ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​«​រត់ចោលស្រុក​ក៏​នៅ​បំពាន ! ពិតជា​ចោល​ម្សៀត​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក កឹ​ម សុខា និយម បាន​ចោទ​លោក អេ​ង ឆៃ​អ៊ា​ង អតីតមន្ត្រី​ជាន់…

រាជធានី​ភ្នំពេញ ៖ អ្នក កឹ​ម សុខា និយម បាន​ចោទ​លោក អេ​ង ឆៃ​អ៊ា​ង អតីតមន្ត្រី​ជាន់ ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​មនុស្ស​ចោលម្សៀត និង​ជា​អ្នក​ញៀន​បំពាន​ការ​ពិត ។ ការ​ចោទប្រកាន់​របស់​អ្នក កឹ​ម សុខា និយម​នេះ គឺ​បន្ទាប់​ពី​លោក អេ​ង ឆៃ​អ៊ា​ង បាន​លើក ឡើង​ក្នុង​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​កថា ៖ «​លោក ហ៊ុន សែន សប្បាយចិត្ត​ណាស់ ពេល​ទទួល​បាន​ព័ត៌មាន​ថា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​និយាយ​វាយប្រហារ​គ្នា​ឯង ក្នុង​ជំនួប​ជាមួយ​សកម្មជន​របស់​ខ្លួន​!» ។

ការ​លើក​ឡើង​របស់​លោក អេ​ង ឆៃ​អ៊ា​ង ត្រូវបាន​លោក អ៊ុំ តារា​វុ​ទ្ធី ដែល​ជា​អ្នក កឹ​ម សុខា និយមមួយ​រូប ឆ្លើយ​តប​និង​បញ្ជាក់​លើ​បណ្តាញ​សង្គមកាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា​៖«​ជន​ដែល​ញៀនបំពាន​ការ​ពិត ទោះបី​រត់ចោលស្រុក​ក៏​នៅ​តែបំពាន ! ពិតជា​ចោលម្សៀត​មែន ! យើង​អត់​នៅក្នុង​ចិត្ត​គេ​យើង​មិនដឹង​ទេ អ្នក​ដែល​ដឹង​ប្រហែល​ស្និទ្ធ​នឹង​គាត់​(​ហ៊ុន សែន​)​ហើយ​មើលទៅ ទើប​ហ៊ាន​និយាយ​បែប​នេះ !» ។

លោក​បន្ថែម​ថា​៖ «​យើង​ពិតជា​ហួសចិត្ត​ដែលលោក អេ​ង ឆៃ​អ៊ា​ង ជា​មនុស្ស​ល្បី​ដូច​គេ​ថា វា​ញៀន​គ្រប់​គ្រាន់​ដល់​កម្រិត​ហើយ ស្អី​ក៏​វា​ហ៊ាន​ធ្វើ​ដែរ​» ។ សូម​ជម្រាប​ថា តាម​ការ​សង្កេត​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​លោក កឹ​ម សុខា កាលពី​ជាង​២​ឆ្នាំ​មុនមក កម្លាំង​គាំទ្រ​របស់​អតីត​គណបក្សប្រឆាំង បានបែកបាក់​គ្នា​ជា​បន្តបន្ទាប់ ។ ជាង​នេះ​ទៀត អ្នក​ដែលគាំទ្រ​មេដឹកនាំ​រៀង​ៗ​ខ្លួន បាន​វាយប្រហារ​គ្នា​តាមបណ្តាញ​សង្គម​ឥត​ឈប់​ឈរ​ដោយ​ការ​ចោទប្រកាន់​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក ។

អ្វី​ដែល​សំខាន់​នោះ​គេ​បាន​មើលឃើញ​ថា ក្រុមគាំទ្រ​លោក សម រ​ង្ស៊ី បាន​បញ្ចេញ​ប្រតិកម្ម ឬ​សកម្មភាព​ច្រើន​ជាង ពិសេស​នោះ​អ្នក​ដែល​ចេញ​ទៅ​ក្រៅប្រទេស​ជាមួយ​លោក សម រ​ង្ស៊ី តែ​ម្តង ។ទោះជា​យ៉ាងណា​ក្តី ការ​វាយប្រហារ​គ្នា​នេះត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង​បាន​និង​កំពុង​បែកបាក់​ជា​បណ្តើរ​ៗ​ហើយ ។ ប៉ុន្តែ​លោក សម រ​ង្ស៊ី បាន​ខិតខំ​និយាយ​ទប់ស្កាត់​ថា សម រ​ង្ស៊ី និង កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ដោយ​ចំអក​យ៉ាង​ដូច្នេះ​ថា ៖ មាន​បែកបាក់គ្នា​ឯណា គ្រាន់តែ​មាន​គោល​ជំហរ​ខុស​គ្នា មាន​គំនិ​ត​ផ្សេង​គ្នា មាន​បក្សពួក​ដោយឡែក​ពី​គ្នា​ទេតើ​។តើ សម រ​ង្សុ​ី និង កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​ឬទេ ?លោក​បន្ត​ថា រឿង សម រ​ង្ស៊ី និង កឹ​ម សុ​ុ​ខា​បានចាប់ដៃ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ប៉ុន្តែ ការ​ចាប់ដៃ​រវាង​២​នាក់​នេះ​មាន​តែ​សម្បក​ក្រៅ ឯ​ផ្ទៃក្នុង​មិន​បាន​ចាប់ដៃ​ដោយ​ស្មោះត្រង់​ទេ តែងតែមានការ​បែកបាក់​គ្នា ខ្វែងគំនិត​គ្នា តាំងពី​លេ​ី​ដល់​ក្រោម តាំងពី​ពេល​នោះ​មក ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ