ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទាំង​៦ ជួយ​​បង្ការ​ជំងឺ​ឬ​ស​ដូង​បាត

4 ឆ្នាំ មុន

ប្រហែល ៧៥​ភាគរយ​នៃ​មនុស្ស​ពេញវ័យ​នឹង​មាន​បញ្ហា​ឬ​ស​ដូង​បាត​ម្តងម្កាល​។ ជំងឺ​ឬ​ស​ដូង​បាត​នេះ​គឺជា​ការ​ហើម​នៃ​សរសៃ​វ៉ែន​ក្នុង​រន្ធ​គូថ ដែល​អាច​ធ្វើ​ឲ្យ​រមាស់ ឈឺចាប់ ហូរ​ឈាម និង​មិន​មាន​ផាសុកភាព​ក្នុង​ការ​រស់នៅ​។ ដើម្បី​បង្ការ​ជំងឺ​នេះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​ ៖…

ប្រហែល ៧៥​ភាគរយ​នៃ​មនុស្ស​ពេញវ័យ​នឹង​មាន​បញ្ហា​ឬ​ស​ដូង​បាត​ម្តងម្កាល​។ ជំងឺ​ឬ​ស​ដូង​បាត​នេះ​គឺជា​ការ​ហើម​នៃ​សរសៃ​វ៉ែន​ក្នុង​រន្ធ​គូថ ដែល​អាច​ធ្វើ​ឲ្យ​រមាស់ ឈឺចាប់ ហូរ​ឈាម និង​មិន​មាន​ផាសុកភាព​ក្នុង​ការ​រស់នៅ​។

ដើម្បី​បង្ការ​ជំងឺ​នេះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​ ៖

១-ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា ផ្លែ​ឈើ និង​បន្លែ
២- ចូរ​ញ៉ាំ​ទឹក​ពី ៦ ទៅ​៨​កែវ​ជា​រៀងរាល់ថ្ងៃ
៣- ចូរ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​សរសៃ
៤- ពេល​បន្ទោបង់​មិន​ត្រូវ​ព្យាយាម​ប្រឹង​ជុះ​ឡើយ
៥- ចូរ​ទៅ​បន្ទប់ទឹក​ភ្លាម​នៅ​ពេល​ចង់​បន្ទោបង់​ហើយ
៦- ចូរ​រស់នៅ​ឲ្យ​សកម្ម និង​ចៀសវាង​ការ​អង្គុយ​យូរ​ៗ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ