ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អា​មេ​រិ​ក​ទទួល​ឯកសារ​ស្ដី​ពី​ប៊ូ​អី​ុ​ង​737MAX

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ វិបត្តិ​យន្តហោះ​ប៊ូ​អ៊ីង​737MAX​នៅ​មិន​ទាន់​ចប់​ទេ​។ ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​បាន​ធ្វើការ​ផ្ដួច​ផ្ដើមគំនិត​របស់​ខ្លួន​ផ្ទាល់ ចំពោះ​គណៈកម្មការ​ដឹក​ជញ្ជូន​របស់​សភា​អា​មេ​រិ​ក ដោយ​បញ្ជូន​​ឯកសារ​គួរ​ឲ្យ​បារម្ភ​ថ្មី​ៗ ដែល​ហាក់ដូចជា​ក្រុមហ៊ុន​នេះ​មិន​អាច​ឆ្លើយ​តប​បាន ចំំ​ពោះ​បណ្ដា​បញ្ហា​សន្តិសុខ​ជុំវិញ​យន្តហោះ​ប្រភេទ​នេះ​។ ក្រុមហ៊ុន​ប៊ូ​អ៊ីង​បាន​បញ្ជូន​ឯកសារ​ទាំងនោះ​ដល់​សភា កាលពី​យប់​ថ្ងៃ​ទី​២៣​ធ្នូ​បន្ទាប់​ពី​ការ​ប្រកាស​​សុំ​លាលែង​ពី​តំណែង…

សហរដ្ឋអាមេរិក ៖ វិបត្តិ​យន្តហោះ​ប៊ូ​អ៊ីង​737MAX​នៅ​មិន​ទាន់​ចប់​ទេ​។ ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​បាន​ធ្វើការ​ផ្ដួច​ផ្ដើមគំនិត​របស់​ខ្លួន​ផ្ទាល់ ចំពោះ​គណៈកម្មការ​ដឹក​ជញ្ជូន​របស់​សភា​អា​មេ​រិ​ក ដោយ​បញ្ជូន​​ឯកសារ​គួរ​ឲ្យ​បារម្ភ​ថ្មី​ៗ ដែល​ហាក់ដូចជា​ក្រុមហ៊ុន​នេះ​មិន​អាច​ឆ្លើយ​តប​បាន ចំំ​ពោះ​បណ្ដា​បញ្ហា​សន្តិសុខ​ជុំវិញ​យន្តហោះ​ប្រភេទ​នេះ​។

ក្រុមហ៊ុន​ប៊ូ​អ៊ីង​បាន​បញ្ជូន​ឯកសារ​ទាំងនោះ​ដល់​សភា កាលពី​យប់​ថ្ងៃ​ទី​២៣​ធ្នូ​បន្ទាប់​ពី​ការ​ប្រកាស​​សុំ​លាលែង​ពី​តំណែង របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក​DENNIS MUILENBERG​។ គណៈកម្មការ​ដឹក​ជញ្ជូន​របស់​សភា បច្ចុប្បន្ន​បាន​ធ្វើការ​ស៊ើ​ប​អង្កេត លើ​យន្តហោះ​ធុន​ប៊ូ​​អ៊ី​ង 737MAX​ដែល​យន្តហោះ​ធុន​នេះ​ទាំងអស់​ចត​ចោល​លើ​ដី​ផ្អាក​ហោះហើរ ចាប់តាំងពី​កើត​មាន​គ្រោះថ្នាក់​២ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៤៦​នាក់​មក​។

ម្យ៉ាងទៀត​ក្រុមហ៊ុន​យក្ស​អា​មេ​រិ​ក​នេះ បាន​ទទួល​បរាជ័យ​មួ​យ​ទៀត​ក្នុង​ការ​បញ្ជូន​យានអវកាស​របស់​ខ្លួន​STARLINER ឆ្ពោះទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។ នោះ​ជា​បេសកកម្ម​មួយ​ដែល​គ្មាន​មនុស្ស​ជិះ មុន​ពេល​ប​ញ្ជួ​ន​យាន​មាន​មនុស្ស​ជិះ​គ្រោង​ក្នុង​ឆ្នាំ​២០២០​។​បញ្ជូន​ទៅ​ជាមួយ​សម្ភារ​និង​កា​ដួ​ណូអែល STARLINER គ្រោង​ទៅ​ភ្ជាប់​ជាមួយ​ស្ថានីយ​អវកាស​អន្តរជាតិ តែ​ភ្លាម​ៗ​ក្រោយ​ការ​បាញ់​បង្ហោះ​បន្តិច​មាន​បញ្ហា ទើប​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ​។

នេះ​ជា​បរាជ័យ​ថ្មី​មួយទៀត​របស់​ប៊ូ​អ៊ី​ង បន្ទាប់​ពី​បណ្ដា​យន្តហោះ​ប៊ូ​អ៊ី​ង 737MAX​របស់​ខ្លួន​ត្រូវ​ចត​ចោល​លើ​ដី ហើយ​ក្រុមហ៊ុន​សម្រេច​ផ្អាក​ផលិត​យន្តហោះ​ប្រភេទ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ