ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវាទេសចណ៍បរទេសចំនួន០២គ្រឿងបានដឹកនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទី១ មានបណ្តោយប្រវែង ២១០.៥០ម៉ែត្រ ទទឹង២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ដឹកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន៥៧៧នាក់ ស្រី២៩១នាក់ មាន២៨សញ្ជាតិ និងមាននាវិកសរុបចំនួន៤២៧នាក់ ស្រី១៩២នាក់ មាន៤៩សញ្ជាតិ ។ នាវា SEABOURN OVATION នាំភ្ញៀវទេសចរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ៥០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាមនៅវេលាម៉ោង០៨យប់ថ្ងៃដដែល ។

នាវាទី២ មានឈ្មោះ NORWEGIAN JADE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ២៥៧៦នាក់ ស្រី ១៣៦៤នាក់ មាន៦៤សញ្ជាតិ និងមាននាវិកសរុបចំនួន ១០៣១នាក់ ស្រី ២៥៨នាក់ មាន ៥៧សញ្ជាតិ ។ នាវា NORWEGIAN JADE នាំភ្ញៀវទេសចរបរទេសមកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង០៧យប់ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេសទាំង ០២គ្រឿង ធ្វើដំណើទៅកម្សាន្តអង្គរ ខេត្តសៀមរាប រាជធានីភ្នំពេញ រមនីយដ្ឋានរាម ស្រុកព្រៃនប់ ទីប្រជុំជនផ្សារក្នុងក្រុងព្រះសីហនុ តាមតំបន់រមនីយដ្ឋាន និងឆ្នេរសមុទ្រ ក្រុងព្រះសីហនុ និងតំបន់នេសាទទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕








កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ