ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប៉ះទង្គិច​គ្នា​យប់​ឆ្លង​ឆ្នាំ​ គ្រោង​បាតុ​កម្ម​ធំ​ទៀត

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ក្រោយ​បាតុកម្ម​នា​យប់​ឆ្លង​ឆ្នាំ ជាមួយ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​មក ពួក​អ្នក​រៀប​ចំ​បាតុកម្ម​សិ្ន​ទ្ធ​ប្រជាធិបតេយ្យ​ហុងកុង​និយាយ​ថា បាតុកម្ម​ធំ​មួយ​ត្រូវធ្វើ​នា​រសៀល​ថ្ងៃ​ទី​១​មក​រា​។ អ្នក​រៀបចំ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ច្រើន​បំផុត​។ មុន​ពាក់កណ្ដាល​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​បន្តិច បាតុករ​ច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ក្នុង​ក្រុង​ហុងកុង…

ក្រុង​ហុងកុង ៖ ក្រោយ​បាតុកម្ម​នា​យប់​ឆ្លង​ឆ្នាំ ជាមួយ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​មក ពួក​អ្នក​រៀប​ចំ​បាតុកម្ម​សិ្ន​ទ្ធ​ប្រជាធិបតេយ្យ​ហុងកុង​និយាយ​ថា បាតុកម្ម​ធំ​មួយ​ត្រូវធ្វើ​នា​រសៀល​ថ្ងៃ​ទី​១​មក​រា​។ អ្នក​រៀបចំ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ច្រើន​បំផុត​។

មុន​ពាក់កណ្ដាល​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​បន្តិច បាតុករ​ច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ក្នុង​ក្រុង​ហុងកុង ពិសេស​នៅ​តំបន់​ទល់មុខ​មាត់សមុទ្រ​VICTORIA HARBOUR និង​ក្នុង​សង្កាត់​LAN KWAI FONG​។ ពួក​គេ​នាំ​គ្នា​រាប់​ថយក្រោយ​ដើម្បី​ឆ្លង​ឆ្នាំ​ចូល​ឆ្នាំ​ថ្មី​២០២០ ហើយ​ក៏​នាំ​គ្នា​ស្រែក​ពាក្យ​ថា​ចូរ​រំដោះ​ហុងកុង បដិវត្តន៍​នា​ពេល​នេះ​។

បន្ទាប់​មក​ពួក​គេ​នាំ​គ្នា​បើកភ្លើង​ទូរ​ស័​ព្វ​បង្កើត​ជា​សមុទ្រ​ពន្លឺ​មួយ​។ ចំណែក​បាតុករ​ក្រុម​តូច​ៗ​បាន​ប្រមូលផ្ដុំ​គ្នា ក្នុង​សង្កាត់​MONG KOK​ដែល​នៅ​ទីនោះ​ពួក​គេ​បាន​ដុត​របាំង​នានា​។​ប៉ូលិស​បាន​ប្រើ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២០​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ពួក​បាតុករ​។

នា​ថ្ងៃ​ទី​៣១​ធ្នូ​បាតុករ​ច្រើន​ពាន់​នាក់ បាន​កាន់​ដៃ​គ្នា ធ្វើ​ជា​ច្រ​វ៉ា​ក់​មនុស្ស​ប្រវែង​ច្រើន​គីឡូម៉ែត្រ កាត់​​តាម​វិ​ថី​នានា​នៃ​ទីក្រុង​។ នា​វេលា​ល្ងាច​ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក ដើម្បី​បំបែក​បាតុករ​ក្រុម​តូច​ៗ ក្នុង​សង្កាត់​MONG KOK​។ ការ​បាញ់​កាំជ្រួច​ដ៏​ធំ​ជា​ប្រពៃណី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​ហុងកុង​បាន​ត្រូវ​លុប​ចោល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ