ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ផង ! ផ្លូវលំ​១​ខ្សែ​ដង្ហោយ​រក​ជំនួយ​ក្រោយ​ពិបាកធ្វើ​ដំណើរ​ពេក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវលំ​មួយ​ខ្សែ​នៅ​ចំណុច​ពី​វត្ត​យុគន្ធ​ទៅ​កាន់​ផ្លូវជាតិ​លេខ​៥​ដែល​មាន​ប្រវែង​ជាង​៥​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​រង​ការ​ខូចខាត​បាក់​ស្រុត​ជា​ច្រើន​កន្លែង​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ និង​ទឹកទន្លេ​ឡើង​រលក​បោក​ផ្ទប់​កាលពី​រដូវវស្សា​កន្លង​ទៅ​នេះ នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។…

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវលំ​មួយ​ខ្សែ​នៅ​ចំណុច​ពី​វត្ត​យុគន្ធ​ទៅ​កាន់​ផ្លូវជាតិ​លេខ​៥​ដែល​មាន​ប្រវែង​ជាង​៥​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​រង​ការ​ខូចខាត​បាក់​ស្រុត​ជា​ច្រើន​កន្លែង​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ និង​ទឹកទន្លេ​ឡើង​រលក​បោក​ផ្ទប់​កាលពី​រដូវវស្សា​កន្លង​ទៅ​នេះ នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ។ ដូចនេះ​ប្រជាពលរដ្ឋ​ស្នើ​សុំ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ក៏​ដូច​ជា​សប្បុរសជន​ផង​ដែរ មេត្តា​ជួយ​ជួសជុល​ផ្លូវ​ខូចខាត​ខាងលើ​នេះ​ជូន​ពួក​គាត់​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ ។

ប្រជាពលរដ្ឋ​ភូមិ​ឆ្នុកទ្រូ​រស់នៅ​ជិត​វត្ត​យុគន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ នេះ​បាន​និយាយ​ឱ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​នេះ​បាន​កសាង​ឡើង​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៨-២០១៩ អស់​ថវិកា​រាប់​សែន​ដុល្លារ​ដែល​ជា​ជំនួយ​ដ៏​ថ្លៃថ្លា ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ផ្លូវលំ​មួយ​ខ្សែ​នេះ​បែរជា​ត្រូវ​ខូចខាត​ដោយសារ​ទឹកភ្លៀង និង​ទឹកទន្លេ​ទៅ​វិញ​គឺ​មានការ​រលុះ​បាក់ និង​ស្រុត ក្លាយជា​សំបុកមាន់​ជា​ច្រើន​កន្លែង​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ ឬ​ដឹក​ជញ្ជូន​ផល​នេសាទ និង​ភោគផល​កសិកម្ម​របស់​ប្រជា​ព​រដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។

ទាក់ទង​នឹង​សំណូមពរ​ខាងលើ​នេះ​លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ​បានឱ្យ​ដឹង​ថា ផ្លូវលំ​ខាង​លើ​នេះ​ពិតជា​រង​ការ​ខូចខាត​ដូច​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពិតមែន ។ ដោយឡែក​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​រដូវប្រាំង​នេះ​លោកគ្រូ​ចៅអធិការ​វត្ត​យុគន្ធ​បាន​មាន​ថេរ​ដីកា​ថា លោក​នឹង​ចំណាយ​ថវិកា​របស់​វត្ត​ជួយ​ជួសជុល​ផ្លូវ​ខាងលើ​នេះ ប៉ុន្តែ​លទ្ធភាព​របស់​វត្ត​គឺ​មិន​អាច​ធ្វើ​បាន​១០០%​នោះ​ទេ ដែល​ត្រូវការ​អំពាវនាវ​ឱ្យ​អាជ្ញាធរ ពុទ្ធបរិស័ទ និង​សប្បុរស​ជួយ​ទៅ​តាម​សទ្ធា ទើប​អាច​ធ្វើ​ទៅ​បាន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ