ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងគ្របដណ្តបខ្យល់មូសុងឦសាន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២០ ក្រ​សូ​ង​សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់ ជាមួយ​ខ្យល់មូសុង​ឦសាន​មធ្យម​បក​គ្របដណ្តប​លើ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២០ ក្រ​សូ​ង​សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់ ជាមួយ​ខ្យល់មូសុង​ឦសាន​មធ្យម​បក​គ្របដណ្តប​លើ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១- តំបន់​ជូរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន ៖ សីតុណ្ហភាព​អប្បរ​មា មាន​ពី​២០-២២°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៨ -៣១°C ។ ២- តំបន់​វាលទំនាប​កណ្តាល ៖ សីតុណ្ហភាព​អប្បរ​មា មាន​ពី​២២-២៤ °C និង​សីតុណ្ហភាព​អតិបរមា​៣០-៣២ °C

៣- តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​អប្បរ​មា មាន​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​២៨-៣០ °C
អាស្រ័យ​ហេតុនេះ​ហើយ​ស្ថានភាព​ធាតុអាកាស ដែល​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ