។…

«​ខ្ញុំ​ទៅ​ចូលរួម​កម្មវិធី ហើយ​ខ្ញុំ​នៅ​ចាំ​ពាក្យ​ដែល​ម៉ាក់​បាន​និយាយ​ប្រាប់​ថា កុំឱ្យ​ខ្ញុំ​ញ៉ាំ​ស្រា ។ ខ្ញុំ​មិន​ញ៉ាំ​ស្រា​ទេ ខ្ញុំ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​វិញ ។ ខ្ញុំ​មាន​មោទនភាព​នឹង​ខ្លួនឯង​ណាស់​ព្រោះ​ម៉ាក់​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដូច្នេះ ។ ម៉ាក់​ផ្តាំ​ហើយ​ផ្តាំ​ទៀត​ថា កុំឱ្យ​ញ៉ាំ​ស្រា​ហើយ​បើកឡាន​ខុស​ពី​អ្វី​ដែល​មិត្តភក្តិ​ខ្ញុំ​ប្រាប់​ពី​មុន ។ ខ្ញុំ​បាន​សម្រេច​ប្រកាន់​យក​ឥរិយា​បទ​ដែល​មាន​សុខភាព ព្រោះ​ពាក្យ​ផ្តាំផ្ញើ​របស់​ម៉ាក់​ពិតជា​ត្រឹមត្រូវ ។

ពេល​កម្មវិធី​ចប់​គេ​នាំ​គ្នា​បើកឡាន​ចេញ​ទៅ​ទាំង​អ្នកខ្លះ​ស្រវឹង​មិន​អាច​បើកបរ​បាន​ល្អ​ទេ ។ ខ្ញុំ​ដើរមក​រក​ឡាន​របស់ខ្ញុំ ដោយ​មាន​ជំនឿ​ថា ខ្ញុំ​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។ ក៏​ប៉ុន្តែ​ម៉ាក់​អើយ កូន​មិន​បានដឹង​ថា គ្រោះអាក្រក់​នៅ​រង់ចាំ​កូន​ទេ ! ពេល​នេះ​ខ្ញុំ​អង្គុយ​នៅ​លើ​ផ្លូវថ្នល់​ដោយ​អស់សង្ឃឹម​ខ្លាំង​ណាស់ ស្តាប់​សម្តី​របស់​នគរបាល​ម្នាក់​ដែល​និយាយ​ថា «​ក្មេង​ប្រុស​ដែល​បង្ក​គ្រោះថ្នាក់​នេះ​បាន​ផឹកស្រា​ទាល់តែ​ស្រវឹង​» ។

ម៉ាក់​អឺយ សំឡេង​របស់​គាត់​ឮ​ល្វើយ​ៗ​នៅ​ឆ្ងាយ​ណាស់ ។ ឈាម​របស់ខ្ញុំ​ហូរ​ស្រោច​ពាសពេញ​ដី តែ​ខ្ញុំ​ខំប្រឹង​ទប់​មិន​យំ​ទេ ។ ខ្ញុំ​បានឮ​គ្រូពេទ្យ​និយាយ​ថា «​ក្មេង​ស្រី​នេះ​មិន​រស់​ទេ​»​។ វា​ហាក់ដូចជា​ថា ក្មេង​ប្រុស​ដែល​បើកឡាន​យ៉ាង​លឿន​នោះ​បាន​សម្រេចចិត្ត​ថា ត្រូវ​តែ​ផឹកស្រា​រួច​បើកឡាន​ឱ្យ​លឿន ហើយ​ខ្ញុំ​ត្រូវ​តែ​ស្លាប់​អីចឹង ។ ម៉ាក់​អឺយ ហេតុ​អ្វី​ក៏​គេ​ធ្វើ​បែប​នេះ បើ​ដឹង​ហើយ​ថា វា​បំផ្លាញ​ជីវិត​មនុស្ស​ច្រើន​ណាស់ ? ខ្ញុំ​ឈឺចាប់​ពេញ​ខ្លួន បីដូច​ជា មាន​គេ​យក​កាំបិត​មក​កាប់​ចិញ្ច្រាំ​រាប់រយ​កាំបិត​អីចឹង ។

សូម​ម៉ាក់​ប្រាប់​ប្អូនស្រី​ថា កុំឱ្យ​វា​យំ​អី ហើយ​ប្រាប់​ប៉ា​ផង​ថា ត្រូវ​រឹង​មាំ​ឡើង ។ កាលណា​កូន​បាន​ទៅ​ដល់​ស្ថានសួគ៌ កូន​នឹង​បែរមក​ថែទាំ​អ្នក​ទាំងអស់​គ្នា​វិញ ។ វា​គួរតែ​មាន​អ្នក​ណា​ម្នាក់​បង្រៀន​ក្មេង​ប្រុស​នោះ ថា​ការ​ផឹកស្រា​ស្រវឹង​រួច​បើកបរ មិន​ត្រឹមត្រូវ​ទេ ។ បើសិនជា​ម្តាយ​ឪពុក​គាត់​បាន​ប្រាប់​គាត់ ប្រហែលជា​ខ្ញុំ​មិន​ត្រូវ​បាត់បង់​ជីវិត​បែប​នេះ​ទេ ។

ដង្ហើម​ខ្ញុំ​កាន់តែ​ខ្សោយ​ទៅ​ៗ​ហើយ ។ ម៉ាក់​អឺយ​នេះ គឺជា​ពេល​ចុង​ក្រោយ​ដែល​កូន​អស់សង្ឃឹម​ជា ទី​បំ ផុត ។ កូន​ចង់​ឱប​ម៉ាក់​ក្នុង​ពេល​ដែល​កូន​ដេក​បាត់បង់​ជីវិត​នៅ​ទី​នេះ ។ កូន​ចង់​និ​យាង​ប្រាប់​ម៉ាក់​ថា កូន​ស្រឡាញ់​ម៉ាក់​ខ្លាំង​ណាស់​! ម៉ាក់ កូន​ស្រលាញ់​ម៉ាក់ ។ លា​ហើយ​!»

ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ​សរសេរ​ឡើង​ដោយ​អ្នក​សារព័ត៌មាន​ម្នាក់ ដែល​បានឃើញ​គ្រោះថ្នាក់ ។ នៅ​ពេល​ដែល​នាង​ជិត​ស្លាប់ ក្មេង​ស្រី​នោះ​បាន​និយាយ​ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ ហើយ​អ្នក​សារព័ត៌​មានបាន​យក​មក​សរសេរ ដោយ​ប្រុង​ប្រយ័ត្ន ។

​អ្នក​សារព័ត៌មាន​ដដែល​នោះ​ក៏​បាន​ចាប់ផ្តើម​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​រឿង​នេះ​ឡើង ។ សូម​ជួយ​ផ្ញើ​អត្ថបទ​នេះ​ទៅ​ឱ្យ​មិត្តភក្តិ បងប្អូន​របស់​អ្នក និង​អ្នក​នាំ​ដែល​អ្នក​ស្រលាញ់​ផង ដើម្បី​ឱ្យ​ជីវិត​របស់​អ្នក ឬ​ក៏​ជីវិត​របស់​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​។ សូមកុំ​អនុញ្ញាតិ​ឱ្យ​នរណា​ម្នាក់​ផឹកស្រា​ហើយ​បើកបរ​ឱ្យ​សោះ ។ បើ​ផឹកស្រា សូម​ហៅរក​តាក់ស៊ី ឬ​ពឹងពាក់​មិត្តភក្តិ​ឱ្យ​ជួយ ។
សូម​ជួយ​ចែករំលែក​សារ​នេះ​ជា​បន្ត ដើម្បី​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្រើន គឺថា​«​កុំ​ផឹកស្រា​រួច​បើកបរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ