ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​បានត្រៀម​ជា​ស្រេច ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំសាកល​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រធាន​មន្ទី​រទេសចរ​ណ៍អះអាង​ថា បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បីបម្រើបងប្អូនជាភ្ញៀវ​​ទេសចរ​ក្នុងឱ​កាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សាកល ​ដែល​នឹង​ឈាន​មក​ដល់​ថ្ងៃ​នាពេលខាងមុខ នៅ ក្នុងខេត្ត​ព្រះ​សីហ​នុ គិត​​​ត្រឹម​ថ្ងៃ​ទី​២៤​ ធ្នូ…

ខេត្តព្រះសីហនុ ៖ ប្រធាន​មន្ទី​រទេសចរ​ណ៍អះអាង​ថា បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បីបម្រើបងប្អូនជា
ភ្ញៀវ​​ទេសចរ​ក្នុងឱ​កាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សាកល ​ដែល​នឹង​ឈាន​មក​ដល់​ថ្ងៃ​នាពេលខាងមុខ នៅ ក្នុងខេត្ត​ព្រះ​សីហ​នុ គិត​​​ត្រឹម​ថ្ងៃ​ទី​២៤​ ធ្នូ គឺ​នៅ​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀតប៉ុណ្ណោះ ដែលពិធីបុណ្យ​ចូល​ឆ្នាំ សា កលនេះ ​ប្រជា​​ពល​រដ្ឋ​ខ្មែរ​​ទូ​ទាំង​ប្រទេស​ និង​នៅលើពិភពលោក​ បាន​នឹង​កំពុង​រៀបចំផ្ទះ​សម្បែង ទទួល ស្វាគមន៍​ឆ្នាំថ្មី និងក៏​គ្រោងដើរ​កម្សាន្ត​​នៅទីកន្លែងនានាផងដែរ​ ។

ជាក់ស្តែង ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​មិន​ខុស​ពី​ខេត្តដ​ទៃ​នោះ​ទេ អាជ្ញាធរ​ខេត្ត​បាន​នឹង​កំពុង​រៀបចំកម្មវិធី​ផ្សេង​ៗ​ដើម្បី​ចូលរួម​អប់អរ​ឆ្នាំ​ថ្មី ក្នុង​នោះ​ នៅ​តាម​តំបន់ឆ្នេរសំខាន់​ៗ គឺ​ឆ្នេរ​អូ​ឈើទាល និង​ឆ្នេរ​ឯករាជ្យ ​និងតាម​បណ្តា​កោះ ។

យោង​តាម​ប្រភព​ពី​លោកតាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទី​ទេសចរ​ណ៍​ខេត្ត​ព្រះ​សីហ​នុបាន​ថ្លែង​​ថា ក្នុង​ពិធី​បុណ្យចូលឆ្នាំ​សាកលនា​ឆ្នាំ​នេះ ដើម្បី​បំរើ​អារ​ម្ម​ណ៍ដល់​ភ្ញៀវទេសចរ​ ដែល​បាន​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​​នុ គឺបាន​រៀបចំ​កម្មវិធី​កំសាន្ត​ជា​ច្រើន​តាម​មាត់សមុទ្រ ដោយ​ក្នុង​នោះ​ មានការ​ប្រគំតន្ត្រី​និងតាំង​លក់ទំនិញ​នៅ​ឆ្នេរ​ឯករាជ្យ ។​

នៅ​តាម​ឆ្នេរ​មួយ​ចំនួន អាជ្ញាធរ​ពាក់​ព័​ន្ធ ជា​ពិសេស​រដ្ឋបាល​ខេត្ត និងមន្ទី​ទេសចរ​ណ៍បាន​បាន​ដាក់​ទង់ ពោង​កំណត់​តំបន់ហាមឃាត់ ​មិន​ឱ្យ​ក្រុម​ម៉ូតូ​ទឹក​ចូល​ជិត​ភ្ញៀវ​ទេសចរ​ ដែល​កំពុង​មុជទឹក​ឡើយ ។ ​ក្រុមការងារ​ជំនាញបាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ដល់​អាជីវករ ក្នុង​ការ​ត្រៀមខ្លួន ទទួលភ្ញៀវ​ទេសចរ​អោយ​បាន​ល្អ​ទាំង​សេវាកម្ម ស្នាក់​នៅ ទាំង​សេវាកម្ម​ម្ហូបអាហារ ជាដើម​។​ល​។​ ដោយឡែក ​មុខ ទំនិញ ម្ហូបអាហារ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៤​ ធ្នូ ​នៅ​ក្នុង​ផ្សា​រលើ​ក្រុងព្រះសីហនុ និងផ្សារនានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ទំនិញ​ម្ហូបអាហារ​គ្រឿង​សមុទ្រ ពុំ​មានការ​ឡើងថ្លៃ​ទៀត​នោះ​ទេ​ ដូច​ជា បង្គារ ក្តាម មឹក ត្រី​។​

ដោយឡែក​ ចំពោះ​បញ្ហា ផ្ទះសំណាក់ សណ្ឋាគារ​វិញ គិត​មក​ដល់ ត្រឹម​ថ្ងៃ​ទី​២៤​មេ​សារ​នេះ​ផង​ដែរ គឺ​តម្លៃ​បាន​ចុះ​មក​វិញ​ដែល​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរ​អាច​ទទួលយក​បាន ដោយ​ក្នុង​មួយ​បន្ទប់​ឡើង​ចន្លោះ ពី​១៥​ដុល្លា​រ ទៅ​២៥​ដុល្លា ខណៈពីមុនបានឡើង​ដល់​មួយ​បន្ទប់ (​៣០​ទៅ​៤០​ដុល្លារ)ឯណោះ ។

អត្ថបទសរសេរ ដោយ