ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញត្អែ​ដង្ហោយ​រក​ទីផ្សារ​ក្រោយ​តម្លៃ​ខ្ទឹម​ចុះថោក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ មួយ​ចំនួន​ធំ ក្រៅពី​ការងារ​ស្រែ​ចម្ការ​បាន​បង្កើន​មុខរបរ​មួយទៀត​គឺ​ដាំ​ខ្ទឹម​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ប្រការ​គួ​សោកស្តាយ​ខ្ទឹម​របស់​ពួក​គាត់​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​មែនទែន​ធ្វើ​ឱ្យ​ពួក​គាត់​ត្អូញត្អែ​ពី​ការ​ខាតបង់​ធនធាន​ផ្ទាល់ខ្លួន​ហើយ​ក៏​បាន​អំពាវនាវ​ដល់​មន្ទីរ​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ មួយ​ចំនួន​ធំ ក្រៅពី​ការងារ​ស្រែ​ចម្ការ​បាន​បង្កើន​មុខរបរ​មួយទៀត​គឺ​ដាំ​ខ្ទឹម​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ប្រការ​គួ​សោកស្តាយ​ខ្ទឹម​របស់​ពួក​គាត់​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​មែនទែន​ធ្វើ​ឱ្យ​ពួក​គាត់​ត្អូញត្អែ​ពី​ការ​ខាតបង់​ធនធាន​ផ្ទាល់ខ្លួន​ហើយ​ក៏​បាន​អំពាវនាវ​ដល់​មន្ទីរ​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង ។

លោក ប៉ាន់ វាសនា អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី​17 ខែធ្នូ ឆ្នាំ​2019 បានឱ្យ​ភ្នាកងារ កោះសន្តិភាព ដឹង​ថា ក្នុងភូមិ​ត្រពាំង​ក្រពើ​នេះ​ប្រជាពលរដ្ឋ​ស្ទើ​៨០%​បាន​នាំ​គ្នា​ដាំ​ខ្ទឹម​ក្រៅពី​ការងារ​ស្រែ​ចំការ ។ ខ្លះ​បាន​ទិញ​ដី​ចាក់​ក្នុង​ស្រែ​ដើម្បី​ទ្រាប់​បាត ហើយ​បន្ទាប់​មក​ទិញ​ដីដំបូក​យក​ចាក់​ក្រាល​ពីលើ​ដើម្បី​ធ្វើ​ជា​ជី​រួចរាល់​ហើយ​ទើប​នាំ​គ្នា​ដាំ ។

នេះ​ជា​វិធី​នៃ​ការ​ដាំ​ខ្ទឹម​ចាប់ផ្តើម​ពី​ជំ​ហ៊ាន​ដំបូង ដោយឡែក​រូប​គាត់​បាន​ចាប់​យកមុខ​របរ​ដាំ​ខ្ទឹម​នេះ​ដែរ​គឺ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ទឹម​បាន​ធ្លាក់​ថ្លៃ​មែនទែន​រហូត​ដល់​១​គីឡូ​ក្រាម​ត្រឹមតែ​១៣០០​រៀល​តែ​ប៉ុណ្ណោះ​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​គឺ​ពី​២​ទៅ​៣​ពាន់​រៀល​ដែរ ។

យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់​ថា មុខរបរ​ដែល​ធ្លាប់​ធ្វើ​ជា​ប្រចាំ​ឆ្នាំទៅ​ហើយ​មិន​អាច​បោះបង់​បាន​ឡើយ​ហើយ​ក៏​មិនដឹង​ទៅ​រកស៊ី​អ្វី​ដែរ​ព្រោះ​ក្រៅ​តែ​ពី​ការងារ​ស្រែ​ចម្ការ​គឺ​ការ​ដាំ​ខ្ទឹម ។ កាល​ដើម​ឡើយ​រូប​គាត់​ក៏​ធ្លាប់​ដាំ​ស្ពៃ​ដែរ ប៉ុន្តែ​ស្ពៃ​ចុះថ្លៃ​ពេក​ហើយ​ពេល​ឃើញ​ខ្ទឹម​បាន​ថ្លៃ​ក៏​ងាក​មក​ដាំ​ខ្ទឹម​វិញ ម្យ៉ាងវិញទៀត​ការ​ដាំ​ខ្ទឹម​គឺ​មាន​ភាព​ងាយស្រួល​ជាង​ដាំ​ស្ពៃ ។ ជា​ចុង​ក្រោយ​លោក​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​រក​ទីផ្សារ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ត្រពាំង​ក្រពើ​ផង​ព្រោះតែ​តម្លៃ​ខ្ទឹម​ឆ្នាំ​នេះ​ចុះថោក​ខ្លាំង​ពេក​ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ