ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំ​ខ្វៃ​ៗ​មិន​លះ​ដូច​អត់បាយ ថៅកែ​វង់​តន្ត្រី​វាយ​តារាចម្រៀង​ស្រី​ម្នាក់​ដេកពេទ្យ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ថៅកែ​តន្ត្រីសម័យ​ឈ្មោះ​«​ហេង សម្បត្តិ​» ត្រូវ​បាន​លោក​ចៅក្រម ធន់ ដា​រិ​ទ្ធ ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ទី ១៦​ធ្នូ​២០១៩ ដោយសារ​តែ​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​អ្នកចម្រៀង​ជា​ស្ត្រីភេទ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​បណ្ដាល​ឱ្យ​រង​របួស​មាន​ស្នាម​ជាំ​ពេញ​ខ្លួនប្រាណ…

ខេត្តកំពង់ចាម ៖ ថៅកែ​តន្ត្រីសម័យ​ឈ្មោះ​«​ហេង សម្បត្តិ​» ត្រូវ​បាន​លោក​ចៅក្រម ធន់ ដា​រិ​ទ្ធ ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ទី ១៦​ធ្នូ​២០១៩ ដោយសារ​តែ​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​អ្នកចម្រៀង​ជា​ស្ត្រីភេទ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​បណ្ដាល​ឱ្យ​រង​របួស​មាន​ស្នាម​ជាំ​ពេញ​ខ្លួនប្រាណ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​ដើម្បី​រង​ចាំ​ការ​វិនិច្ឆ័យ​តាម​ក្រោយ ។

ជនរងគ្រោះ

លោក​វរសេនីយ៍ឯក ឯក ប៉ាន់​ដ​ន អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ​មានពិធី​មង្គលការមួយ នៅ​ភូមិ​ស្ដេច​ន​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ពេល​ល្ងាច​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​ច្រើន​កុះករ បាន​មក​ចូលរួម​ពិសា​ភោជនីយ​អាហារ​ជាមួយ​នោះ​ក៏​មាន​ក្រុម​តន្ត្រីសម័យ​ច្រៀង​កំដរ​សប្បាយ​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​កំពង់សៀម​បាន​ប្រាប់​បន្ត​ថា រហូត​ដល់​ពេល​យប់​អ្នកចម្រៀង​ឈ្មោះ ចាន់ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​មក​ច្រៀង​ក្នុង​កម្មវិធី​មង្គលការ​នេះ​នៅ​ក្នុង​វង់​តន្ត្រីសម័យ​ខាងលើ​ដើម្បី​យក​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ថៅកែវង់តន្ត្រី

នា​យប់​ថ្ងៃ​កើត​ខេត្ត​នោះ​ថៅកែ​វង់​តន្ត្រី​ឈ្មោះ ជុន យ៉ា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បានឱ្យ​អ្នកចម្រៀង​ស្រី​រូប​នេះ​ក្រៅពី​ច្រៀង​ត្រូវ​ជួយ​រាំ​ជាមួយនឹង​ស្រី​ៗ​ផ្សេង​ទៀត ។ ប​ន្តែ​ការ​រាំ​នោះ​មិន​បានឱ្យ​មានការ​ពេញចិត្ត​ពី​សំណាក់​ថៅកែ​វង់​តន្ត្រី​នេះ​ដែល​លើក​ឡើង​ថា រាំ​មិន​បានឱ្យ​លះ​ៗ ក្នុង​គ្រានោះ​ក៏​មាន​បញ្ហា​ជម្លោះ​ពាក្យ​សម្ដី​បាន​កើតឡើង​រហូត​ដល់​ថៅកែ​វង់​តន្ត្រី​ប្រើ​អំពើ​ហិង្សា​លើ​អ្នកចម្រៀង​បណ្ដាល​ឱ្យ​មាន​ស្នាម​ជាំ​ពេញ​ខ្លួនប្រាណ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ អ្នក​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​សូម​ប្ដឹង​ពី​ថៅកែ​វង់​តន្ត្រី​ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ។

ក្រោយ​ពី​ទទួល​បណ្ដឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​ក៏​បាន​កោះហៅ​ថៅកែ​វង់​តន្ត្រី​មក​សួរនាំ​នៅ​អធិការ​រ​ដ្ឋា​ន​ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​ប៉ុន្តែ​ពេល​ដែល​សួរនាំ​ភាគី​ដើមបណ្ដឹង​ និង​ចុង​បណ្ដឹង​ហាក់បីដូចជា​មាន​សុខភាព​ចុះ​ខ្សោយទើប​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៧”D”​ស្រុក​កំពង់សៀម ជាមួយ​នោះ​សមត្ថកិច្ច​ក៏​បាន​នៅ​យាម​ប្រចាំការ​ជាប់​ក្រែង​ថៅកែ​វង់​តន្ត្រី​នេះ​លួច​រត់​ចេញពី​មន្ទីរពេទ្យ ​។ ​អ្នក​រងគ្រោះ​ក្រោយ​ពី​សម្រាក​មាន​សុខភាព​ប្រសើរ​គ្រាន់បើ ក៏​សូម​គ្រូពេទ្យ​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​រាជធានី​ភ្នំពេញ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ម្ចាស់​តន្ត្រីសម័យ ហេង សម្បត្តិ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ខាងលើ ស្ថិត​នៅ​ចំណុច​ភូមិ​ស្តេច​ន​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ថៅកែ​ឈ្មោះ ជុន យ៉ា​រី បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​រយះ​ចំ​លើ​ផ្ទៃមុខ និង​ត្រូវ​របួស​ស្នាម​ចំ​លើ​ភ្លៅ​ខាងក្នុង​ទាំង​សងខាង និង​កំភួនជើង​ទាំង​សង ។ ដោយ​ឃើញ​សុខភាព​របស់​ថៅកែ​តន្ត្រី​ធម្មតា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ លោក​ចៅក្រម ធន់ ដា​រិ​ទ្ឋ បាន​ចេញ​ដីកាឃុំខ្លួន និង​បញ្ជូន​ទៅ​ព​ន្ឋ​នាគារ​រួច​ហើយ​រង​ចាំ​ការ​វិនិច្ឆ័យ​ទោស​តាម​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ