ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​ឆ្កឹះ​ក្នុង​ដី​ឡូត៍​ឃាត់ខ្លួន​សួរនាំ​ស្រាប់តែ​បែកធ្លាយ​បាន​ពី​នារី​រោងចក្រ​ម្នាក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ពើក​ល្បាត​តាម​ភូមិសាស្ត្រ​សង្ស័យ​ក៏​ឃាត់​សួរនាំ​រួច​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៤០​នាទី នៅ​ចំណុច​ដី​ឡូត៍ ភូមិ​ត្រពាំង​ឈើ​នាង…

ខេត្តកណ្តាល ៖ មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ពើក​ល្បាត​តាម​ភូមិសាស្ត្រ​សង្ស័យ​ក៏​ឃាត់​សួរនាំ​រួច​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៤០​នាទី នៅ​ចំណុច​ដី​ឡូត៍ ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ គី​ម សុធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពើក​ល្បាត​ប្រទះ​ឃើញ​មុខសញ្ញា​កំពុង​នៅ​កន្លែង​ដី​ឡូត៍​ស្ងាត់​ដោយ​មានការ​សង្ស័យ​ចូល​ទៅ​មើលឃើញ​មុខសញ្ញា​កំពុង​តែ​ដោះ​ផ្លា​ក​លេខ​ម៉ូតូ​ចេញ​ទើប​ហៅ​មក​សួរ​ដំណើររឿង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ ភាព ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខ​កម្មករ​រោងចក្រ​នៅ​ម្តុំ​ពោធិ៍​ចិន​តុង តាំង​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ មក​ជិះ​ហើយ​ពេល​ជិះ​ជ្រុះ​ផ្លា​ក​លេខ​ទើប​ខ្លួន​ដោះ​ទុក ដោយ​ឈ្មោះ ភាព នេះ​ស្គាល់គ្នា​តាម​ឆាត​មិន​ស្គាល់​កន្លែង​ស្នាក់​នៅទេ ។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តា​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ