ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងសាលារាជធានី​ភ្នំ​ពេញ​ ប្រជុំពិភាក្សារកដំណោះស្រាយជាមួយ​​​អតីត​​អ្នក​ភូមិ​បឹង​​កក់​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅសាលប្រជុំសាលារាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៤ មានបើកការពិភាក្សារកដំណោះស្រាយរបស់អតីតអ្នកភូមិបឹងកក់ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព​​លោក​ ឃួង​ ស្រេង អភិបាល​រងរាជធានី​ភ្នំ​ពេញ និងមានការចូលរួមពីតំណាងអាជ្ញាធរដែន កងកម្លំាងប្រដាប់អាវុធ និង តំណាង​​​អតីត​​អ្នក​ភូមិ​បឹង​​កក់​ចំនួន៨នាក់ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង លើកឡើងថា​ ការណ៏ដែលរាជរដ្ឋាភិបាលចេញស.ជ.ណនោះ វាហួសពីដែន​សមត្ថកិច្ច​​របស់សាលាក្រុង តែយ៉ាងណាក៏ដោយក្នុងនាមអាជ្ញាធរដែនដី នឹងយកសំណើរបស់អតីតអ្នកភូមិបឹងកក់ទៅជម្រាប​ជូនរាជរដ្ឋាភិបាល​ ។​លោកអភិបាលរងរាជធានីភ្នំពេញ ក៏បាន​បានសំណូមពរឲ្យអតីតអ្នកភូមិបឹងកក់រក្សាភាពស្ងាត់ស្ងៀមរង់ចំា​ដំណោះស្រាយ ។

កិច្ចពិភាក្សាគ្នានាពេលនេះ បានធ្វើឡើងបន្ទាប់ពីអតីតអ្នកភូមិបឹងកក់កាលពីថ្ងៃទី១១មិថុនាម្សិលមិញបាននំាគ្នាតវ៉ាបិទកំណាត់ផ្លូវព្រះមុនីវង្សចំណុចខាងមុខសាលារាជធានីភ្នំពេញ ប្រយោជន៏ដើម្បីទាមទារឲ្យធ្វើប្លង់កម្មសិទ្ឋិ និង សុំឲ្យសម្តេចតេជោ ហ៊ុន សែន លុបស.ជ.ណ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕