នាង​ចិត្ត​ណាស់​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ជិះ​ម៉ូតូ​ពី​កំពង់ចាម​មក​ភ្នំពេញ​ជួប​គ្រោះ​អកុសល


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ព្រោះតែ​ទាស់​គ្នា​ជាមួយ​សង្សារបាន​ជិះ​ម៉ូតូ​ពី​ខេត្តកំពង់ចាម​មក​ភ្នំពេញ ហើយ​ជា​ចៃដន្យ​បាន​រេ​ចង្កូត​ទៅ​បុកគម្រប​លូ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី២៨ ខែធ្នូ​ ឆ្នាំ២០១៩ កន្លង​ទៅ តាម​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ពាន​ទី​៦ ស្ថិត​ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អុី តូច អាយុ​៣០​ឆ្នាំ ប​ច្ចុប្បន្ន​ស្នាក់​នៅ​ម្តុំ​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក ​PCX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HV-៦៩១១ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៦​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន ហើយ​ជែង​រថយន្ត​ផង ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​គម្រប​លូ​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ចំណែក​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ។ ភ្លាម​ៗ​នោះ​ដែរ ទូរស័ព្ទ​ដៃ​បស់​ជន​រង​គ្រោះ​រោទ៍ហើយ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​លើក​ទទួល ត្រូវ​បាន​អ្នក​ហៅ​ចូល​មក​នោះ​និយាយ​ប្រាប់​ថា រូបគេ​ត្រូវជា​សង្សារ​នឹង​គ្នា ប៉ុន្តែ​ស្ត្រី​រូប​នេះ​ធ្លាប់​មាន​ប្តី​ហើយ ។

លុះ​ពេល​ប្រជាពលរដ្ឋ​ប្រាប់​ថា ស្ត្រី​ជា​ម្ចាស់ទូរស័ព្ទ​បាន​ស្លាប់​ហើយ ស្រាប់តែ​បុរស​ជា​អ្នក​និយាយ​ទូរស័ព្ទ​មក​នោះ​បិទ​ទូរស័ព្ទ​ដៃ​បាត់ ។ មួយសន្ទុះ​ក្រោយមក ក៏​មាន​សមត្ថកិច្ច​ជំនាញ​មក​ដល់​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ។ សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទៅ​តាម​ប្រពៃណី ។ ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​លៀប​ជា​បណ្តោះអាសន្ន ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ