ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​​​​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​ច្រាល​​​ទឹក​អាស៊ីត​ក្រពះ ដោយ​មិន​បាច់​​ប្រើ​​ថ្នាំ Antacids ទេ​!

4 ឆ្នាំ មុន

Antacids គឺជា​ថ្នាំ​ដែល​ប្រើ​សម្រាប់​បំបាត់​អាកា​រៈ​ក្រហាយ​ទ្រូង​និង​ឈឺក្រពះ ឬ​ឈឺចាប់​ក្នុង​ពោះ​ដោយ​មាន​អម​មក​ជាមួយ​នូវ​បញ្ហា​ពិបាក​រំលាយ​អាហារ រួម​ទាំង​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ទោះជា​យ៉ាងណា​ការ​ទទួលទាន​ថ្នាំ​ច្រើន​មិនល្អ​ចំពោះ​សុខភាព​ទាំងមូល​ឡើយ​! ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដោយ​មិនបាច់​ប្រើប្រាស់​ថ្នាំ Antacids ៖…

Antacids គឺជា​ថ្នាំ​ដែល​ប្រើ​សម្រាប់​បំបាត់​អាកា​រៈ​ក្រហាយ​ទ្រូង​និង​ឈឺក្រពះ ឬ​ឈឺចាប់​ក្នុង​ពោះ​ដោយ​មាន​អម​មក​ជាមួយ​នូវ​បញ្ហា​ពិបាក​រំលាយ​អាហារ រួម​ទាំង​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។

ទោះជា​យ៉ាងណា​ការ​ទទួលទាន​ថ្នាំ​ច្រើន​មិនល្អ​ចំពោះ​សុខភាព​ទាំងមូល​ឡើយ​! ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដោយ​មិនបាច់​ប្រើប្រាស់​ថ្នាំ Antacids ៖

១. ទទួលទាន​ទឹក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​មាន​អារម្មណ៍​ក្រហាយ​ទ្រូង​ច្រាល​អាស៊ីត​ក្រពះ គឺ​ទទួលទាន​ទឹក​ធម្មតា ១ កែវ​។ ទឹក​មាន​ប្រសិទ្ធិ​ភាព​បន្សាប​ទឹក​អាស៊ីត​ក្រពះ​ឆាប់រហ័ស​គួរ​ឱ្យ​កត់​សម្គាល់​។ ហើយ​ប្រសិនបើ​អ្នក​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ចូរ​បន្ត​ព្យាយាម​ទទួលទាន​ទឹក ១ ទៅ ២ កែវ​រាល់​ព្រឹក​ខណៈ​ពេល​ពោះ​ទទេរ ។

២. ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ៖ ការ​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ក៏​មាន​អត្​ថប្រយោជន៍​ណាស់​ដែរ​ខណៈ​ពេល​អ្នក​កំពុង​ទទួល​រង​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ​ដោយ​ភេសជ្ជៈ​នេះ​ជួយ​គ្រប​ស្រទាប់​បំពង់​អាហារ​និង​ក្រពះ​ទប់ស្កាត់​ការ​រលាក​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​ទឹក​ប្រទាល​កន្ទុយក្រពើ​ដែល​អ្នក​យក​មក​ទទួលទាន គឺ​សុទ្ធ ១០០ ភាគរយ​។

៣. ចេក ៖ ភ្លាម​ៗ​ពេល​អាកា​រៈ​ក្រហាយ​ទ្រូង​លេចឡើង ចូរ​ទទួលទាន​ចេកទុំ​មួយ​ផ្លែ​។ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ភាព​មិន​ស្រួល​នៃ​អាកា​រៈ​ក្រហាយ​ទ្រូង​ដោយ​បន្សាប​ជាតិ​អាស៊ីត​ក្រពះ​។

៤. ទទួលទាន​គ្រាប់​ជី ៖ គ្រាប់​ជី​មាន​ប្រសិទ្ធិ​ភាព​បំផុត​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​ដោយ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ម៉ា​ញ៉េ​ស្យូ​ម ជាតិ​ស​សៃ ជាតិ​ដែក និង​សេ​លេ​ញ៉ូ​ម​។ គ្រាន់តែ​យក​គ្រាប់​ជី ១ ស្លាបព្រា​បាយ​ពេញ​លាយ​ជាមួយ​ទឹក​ធម្មតា ហើយ​ទទួលទាន​ជា​ការ​ស្រេច​។

៥. តែ​ខ្ញី ៖ ការ​ទទួលទាន​តែ​ខ្ញី​អាច​បំបាត់​អាកា​រៈ​ក្រហាយ​ទ្រូង​បាន​យ៉ាង​ប្រសើរ​។ លើស​ពី​នេះ​ទៅ​ទៀត​តែ​ខ្ញី ១ ពែង​អាច​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ប្រព័ន្ធ​រំលាយ​អាហារ​គួរ​ឱ្យ​កត់សម្គាល់​។

៦. ទឹកដោះគោ ៖ ជាតិ​កាល់ស្យូម​ខ្ពស់​ក្នុង​ទឹកដោះគោ​ជួយ​ទប់ស្កាត់​ការ​ប្រមូលផ្ដុំ​អាស៊ីត​ក្នុង​ក្រពះ​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​ទឹកដោះគោ​ស្រស់​ត្រជាក់​មួយ​កែវ​នៅ​ពេល​ណា​អ្នកមាន​អារម្មណ៍​ថា​ក្រហាយ​ៗ​ក្នុង​ក្រពះ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា ទឹកដោះគោ​ស្រស់​ដែល​អ្នក​ទទួលទាន​គ្មាន​ស្ករ​និង​សារធាតុ​បន្ថែម​ផ្សេង​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ