ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ័យ​ចុះ​សួរ​សុខ​ទុក្ខក្រុម​គ្រួសារ​សព​ពលករ​ខ្មែរ​ស្លា.ប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ទឹក​ដីថៃ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​សូន សុធី សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មានជ័យ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ភ្នំ​ស្រុក​ រួម​ដំណើរ​ដោយ​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ លោក​អភិ​បាល​ស្រុក​ភ្នំ​ស្រុក និង​ក្រុម​ការ​ងារ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា បាន​ចុះ​សួរ​សុខ​ទុក្ខ​ និង​ចូល​រួម​មរណៈទុក្ខ​​ជាមួយ​ក្រុម​គ្រួសារ​សព​ពលករ​ខ្មែរ​ចំនួន​២​នាក់​នៅ​ស្រុក​ភ្នំ​ស្រុក​ និង​នាំ​យក​ថវិកា​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​បុណ្យ​សព​ផង​ដែរ ។

សព​ពលករ​ខ្មែរ​ទាំង​២​នាក់​នោះ​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណុច​ណង​យ៉ៃ ខេត្ត​ឈុន​បូរី ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ២០១៤ ​ខណៈ​ពេល​ធ្វើ​ដំណើរ​ពី​ខេត្ត​រ៉ាក់​យ៉ង ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ គ្រា​ដែល​ប្រទេស​កាន់​អំណាច​ដោយ​យោធា​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ និង​ប្រើ​អំណាច​​យោធា​​ចាប់​បញ្ជូន​ពលករ​បរទេស​ឱ្យ​វិល​​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។

សព​ពលករ​ខ្មែរ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​កាន់​ ចេន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ប្តី​ឈ្មោះ​នេម រឿក អាយុ​៤៥​ឆ្នាំ របួស​បាក់​ជើង​ បាក់​ដៃ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ឈុន​បុរី​ ប្រទេស​ថៃ គ្រួសារ​នេះ​មាន​កូន​ប្រុស ស្រី​តូចៗ​៣​នាក់​ និង​សព​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ភឹម ភឿត អាយុ​៤៤​ឆ្នាំ មាន​ប្តី​ឈ្មោះ​ឆើយ រ៉ូ អាយុ​៤៧​ឆ្នាំ ត្រូវ​ទាហាន​ថៃ​ចាប់​យក​មក​មណ្ឌល​ប្រមូល​ផ្តុំ​ពលករ​ដើម្បី​ខ្មែរ​ដើម្បី​ដឹក​មក​ខ្មែរ​វិញ ខណៈ​ពេល​យក​ប្រពន្ធ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ​ក៏​រង​របួស​ធ្ងន់​ដែរ ដើរ​មិន​រួច​ពិបាក​គ្រា ។ គ្រួសារ​នេះ​មាន​កូន​ប្រុស ស្រី​២នាក់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព