ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាល​យប់​កំពុង​តែ​គេង​លក់​ស្រួល​ស្រាប់តែ​មួយសន្ទុះ​ផ្អើល​ឆោឡោ​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពុង​តែ​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន​4​គ្រឿង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​17 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ច្រកចូល​ផ្សារ​ច្រាំង​ចំរេះ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​2…

រាជធានី​ភ្នំពេញ ៖ កំពុង​តែ​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន​4​គ្រឿង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​17 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ច្រកចូល​ផ្សារ​ច្រាំង​ចំរេះ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​នេះ​គឺម្ចាស់ផ្ទះ​ទាំង​ក្មេង​ទាំង​ចាស់​សរុប​ចំនួន​5​នាក់​ខ្លះ​សំរាក​នៅ​ខាងក្រោម អ្នកខ្លះ​ទៀត​សំរាក​នៅ​ខាងលើ​យ៉ាង​លង់លក់​ក្នុង​ដំណេក លុះ​ពេល​ដល់​ម៉ោង​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញ​មក​ពី​ខាងក្រោយ​នៃ​ជាន់​ទី​១​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម​មួយ​ខ្នង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ភ្លាម​ៗ ។

រួច​ហើយ​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ទប់ស្កាត់​មួយ​ជំ​ហ៊ាន​សិន​រង​ចាំ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​4​គ្រឿង​មក​បាញ់​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ដោយ​មិន​បាន​រាលដាល​ទៅ​ផ្ទះ​បងប្អូន​ដទៃ​ទៀត​នោះ​ទេ ចំណែកឯ​ផ្ទះ​ជាន់​ទី​មួយ​ជា​ប្រភេទ​ឈើ​នោះ​គឺ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង​សង្ស័យ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​អគ្គិភ័យ​បាន​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​2​យប់​ថ្ងៃ​ដដែល ។ អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ តែ​ត្រូវ​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំងស្រុង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ