ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាព​ពិភពលោក​ល្អ​ប្រសើរ ពេល​ចិន​-​អា​មេ​រិ​ក​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា នា​រយៈពេល​ចុងក្រោយ​នេះ ស្ថាន​ភាព​ពិភពលោក​មាន​លក្ខណៈ​ល្អប្រសើរ​ទៅ​បាន នៅ​ពេល​អា​មេ​រិ​ក​-​ចិន​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​(RULE) កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា នា​រយៈពេល​ចុងក្រោយ​នេះ ស្ថាន​ភាព​ពិភពលោក​មាន​លក្ខណៈ​ល្អប្រសើរ​ទៅ​បាន នៅ​ពេល​អា​មេ​រិ​ក​-​ចិន​គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​(RULE) កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំឭក​ថា កន្លង​ទៅ​នេះ ចិន​-​កូរ៉េ​ខាងត្បូង​-​ជប៉ុន បាន​ជួប​ប្រជុំ​គ្នា​នៅ​ចិន ។

ដូច្នេះ​ ប្រទេស​ទាំង​៣​នេះ នឹង​មានការ​ត្រូវ​គ្នា​ដែល​អនុវត្ត​តាម​ពហុភាគី​និយម ដើម្បី​កាត់​បន្ថយ​ការ​លំបាក​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​-​ចិន ព្រមទាំង​អា​មេ​រិ​ក​ជួប​ជាមួយ​បណ្ដា​ប្រទេស​ដទៃ ។ សម្ដេច​តេ​ជោ​បន្ដ​ថា ក្នុង​កិច្ចប្រជុំ​រវាង​ប្រទេសទាំង​៣ មាន​ចិន​-​កូរ៉េ​ខាងត្បូង​-​ជប៉ុន នា​ពេល​កន្លង​ទៅ​នេះ គឺជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់ ។ សព្វ​ថ្ងៃនេះ​សេដ្ឋកិច្ច​អា​មេ​រិ​ក​លេខ​១ ចិន​លេខ​២ ជប៉ុន​លេខ​៣ ហើយ​ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​៣​នេះ​មាន​ទំហំ​ធំ​ណាស់ ។

សម្ដេច​តេ​ជោ​គូសបញ្ជាក់​ថា ស្ថានភាព​ទំនាក់ទំនង​រវាង​ដៃគូ​ទាំង​៣​នេះ​ល្អ វា​ក៏​ល្អ​ប្រសើរ​មិនមែន​សម្រាប់​ប្រទេស​ទាំង​៣​នោះ​ទេ គឺ​សម្រាប់​តំបន់របស់​យើង​តែ​ម្ដង ហើយ​ដៃគូ​ទាំងនេះ​ទៀត​សោត ក៏​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដែល​ហៅ​ថា អា​សិប ។ ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ប្រធានា​ធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ត្រាំ ប្រកាស​ថា​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​រវាង​អា​មេ​រិ​ក​-​ចិន ។ បញ្ហា​ទាំងនេះ នឹង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ទៅ​លើ​បញ្ហា​ដំណើរ​ក្នុង​ចរន្ដ នៃ​សាកល​ពហុ​ពាណិជ្ជកម្ម និង​ពហុភាគី​និយម ។

សម្ដេច​តេ​ជោ​បន្ដ​ថា បើ​យោង​ទៅ​លើ​អ្វី​ដែលប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​-​ចិន នោះ​វា​ជា​សារ​នយោបាយ​មួយ​ល្អ បើសិន​រឿង​នេះ​ក្លាយទៅជា​ការ​ពិត ។ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​កនិង​ចិន នឹង​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ជំនួស​មក​វិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ថា នឹង​ចុះហត្ថ​លេ​ខា​​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង ។

ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូ​ណេ​ស៊ី និង​អឺរ៉ុប ។ សម្ដេច​ថ្លែង​ថា សង្គ្រាម​ពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី​-​អឺរ៉ុប ក៏​មានការ​ប្ដឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ សម្ដេច​តេ​ជោ​បញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូ​ណេ​ស៊ី​-​អឺរ៉ុប ក៏​ជា​កង្វល់​របស់​ពិភពលោក​ផង​ដែរ ក្នុង​ទំនាក់ទំនង​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយទៀត ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ