ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េស​សីុ​សង្ឃឹម​យា៉ង​មុត​មាំ​ថា នឹង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ទៅ​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​ដើម្បី​លុប​លាង​ក្តី​អាម៉ាស់

11 ឆ្នាំ មុន

កីឡា​ករ​ ម៉េសសីុ​ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ មាន​ក្តី​សង្ឃឹម​យា៉ង​មុត​មាំ​ថា នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៤​ នៅ​ប្រទេស​ប្រេ​សីុល​ ជាមួ​យ​នឹង​ក្តី​សង្ឃឹម​ថា​ នឹង​បាន​ជួប​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេសីុល​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។

កីឡា​ករ​ ម៉េសសីុ​ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ មាន​ក្តី​សង្ឃឹម​យា៉ង​មុត​មាំ​ថា នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៤​ នៅ​ប្រទេស​ប្រេ​សីុល​ ជាមួ​យ​នឹង​ក្តី​សង្ឃឹម​ថា​ នឹង​បាន​ជួប​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេសីុល​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។

កីឡា​ករ​ ម៉េស​សីុ​ ម្ចាស់​ពាន​រង្វាន់​បាល់​មាស​ (Ballon D’or) ចំនួន​៤​ជំនាន់​ជាប់​ៗ​គ្នា​ ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ នៅ​ក្នុង​ World Cup 2014 ហើយ​កន្លង​មក​ធ្លាប់​មាន​បទ​ពិសោធន៍​ជួយ​ក្រុម​របស់​ខ្លួន​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ កាល​ពី​ឆ្នាំ​២០០៦​ និង​២០១០ ។ សម្រាប់​គោល​ដៅ​របស់​មេ៉​ស​សីុ​ គឺ​ត្រូ​វ​ការ​ជោគ​ជ័យ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដោយ​ដឹក​នាំ​ក្រុម​ឱ្យ​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ World Cup 2014 ឱ្យ​ខាង​តែ​បាន​ ។

កីឡា​ករ​ឆ្នើម​របស់​អាហ្សង់​ទីន​រូប​នេះ​ បាន​បញ្ជាក់​ថា​ «ការ​ដឹក​នាំ​ក្រុម​អាហ្សង់​ទីន​ឱ្យ​ឈាន​ចូល​ជុំ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់​ពិភព​លោក​គឺ​ជា​ក្តី​សង្ឃឹម​របស់​ខ្ញុំ​» ។ បច្ចុ​ប្បន្ន​ ខ្ញុំ​មាន​គំនិត​ថា​ មាន​កត្តា​ច្រើន​យា៉ង​ដែល​យើង​ត្រូវ​ឈាន​ជើង​ដល់​ចំណុច​នោះ​ និង​មាន​សក្តី​សង្ឃឹម​ថា នឹង​បាន​ជួប​ប្រឡូក​ជាមួយ​កីឡា​ករ​នី​មា៉​ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ប្រេសីុល​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​បើ​មិន​មែន​ជា​ក្រុម​ប្រេសីុល​ ទោះ​បី​ជា​ក្រុម​ជម្រើ​ស​ជាតិ​ណា​ក៏​ដោយ​ យើង​អាច​ចេញ​មុខ​ប្រឡូក​បាន​ទាំង​អស់​ ដោយ​គ្មាន​ក្រែង​រអែង ។

ម៉េសសីុ​ ជា​កីឡា​ករ​មួយ​រូប​ទទួល​ជោគ​ជ័យ​យា៉ង​ច្រើន​នៅ​ក្នុង​ក្លិប​ Bacelona ប៉ុន្តែ​ជាមួយ​ក្រុម​ជ្រើស​ជាតិ​អាហ្សង់​ទីន​នៅ​មិន​ទាន់​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ណា​មួយ​នៅ​ឡើយ​ទេ​។ នៅ​ក្នុង​ឆ្នាំ​នេះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​ស្ថិត​នៅ​ពូល​F រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អីុ​រ៉ង់​ បូស្នុី​ និង​នី​ហ្សេ​រីយា៉ គឺ​ជា​ក្រុម​ខ្សោយ​ ៕