ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​ពុទ្រា​ព្រៃ ឬ​ពុទ្រា​ជូរអែម​អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា​តែ​មិន​អាច​មានបាន​ឡើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កសិករ​ដាំ​ពុទ្រា​ព្រៃ ឬ​ពុទ្រា​ជូរអែម​បាន​សប្បាយចិត្ត និង​ការ​ប្រមូល​ផល​ផ្លែ​ពុទ្រា​អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា ប៉ុន្តែ​មិន​អាច​ក្លាយជា​អ្នក​មានបាន​ទេ ។ នេះ​បើ​តាម​អ្នក​មីង​ម្នាក់​ដែល​កំពុង​បេះ​ផ្លែ​ពុទ្រា ដើម្បី​យក​លក់​ឲ្យ​ម៉ូត​នៅ​ភ្នំពេញ ។…

ខេត្តកណ្តាល ៖ កសិករ​ដាំ​ពុទ្រា​ព្រៃ ឬ​ពុទ្រា​ជូរអែម​បាន​សប្បាយចិត្ត និង​ការ​ប្រមូល​ផល​ផ្លែ​ពុទ្រា​អាច​ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា ប៉ុន្តែ​មិន​អាច​ក្លាយជា​អ្នក​មានបាន​ទេ ។ នេះ​បើ​តាម​អ្នក​មីង​ម្នាក់​ដែល​កំពុង​បេះ​ផ្លែ​ពុទ្រា ដើម្បី​យក​លក់​ឲ្យ​ម៉ូត​នៅ​ភ្នំពេញ ។

ដៃ​កំពុង​កាន់​ទំ​ពួក​អង្រួន​ផ្លែ​ពុទ្រា​ព្រៃ ឬ​ពុទ្រា​ជូរអែម អ្នក​មីង ស្រី មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​បេះ​ផ្លែ​ពុទ្រា​ពី​ចម្ការ​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ ។ ដោយ​ពុទ្រា​ដែល​លក់​ឲ្យ​ម៉ូយ​ក្នុង​តម្លៃ​មួយ​គីឡូ​៣០០០​រៀល​តែ​ប៉ុណ្ណោះ ហើយ​ម៉ូយ​យក​ទៅ​លក់​បន្ត​តម្លៃ​៤០០០​ទៅ​៥០០០​រៀល ឬ​លើស​ពី​នេះ​ក្នុង​មួយ​គីឡូក្រាម ។

អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា ពុទ្រា​ដែល​អ្នក​មីង​កំពុង​បេះ​នេះ​បាន​ដាំ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ថ្ងៃ​អ្នក​មីង​បេះ​បាន​៣០​គីឡូ ឬ​លើស​ពី​នេះ​ដោយ​មាន​អ្នក​ជួយ​រើស ។ ពេល​ខ្លះ​បេះ​មិន​ទាន់​ក៏​មាន​ធ្វើ​ឲ្យ​ពុទ្រា​ទុំ​ស្រុះ​ចោល​លើកដី​ក៏​មាន​ដែរ ។ អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​អ្នក​មីង​លក់​ពុទ្រា​បាន​ប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​តាម​ពេល​ដែល​បេះ​បាន​ច្រើន​លក់​បាន​ច្រើន ។ ប៉ុន្តែ​ថវិកា​នេះ​មិន​គ្រប់គ្រាន់​ទេ តែ​អាច​ដោះស្រាយ​បាន​ជីវភាព​បាន​មួយ​ពេល​ៗ ។ អ្នក​មីង​បញ្ជាក់​ថា ៖«​មីង​បេះ​រាល់ថ្ងៃ តែ​នៅ​មិន​ទាន់​ទៀត​ពេល​ខ្លះ​បាន​៣០​គីឡូ ឬ​លើស​ពី​នេះ ។ អត់​មាន​អ្នក​ជួយ​រើស តែបើ​ជួល​គេ​អស់​ច្រើន​លក់​បាន​តិច​មិន​សល់​លុយ​ទេ » ។

ចំពោះ​ការ​ដាំ​ពុទ្រា​នេះ​ដែរ​អ្នក​មីង​ក៏​បាន​ឲ្យ​ដឹង​ថា​បានកូន​មក​ដាំ​ដែល​បណ្តុះ​ដោយ​ខ្លួនឯង​ក៏​មានការ​បាញ់ថ្នាំ​ខ្លះ​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ដង្កូវ​ស៊ី បើ​វា​ស៊ី​នឹង​ខូច​មិន​អាច​បេះ​លក់​បាន​ទេ ។ អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា ពុទ្រា​ដែល​កំពុង​បេះ​នេះ​មាន​ចំនួន​ជាង​១០០​ដើម ហើយ​បេះ​រាល់ថ្ងៃ​យក​ទៅ​ម៉ូយ ដើម្បី​លក់​បន្តពេល​ខ្លះ​បេះ​មិន​ទាន់​ផង​ធ្វើ​ឲ្យ​ទុំ​ជ្រុះ​ពេញ​ដី បេះ​ជាមួយ​កូន​ៗ និង​ប្តី ។ «​ខ្ញុំ​លក់​បាន​១០​ម៉ឺន ឬ​លើស​តែ​មិន​សល់​លុយ តែ​មួយ​ថ្ងៃ​បាន​ដោះស្រាយ​ជីវភាព​មួយ​ថ្ងៃ ព្រោះ​ខ្ញុំ​ធ្វើ​ដំណើរ​មក​បេះ​ឆ្ងាយ​ដោយ​ចាក់​សាំង ម៉ូតូ ។ មិន​សល់​លុយ​ទេ​ក្មួយ​តែ​អាច​ដោះស្រាយ​បាន​ខ្លះ ពោល​គឺ​មិ ន​អាច​ក្លាយ ជា​អ្នកមាន​ទេ​ចំពោះ​ដំ​ដាំ​ពុទ្រា​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ