ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ចូលរួម​ជិះ​កង់ ដើម្បី​មិត្តភាព សុខភាព ទេសចរណ៍ និង​បរិស្ថាន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អភិបាលខេត្ត​កម្ពុជា​-​ថៃ ចូលរួម​ជិះ​កង់ ដើម្បី​មិត្តភាព សុខភាព ទេសចរណ៍ និង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ…

ខេត្តបាត់ដំបង ៖ អភិបាលខេត្ត​កម្ពុជា​-​ថៃ ចូលរួម​ជិះ​កង់ ដើម្បី​មិត្តភាព សុខភាព ទេសចរណ៍ និង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ​នេះ ដោយ​លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ចូលរួម​ព្រឹត្តិការណ៍​ជិះ​កង់​ដែល​មាន​រយៈ​ចម្ងាយ​២០​គីឡូម៉ែត្រ ចាប់​ពីមុខ​សាលាខេត្ត​ដល់​តំបន់​ទេសចរណ៍​ឡូ​រី ជើងភ្នំ​បាណ​ន់ ។

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជិះ​កង់​ពី​សំណាក់​ភាគី​ថៃ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អភិបាលខេត្ត​ចន្ទ​បូ​រី ប្រទេស​ថៃ កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុម​ជិះ​កង់​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូច​ជា ក្រុម​ជិះ​កង់​មក​ពី​រាជធានី​ភ្នំពេញ ប៉ែ​លិ​ន បន្ទាយ​មាន​ជ័យ សៀមរាប និង​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​សិស្សានុសិស្ស ក្នុង​ខេត្តបាត់ដំបង សរុប ប្រមាណ​ជាង​១​ពាន់​នាក់ ។

លោក ងួ​ន រតនៈ បាន​ឲ្យ​ដឹង​ថា ការ​ជិះ​កង់​នេះ​មាន​គោលបំណង ដើម្បី​រឹតចំណង​មិត្តភាព សុខភាព ទេសចរណ៍ និង​បរិស្ថាន ម្យ៉ាងវិញទៀត គឺ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២១ នៃ​ការ​ចប់ស​ង្គ្រោ​ម​ស៊ី​វិល​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​រដ្ឋបាល​ខេត្តបាត់ដំបង​នឹង​ធ្វើការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រាល់​ឆ្នាំ​ដែល​ធ្វើការ​សហ​ការណ៍​ជាមួយ​ភាគី​ថៃ ដោយ​ធ្វើ​លើ​ទឹកដី​ខេត្តបាត់ដំបង​ផង និង​នៅ​លើ​ទឹកដី​ខេត្ត​ចន្ទ​បូ​រី ប្រទេស​ថៃ ដើម្បី​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ផ្លាស់​ប្តូរ​គ្នា​បាន​ម្តងម្នាក់​ផង​ដែរ ។

ក្រោយ​ពី​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ទៅ​ដល់​គោលដៅ​ហើយ​មានកម្ម​វិធី​ការ​ដាំ​កូន​ឈើ និង​ហូប​បាយ​សាមគ្គី ក្នុង​តំបន់​ទេសចរណ៍​ឡូ​រី ជើងភ្នំ​បាណ​ន់​ផង​ដែរ ដោយ​មានការ​សហ​ការណ៍​គាំទ្រ​តំបន់​ទេសចរណ៍​ឡូ​រី​ជើងភ្នំ​បាណ​ន់ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ