ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវ​ប្រវត្តិ​​សង្ខេប​សម្តេច​ព្រះ​មហា​ក្សត្រី​​ នរោត្តម​ មុនិ​នាថ​ សីហនុ​

11 ឆ្នាំ មុន

សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព​ សេចក្តី​​ថ្លៃ​ថ្នូរ និង​សុភមង្គល​​ទ្រង់​ប្រសូត​នៅថ្ងៃទី​១៨ ខែមិថុនា ១៩៣៦ ​ដោយមាន​ព្រះ​បិតា​ជាជន​ជាតិ​បារាំង ដើមកំណើត​អីុតាលី និងមានព្រះ​មាតាជា​ជន​ជាតិ​ខ្មែរ ។ ព្រះ​​អង្គបាន​រៀប​​អភិសេក​​ជា​មួយ​ព្រះ​បាទ នរោត្តម សីហនុ (ព្រះ​មហាវីរក្សត្រ​-ព្រះ​បរមរតន​កោដ្ឋ) ក្នុង​ខែ​មេសា ឆ្នាំ​១៩៥២ ។ សម្តេច​​ម៉ែ ព្រះ​អង្គមាន​ព្រះ​រាជ​បុត្រ​២​អង្គ គឺ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ​ព្រះ​​មហាក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និងព្រះ​អង្គ​ម្ចាស់​

សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជមាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព​ សេចក្តី​​ថ្លៃ​ថ្នូរ និង​សុភមង្គល​​ទ្រង់​ប្រសូត​នៅថ្ងៃទី​១៨ ខែមិថុនា  ១៩៣៦ ​ដោយមាន​ព្រះ​បិតា​ជាជន​ជាតិ​បារាំង ដើមកំណើត​អីុតាលី  និងមានព្រះ​មាតាជា​ជន​ជាតិ​ខ្មែរ ។ ព្រះ​​អង្គបាន​រៀប​​អភិសេក​​ជា​មួយ​ព្រះ​បាទ នរោត្តម សីហនុ (ព្រះ​មហាវីរក្សត្រ​-ព្រះ​បរមរតន​កោដ្ឋ) ក្នុង​ខែ​មេសា ឆ្នាំ​១៩៥២ ។ សម្តេច​​ម៉ែ ព្រះ​អង្គមាន​ព្រះ​រាជ​បុត្រ​២​អង្គ គឺ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ​ព្រះ​​មហាក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​និងព្រះ​អង្គ​ម្ចាស់​នរោត្តម នរិន្ទ្រ​ពង្ស ប្រសូត​នៅថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​១៩៥៤  ប៉ុន្តែ​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​២០០៣ ដោយជំងឺ​បេះដូង ។

សម្តេចព្រះ​វរ​រាជ​​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព​ សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល​​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៦០ ព្រះអង្គ​ជា​ប្រធាន​​​កាក​​បាទ​ក្រហមខ្មែរ និង​បច្ចុ​ប្បន្ន​​ទ្រង់​ក៏​នៅ​តែ​ជា​ប្រធាន​កិត្តិ​យស​​នៃកាក​បាទ​ក្រហម​កម្ពុជា​ផង​ដែរ។ ​ជា​រឿយៗ​ សម្តេច​​ព្រះ​មហាក្សត្រី​តែង​យាង​ព្រះ​រាជទាន​ព្រះ​រាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះ​អង្គ និង​អំណោយ​កាក​បាទ​ក្រហម​របស់​សប្បុរស​ជន​ដល់ប្រជានុ​រាស្ត្រ​ដែល​មក​ពី​​តាម​បណ្តា​ខេត្ត​នានា​ជួប​ជុំ​ទទួល​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង… ការ​ព្រះ​រាជ​ទាន​អំណោយ​​​ស្ទើរ​តែ​ជា​រៀង​រាល់​ពេល​តែង​តែ​អម​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ជានិច្ច៕