ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ល្បាត​តាមផ្លូវជាតិដើម្បី​ផ្តល់​កិច្ច​អន្តរាគមន៍​ទាន់​ពេលវេលាដល់ពលរដ្ឋ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ល្បាត​របស់​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សីលា​បើកប​រចល​ត័​ល្បាត​តាម​ផ្លូវជាតិ​លេខ​៤ ចំណែក​អាវុធហត្ថ​ស្រុក​ព្រៃ​នប់ បើកប​រចល​ត័​ល្បាត​តាម​ផ្លូវជាតិ​លេខ​៣​លេខ​៤​និង​ចំណុច​មួយ​ចំនួន​ទៀត​ក្នុង​មូលដ្ឋាន​។ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៩​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ល្បាត​របស់​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សីលា​បើកប​រចល​ត័​ល្បាត​តាម​ផ្លូវជាតិ​លេខ​៤ ចំណែក​អាវុធហត្ថ​ស្រុក​ព្រៃ​នប់ បើកប​រចល​ត័​ល្បាត​តាម​ផ្លូវជាតិ​លេខ​៣​លេខ​៤​និង​ចំណុច​មួយ​ចំនួន​ទៀត​ក្នុង​មូលដ្ឋាន​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី​ហេង ប៊ុ​នទី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៩​នេះ កម្លាំង​ដែល​ជិះ​រថយន្ត​ល្បាត​នេះ​មាន​ភារកិច្ច​មួយ​ចំនួន​ដូច​ជា​ផ្តល់​កិច្ច​អន្តរាគមន៍​ទាន់​ពេលវេលា ក្នុង​ហេតុការណ៍​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន និង​ជា​ពិសេស​តាម​ផ្លូវជាតិ​ដូច​ជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​បន្ថែម​ថា នៅ​ផ្លូវជាតិ​លេខ​៤ ក្រៅពី​កម្លាំង​នគរបាល ឬ​កម្លាំង​កង​ទ​ព័ ក៏​មាន​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំពង់​សីលា កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ព្រៃ​នប់ កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុងព្រះសីហនុ និង​មាន​កម្លាំង​ស្នាក់​ការ​សន្តិសុខ​ចំនួន​២​ទៀត គឺ​ស្នាក់​ការ​សន្តិសុខ​៤០១ នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ​ក្នុង ស្រុក​ព្រៃ​នប់ និង​ស្នាក់​ការ​សន្តិសុខ​៤០២​នៅ​ជិត​ផ្លូវបំបែក​ស្រែអំបិល ក្នុងស្រុក​កំពង់​សីលា ក្នុង​នោះ​ពលរដ្ឋ​ឬ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ អាច​ស្វែងរក​អន្តរាគមន៍​ពី​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់ពេល​តាម​រយៈ​កម្លាំង​ល្បាត​នៅ​ស្នាក់​ការ​ក្នុង​ទីតាំង​ខាងលើ ។​ ការ​ផ្តល់​ព័​ត៌​មាន​ពី​ផល​ប៉ះពាល់​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​សមត្ថកិច្ច​គឺជា​ការ​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នឹង​សុវត្ថិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ