ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ថ្លើមធំចិន​២​នាក់​ផ្ទុះអាវុធ​ប្លន់​ផ្ទះ​នគរបាល​ជើង​ទឹក​ផ្អើល​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ​ ៖ មាន​ករណី​ជាតិចិន​២​នាក់​សង្ស័យ​ជា​ចោរ​បាន​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្រោយមក​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ រហូត​ឈាន​ដល់​ការ​ផ្ទះ​អាវុធ​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​បុរស​ជនសង្ស័យ​ជា​ជនជាតិ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​ជាង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែធ្នូ…

ក្រុងព្រះសីហនុ​ ៖ មាន​ករណី​ជាតិចិន​២​នាក់​សង្ស័យ​ជា​ចោរ​បាន​ចូល​គាស់​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្រោយមក​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ រហូត​ឈាន​ដល់​ការ​ផ្ទះ​អាវុធ​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​បុរស​ជនសង្ស័យ​ជា​ជនជាតិ​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​ជាង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​យីហោ​«​អុីច​ស្ព័​រ​រី​ប្រូ​ជី​ធី​» ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ឈ្មោះ លី ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល​ព្រំដែន​ជើង​ទឹក ។ ទោះជា​យ៉ាងនេះ​ក្តី​ភ្លាម​ៗ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​សាវតា​ជនជាតិ​ចិន​ទាំង​២​នាក់​នៅឡើយ និង​កំពុង​ស្រាវជ្រាវ​បន្ត ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ រីឯ​សាកសព​កំពុង​រក្សារ​ទុក​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ (​ពេទ្យ​ចំការ​ចេក​) រង​ចាំ​សមត្ថកិច្ច​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​ចាត់ការ​តាម​នីតិវិធី​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ