ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង២និង៣០នាទី​រសៀលនេះ ​អាជ្ញាធរថៃ​ផ្តើមសម្រុក​ដឹកជញ្ជូន​ពលករខ្មែរ​ខុសច្បាប់មក​ដាក់នៅច្រកទ្វារប៉ោយប៉ែត

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ពលករខ្មែរ​ខុសច្បាប់​ជាច្រើនរយនាក់​ បានត្រូវអាជ្ញាធរថៃ​ដឹកជញ្ជូន​តាមរថយន្ត​បន្តបន្ទាប់​ មកប្រគល់ឲ្យ​អាជ្ញាធរខ្មែរ​នៅច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ នៅម៉ោង២និង៣០នាទី​រសៀលថ្ងៃទី១​០ ​មិថុនា​ ២០១៤នេះ ។

គួរបញ្ជាក់ថា​ ប៉ុន្មានថ្ងៃនេះ​ ជាពិសេសកាលពី​ថ្ងៃទី០៩មិថុនា​ម្សិលមិញ​ ចាប់តំាងពីព្រឹក​រហូតដល់​ម៉ោង​៨​យប់​​ អាជ្ញាធរ​ថៃ​បាន​ដឹក​​ពល​ករ​ខ្មែរ​ខុស​​ច្បាប់​​តាម​រថយន្ត​​តូច​​ធំ​ដូច​ហែរ​កឋិន​​ខុស​ប្លែក​សព្វ​​មួយ​ដង​​ ​ដែល​តាម​ការ​​សង្កេត​ក្នុង​មួ​យ​រថយន្ត​ធំ

ខេត្តបន្ទាយមានជ័យ​ ៖ ពលករខ្មែរ​ខុសច្បាប់​ជាច្រើនរយនាក់​ បានត្រូវអាជ្ញាធរថៃ​ដឹកជញ្ជូន​តាមរថយន្ត​បន្តបន្ទាប់​ មកប្រគល់ឲ្យ​អាជ្ញាធរខ្មែរ​នៅច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ នៅម៉ោង២និង៣០នាទី​រសៀលថ្ងៃទី១​០ ​មិថុនា​ ២០១៤នេះ ។

គួរបញ្ជាក់ថា​ ប៉ុន្មានថ្ងៃនេះ​ ជាពិសេសកាលពី​ថ្ងៃទី០៩មិថុនា​ម្សិលមិញ​ ចាប់តំាងពីព្រឹក​រហូតដល់​ម៉ោង​៨​យប់​​ អាជ្ញាធរ​ថៃ​បាន​ដឹក​​ពល​ករ​ខ្មែរ​ខុស​​ច្បាប់​​តាម​រថយន្ត​​តូច​​ធំ​ដូច​ហែរ​កឋិន​​ខុស​ប្លែក​សព្វ​​មួយ​ដង​​ ​ដែល​តាម​ការ​​សង្កេត​ក្នុង​មួ​យ​រថយន្ត​ធំ​គឺ​ផ្ទុក​ពលករ​ខ្មែរ​​ខុស​ច្បាប់​​ស្ទើរ​តែ​មួយ​រយ​នាក់​ ​ដោយ​ដឹក​មក​ទម្លាក់​នៅ​​​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត​​យ៉ាង​ណែន​ណាន់​តែ​ម្តង។ ​​ស្រប​ពេល​ជា​មួយ​គ្នា​​ផង​ដែ​រ​ ​គេ​សង្កេត​ឃើញ​​រថយន្ត​ដឹក​ឥ​វ៉ាន់​​របស់​ពលករ​ខ្មែរ​ ​ត្រូវ​​អា​ជ្ញាធរ​ថៃ​ដូយ​​ទម្លាក់​ចោល​​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោប៉ែត​ផង​ដែរ​​។​ ការដឹកជញ្ជូន​កាលពីថ្ងៃចន្ទ​ដដែលនោះ ​គឺ​មាន​ចំនួន​​ប្រ​ហែល​ពី​ ​៥០​ទៅ​​៦០​រថយន្ត​ ។

ទាក់ទងទៅ​នឹងការដឹក​ជញ្ចូនពលករខ្មែរ​ខុសច្បាប់មក​ស្រុកកំណើតវិញនេះ​ មិនត្រូវបានអាជ្ញាធរ​ទំាងខ្មែរនិងថៃប​ញ្ជាក់ឲ្យបានច្បាស់​លាស់នោះទេ ប៉ុន្តែប្រភពពី​ពលករខ្មែរ​មួយចំនួនបានឲ្យ​កោះសន្តិភាពដឹងថា ដោយសារ​អាជ្ញាធរថៃបង្គាប់​ឲ្យ​ថៅកែ​ជនជាតិថៃទំាងអស់ ប្រគល់លុយឲ្យកម្មករ​ខ្មែរធ្វើដំណើរ​វិលត្រឡប់ទៅស្រុកវិញ​ជាបន្ទាន់ មិនឲ្យលើសរយៈពេល៣ថ្ងៃ​ បើមិនដូច្នោះ ​អាជ្ញាធរថៃ​នឹងអនុវត្តន៏ច្បាប់អាជ្ញាសឹក ៕