ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​កោះ​ក្រ​ដុះ​ពេក​! មាន​តែ​ចាក់​ដី​ថែម​!! ទោះ​ទន្លេ​រួម​តូច​ក៏​ដោយ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

ឈ្មោះ​ថា​«​កោះ​» គឺជា​ទី​ដី​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ​…​អត់​មាន​ដី​បាក់​ទេ​… មាន​តែ​ដីដុះ​ថែម គ្រាន់តែ​វា​ដុះ​យឺត​តែ​ប៉ុណ្ណោះ​… វា​ខុស​ពី​ច្រាំង​ទន្លេ​ដែល​មាន​ដី​បាក់ ។ ឈ្មោះ​ថា​«​កោះ​»​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ​…​កោះ​ខ្លះ​តូច​កោះ​ខ្លះ​ធំ​វែង​អន្លាយ​ក្លាយជា​ភូមិឋាន​ប្រជាជន​រស់នៅ​រដូវ​ទឹកសម្រក​អ្នកស្រុក​រស់នៅ​លើ​កោះ​ដាំ​ដំណាំ​បណ្តេញ​តាម​ទឹក​… ដូច​ដាំពោត​សណ្តែក បន្លែ បង្ការ…

ឈ្មោះ​ថា​«​កោះ​» គឺជា​ទី​ដី​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ​…​អត់​មាន​ដី​បាក់​ទេ​… មាន​តែ​ដីដុះ​ថែម គ្រាន់តែ​វា​ដុះ​យឺត​តែ​ប៉ុណ្ណោះ​… វា​ខុស​ពី​ច្រាំង​ទន្លេ​ដែល​មាន​ដី​បាក់ ។

ឈ្មោះ​ថា​«​កោះ​»​ដែល​មានទឹក​ព័ទ្ធ​ជុំវិញ​…​កោះ​ខ្លះ​តូច​កោះ​ខ្លះ​ធំ​វែង​អន្លាយ​ក្លាយជា​ភូមិឋាន​ប្រជាជន​រស់នៅ​រដូវ​ទឹកសម្រក​អ្នកស្រុក​រស់នៅ​លើ​កោះ​ដាំ​ដំណាំ​បណ្តេញ​តាម​ទឹក​… ដូច​ដាំពោត​សណ្តែក បន្លែ បង្ការ ។​ល​។

ប៉ុន្តែ​កោះ​ខ្លះ​ទៀត ក្លាយជា​តំបន់​អភិវឌ្ឍ​… ក្លាយជា​កម្មសិទ្ធិ របស់​ឯកជន​ដាច់​ថ្លៃ​បាត់​ទៅ​ហើយ​ក៏​មាន​ដែរ​។
តើ​មាន​កោះ​ណាខ្លះ​ចាក់​ដី​ថែម ព្រោះ​វា​ដុះ​យឺត​ពេក?

មួយ​ខែ​កន្លង​មកនេះ ព័ត៌មាន​ពុះកញ្ជ្រោល​មួយ​បាន​ធ្វើការ​រិះ គន់​ខ្លាំង​ៗ​ថា មានការ​ចាក់​ថ្ម ចាក់​ដី នៅ​កោះ​ពេជ្រ ប៉ែក​ខាង​ទន្លេបាសាក់​យ៉ាង​មហាសាល​…​ចាក់​ចេញពី​កោះ​ពេជ្រ លយ​ចូល​ទន្លេបាសាក់​និង​ចាក់​ពី​ត្រើយម្ខាង​មក​វិញ​ស្ទើរ​ឱ្យ​ទន្លេបាសាក់​រួញ​តូច​ដូច​កដប​ទៅ​ហើយ ។

មតិ​ខ្លះ បាន​អះអាង​តប​វិញ​ថា កោះ​ពេជ្រ មាន​ម្ចាស់​ក្លាយជា​កម្មសិទ្ធិឯកជន​…​នៅ​ត្រើយម្ខាង​ទៀត ក៏​ជា​កោះមាន​កម្មសិទ្ធិឯកជន​ដែរ​…​ម្ល៉ោះហើយ​ចាក់​ដី ចាក់​ថ្ម​ទៅ​និង​ចាក់​មក​វិញ​ពីក្រោយ​ម្ខាង​ផ្ទប់​គ្នា មានរឿង​អី​ខុស​ធំ​ទៅ?

ទោះជា​យ៉ាងណា​ក៏​ដោយ មានការ​រំលោភ ឬ​មិន​រំលោភ​ក៏​ដោយ កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ប្រភព​ណាមួយ​បាន​នៅឡើយ​ទេ​។ សួរ​ទៅ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ឆ្លើយ​ថា អត់​ដឹង​ហើយ​ទម្លាក់​សំណួរ​នោះ​ទៅ​ក្រសួង​ជំនាញ មិនដឹង​ថា ក្រសួង​ណាមួយ​ជំនាញ​ទេ​។

គិត​ថា ប្រសិនបើ​ស្របច្បាប់​… ប្រសិនបើ​មានច្បាប់​ឱ្យ​ចាក់​ដី​ពង្រីក​កោះ​បង្រួម​ទន្លេ​បែប​នេះ អាច​នឹង​មាន​ចម្លើយ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ។

ប៉ុន្តែ​បើ​គ្មាន​ទេ ស្រេច​ចិត្ត​គេ​ទៅ​ចុះ​!! អ​ត្មា​នៅ​តែ​ឆ្ងល់​ដដែល​។

អត្ថបទសរសេរ ដោយ