ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោង​លោមក្មេង​ស្រី​អាយុ​១៤​ឆ្នាំ នាំយក​ទៅ​រំលោ.ភ​បូក​ជាមួយ​មិត្ត​ភក្តិ​កាល​ពី​មួយ​ឆ្នាំ​មុន​ត្រូវ​ចាប់ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ យុវជនម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​ខ្លួន​កាល​ពី​វេលា​រសៀល​ថ្ងៃទី​១២ មិថុនា នៅ​ភូមិ​ពោធិ៍​លើ​ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ តាម​ដីកាបង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​របស់សាលា​ដំបូង​ខេត្ត​កណ្តាល​ពី​បទ​រំលោ.ភ​សេពសន្ថវៈ​មានស្ថាន​ទម្ងន់​ទោស​ បន្ទាប់​ពី​យុវជន​នោះ​បាន​លួង​លោម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំម្នាក់​ នាំ​យក​ទៅ​រំលោ.ភ​បូក​ជាមួយ​គូកន​៣នាក់​ទៀត​បានសម្រេច​គ្រប់​ៗគ្នា ។

ខេត្ត​កណ្តាល ៖ យុវជនម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​ខ្លួន​កាល​ពី​វេលា​រសៀល​ថ្ងៃទី​១២ មិថុនា នៅ​ភូមិ​ពោធិ៍​លើ​ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ តាម​ដីកាបង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​របស់សាលា​ដំបូង​ខេត្ត​កណ្តាល​ពី​បទ​រំលោភ​សេពសន្ថវៈ​មានស្ថាន​ទម្ងន់​ទោស​ បន្ទាប់​ពី​យុវជន​នោះ​បាន​លួង​លោម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំម្នាក់​ នាំ​យក​ទៅ​រំលោភ​បូក​ជាមួយ​គូកន​៣នាក់​ទៀត​បានសម្រេច​គ្រប់​ៗគ្នា ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្អាង​ឱ្យដឹង​ថា ជន​ត្រូវ​ចោទ​ដែល​​ចាប់​ខ្លួន​ឈ្មោះ​ រី ចិត្រា​ ភេទប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​លើ​ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ ។ ជន​នេះ​​​ត្រូវ​ចាប់​ខ្លួន​តាមដីកាបង្គាប់​ឱ្យចាប់​ខ្លួន​របស់ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​ លោក​អ៊ិន វ៉ានវិបុល ​ពី​បទ​រំលោភ​សេពសន្ថវៈ​មានស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​កាល​​ពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១២ នៅ​ភូមិ​ពោធិ៍​លើ​ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។ ក្រោយពី​បាន​ប្រព្រឹត្ត​​បទ​ល្មើស​ ជន​ត្រូវចោទ​មិនព្រម​ទទួល​ខុស​ត្រូវ​លើ​ទង្វើរ​បស់​ខ្លួន​ ហើយ​មិន​ចូល​ខ្លួន​មក​​សាលាដំបូ​ង​ខេត្ត តាម​ដីកាកោះហៅ​របស់​តុលាការ​ និងព្យាយាម​រត់​គេចខ្លួន ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ទៀតថា ដើមហេតុ​ដែល​​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ឈ្មោះ រី ចិត្រានេះ គឺ​នៅ​យប់​ថ្ងៃទី​២៨ មីនា​ ២០១២ ឈ្មោះ រី ចិត្រា បាន​លោង​លោម​ក្មេងស្រី​ម្នាក់​​អាយុ​១៤​ឆ្នាំ ទៅមើល​ល្ខោន​បាសាក់​សម្តែង​នៅ​ក្នុង​ឃុំនោះ ។ ពេល​យប់​ជ្រៅ​បន្តិច ​រី ចិត្រា បាន​ឌុបក្មេង​ស្រី​រងគ្រោះ​តាម​ម៉ូតូ​ថាមក​ផ្ទះ​វិញ​ ប៉ុន្តែ​រី ចិត្រា មិនឌុបមកផ្ទះ​ បែរ​ជា​ឌុបក្មេងស្រី​នោះ​ទៅ​​ឆ្ងាយពី​ភូមិ​ ដោយ​មាន​​បក្សពួក​៣នាក់​ទៀត​ទៅ​តាម​ពីក្រោយ​ ។ ពេល​ទៅដល់​កន្លែង​ស្ងាត់​ឈ្មោះ រី ចិត្រា បានចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​រហូត​បាន​សម្រេច​ ហើយ​​គូកន​៣នាក់​ ក៏​បាន​ធ្វើសកម្ម​ភាព​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​​បានសម្រេច​គ្រប់​ៗគ្នា ​ហើយ​នាំ​គ្នា​គេចខ្លួនអស់ ៕​