ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូមទឹក​បំពេញ​ស្រះ​អង្គរ​បង្កើន​សោ​ភ័ណ​​ភាព

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយសារ​រដូវវស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​តិច និង​មិន​ទៀងទាត់ ធ្វើ​ឱ្យ​ស្រះ​ប្រាសាទ​អង្គរវត្ត​មានទឹក​តិច និង​ឆាប់​រីក​ទឹក​។ ដើម្បី​បង្កើន​សម្រស់​និង​ភាព​ទាក់ទាញ​នៅ​ទី​នេះ នាយ​ក​ដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្តើម​បូម​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​នៃ​ប្រាសាទ​អង្គរវត្ត ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​៣០…

ខេត្តសៀមរាប ៖ ដោយសារ​រដូវវស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​តិច និង​មិន​ទៀងទាត់ ធ្វើ​ឱ្យ​ស្រះ​ប្រាសាទ​អង្គរវត្ត​មានទឹក​តិច និង​ឆាប់​រីក​ទឹក​។ ដើម្បី​បង្កើន​សម្រស់​និង​ភាព​ទាក់ទាញ​នៅ​ទី​នេះ នាយ​ក​ដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្តើម​បូម​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​នៃ​ប្រាសាទ​អង្គរវត្ត ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ២០១៩ ផ្សាយ​ថា ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​ចាប់ផ្តើម​បូម​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​អង្គរ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែធ្នូ​មក ។ ការងារ​នេះ​នឹង​ប្រើ​ពេល​ប្រមាណ​១០​ថ្ងៃ ដោយ​យក​ទឹក​ពី​ក​សិន្ធុ​អង្គរវត្ត ។ ជា​រៀង​រាល់​ឆ្នាំ ការងារ​បូមទឹក​នេះ​ចាប់ផ្តើម​ពី​ខែ កុម្ភៈ​តទៅ តែ​ដោយសារ​ឆ្នាំ​នេះ​រដូវវស្សា​ខ្លី ហើយ​អាកាស​ធាតុ​ក្ដៅ​ជាង​រាល់​ឆ្នាំ​បាន​ធ្វើ​ឱ្យ​ទឹក​ក្នុង​ស្រះ​នេះ​ឆាប់​ស្រក​ដល់​កម្រិត​ដែល​ត្រូវ​ដាក់​បំពេញ​បន្ថែម ។

លោក​ភឿន សុ​ឃី​ម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បានឱ្យ​ដឹង​ថា គោលបំណង​នៃ​ការងារ​នេះ គឺ​ដើម្បី​លើក​តម្លៃ​ទេសភាព​វប្បធម៌​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ឱ្យ​មាន​ភាព​ស្រស់​ស្អាត ក៏​ដូច​ជា​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ថតរូប​ភាព​កំពូល​ប្រាសាទ​ឆ្លុះ​ទឹក ដែល​កន្លង​មក​ភ្ញៀវ​ទាំង​នោះ​​មិន​ដែល​រំលង​ការ​ផ្តិត​រូបភាព​នៅ​ទី​នេះ​ឡើយ ។

ការងារ​បូមទឹក​នេះ​គឺ​ធ្វើ​តែ​នៅ​ស្រះ​ខាងត្បូង​តែ​ប៉ុណ្ណោះ ដោយឡែក​ស្រះ​ខាងជើង​វិញ​ក្រុមការ​ងារ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​ជួសជុល​និង​ស្ដារ​ឡើង​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ