ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ចេះ​តែ​ឈឺ​ពោះ​ផ្នែក​ខាងស្ដាំ

4 ឆ្នាំ មុន

ក្នុង​ពោះ​ជា​កន្លែង​ដែល​សរីរាង្គ​សំខាន់​ៗ​ជា​ច្រើន​ស្ថិត​នៅ​។​នេះ​ហើយ​ជា​មូលហេតុ​ដែល​នៅ​ពេល​មានការ​ឈឺចាប់ ឬ​អារម្មណ៍​មិន​ស្រួល​ណាមួយ​កើតឡើង​ត្រង់​ផ្នែក​នេះ​អាច​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​អាច​ទៅ​រួច​នៃ​បញ្ហា​ឈឺពោះ​ផ្នែក​ខាងស្ដាំ ៖ ១. ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ៖ នៅ​ក្រោម​ថ្លើម​មាន​សរីរាង្គ​តូច​មួយ​ហៅ​ថា​ប្រមាត់​ជា​កន្លែង​ស្តុក​និង​ផលិត​ទឹកប្រមាត់​មុន​ពេល​បញ្ចេញ​វា​ចូល​ទៅ​ក្នុង​ពោះវៀនតូច​។…

ក្នុង​ពោះ​ជា​កន្លែង​ដែល​សរីរាង្គ​សំខាន់​ៗ​ជា​ច្រើន​ស្ថិត​នៅ​។​នេះ​ហើយ​ជា​មូលហេតុ​ដែល​នៅ​ពេល​មានការ​ឈឺចាប់ ឬ​អារម្មណ៍​មិន​ស្រួល​ណាមួយ​កើតឡើង​ត្រង់​ផ្នែក​នេះ​អាច​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​អាច​ទៅ​រួច​នៃ​បញ្ហា​ឈឺពោះ​ផ្នែក​ខាងស្ដាំ ៖

១. ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ៖ នៅ​ក្រោម​ថ្លើម​មាន​សរីរាង្គ​តូច​មួយ​ហៅ​ថា​ប្រមាត់​ជា​កន្លែង​ស្តុក​និង​ផលិត​ទឹកប្រមាត់​មុន​ពេល​បញ្ចេញ​វា​ចូល​ទៅ​ក្នុង​ពោះវៀនតូច​។ ហើយដោយ​សារ​តែ​ថង់ទឹក​ប្រមាត់​​ស្ថិត​ត្រង់​ផ្នែក​ខាងស្ដាំ​នៃ​ក្នុង​ពោះ នោះ​អ្នក​នឹង​ជួប​ប្រទះ​អាកា​រៈ​ឈឺចាប់​ត្រង់​តំបន់​នេះ​នៅ​ពេល​មាន​បញ្ហា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​កើតឡើង​។ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ក្រួស​ក្នុង​ថង់ទឹក​ប្រមាត់​រួម​បញ្ចូល​ទាំង​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែ​ម្ដង និង​ពិបាក​រំលាយ​អាហារ​។

២. ដំបៅ​ក្រពះ ៖ មាន​មូលហេតុ​ច្រើន​ណាស់​ដែល​បង្ក​បញ្ហា​ដំបៅ​ក្រពះ ឬ​ដំបៅ​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​។ ក្រៅពី​ឈឺចាប់​ក្នុង​ពោះ ដំបៅ​ក្រពះ​ក៏​បង្ហាញ​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន​ចង្អោរ​ចង់​ក្អួត ពិបាក​រំលាយ​អាហារ ក្អួត ក្រហាយ​ទ្រូង អស់កម្លាំង និង​ជាតិ​ហ្គា​ស​កើន​លើស​ក្នុង​ពោះ​។

៣. ច្រាល​ទឹក​អាស៊ីត​ក្រពះ ៖ ក្រៅពី​ក្រហាយ​ទ្រូង​ហើយ​នោះ អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក៏​បង្ក​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​មាន​ឈឺ​ក្នុង​ពោះ ភើ​រញឹក​ហួស ចង្អោរ​ចង់​ក្អួត និង​មាន​អារម្មណ៍​ដូច​លោហៈ​ក្នុង​មាត់​ជាដើម​។

៤. ទល់លាមក ៖ បញ្ហា​ទល់លាមក​ក៏​អាច​បណ្ដាល​ឱ្យ​ឈឺ​ក្នុង​ពោះ​ផ្នែក​ខាងស្ដាំ​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​បាន​បត់ជើង​យូរថ្ងៃ​នោះ​អ្នក​អាច​នឹង​ជួប​ប្រទះ​អាកា​រៈ​ឈឺ​ក្នុង​ពោះ​ផ្នែក​ខាងស្ដាំ​ជា​មិន​ខាន​។

៥. ជំងឺ​រលាក​ខ្នែងពោះវៀន ៖ មួយ​ក្នុង​ចំណោម​អាកា​រៈទូ​ទៅ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការ​ឈឺចាប់​ដែល​ផ្លាស់​ទី​ពី​ផ្ចិត​ទៅ​ផ្នែក​ខាងក្រោម​នៃ​ក្នុង​ពោះ​ខាងស្ដាំ​។ ហើយ​ប្រសិនបើ​មាន​អម​មក​ជាមួយ​នូវ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែ​ម្ដង បាត់បង់​ចំណង់​អាហារ ហើម​ពោះ និង​គ្រុនក្ដៅ ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ