ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោសៈ​មិន​ដែល​ឱ្យ​ផល​ល្អ​ទេ

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​រម្ងាប់​សេចក្តី​ក្រោធ​បាន​ពន្យល់​ថា ទោះជា​បុគ្គល​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ ទ​ង្វើ​របស់​គេ​នោះ​កើត​អំពី​ទោសៈ ផល​ចេញ​មក​រមែង​ជា​ផល​អាក្រក់ មាន​តែ​សេចក្ដី​ក្ដៅក្រហាយ ដែល​មិនមែន​ជា​ប្រយោជន៍​សូ​ម្បី​បន្តិចបន្តួច​ឡើយ ។ ម្យ៉ាងទៀត​កាលបើ​យើង​ធ្វើ​កម្ម​អាក្រក់​ដែល​កើត​អំពី​ទោសៈ​នោះ មុន​នឹង​យើង​បៀតបៀន​បំផ្លាញ​អ្នក​ដទៃ គឺ​យើង​ខ្លួនឯង​បាន​ប្រទូស្ត​នឹង​ខ្លួនឯង…

នៅ​ក្នុង​គម្ពីរ​រម្ងាប់​សេចក្តី​ក្រោធ​បាន​ពន្យល់​ថា ទោះជា​បុគ្គល​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ ទ​ង្វើ​របស់​គេ​នោះ​កើត​អំពី​ទោសៈ ផល​ចេញ​មក​រមែង​ជា​ផល​អាក្រក់ មាន​តែ​សេចក្ដី​ក្ដៅក្រហាយ ដែល​មិនមែន​ជា​ប្រយោជន៍​សូ​ម្បី​បន្តិចបន្តួច​ឡើយ ។

ម្យ៉ាងទៀត​កាលបើ​យើង​ធ្វើ​កម្ម​អាក្រក់​ដែល​កើត​អំពី​ទោសៈ​នោះ មុន​នឹង​យើង​បៀតបៀន​បំផ្លាញ​អ្នក​ដទៃ គឺ​យើង​ខ្លួនឯង​បាន​ប្រទូស្ត​នឹង​ខ្លួនឯង ដុត​រោល​ខ្លួនឯង​ជា​មុន​ស្រេច​ទៅ​ហើយ ឧទាហរណ៍ ដូច​យកដៃ​ទាំង​ពីរ​ចាប់​ដុំ​រងើកភ្លើង ហើយ​គប់​គ្រវែង​ដាក់​អ្នក​ដទៃ វា​រមែង​ឆេះ​ដៃ​ខ្លួនឯង​ជា​មុន ឬ​ដូច​ជា​ចាប់​ដុំ​លាមក​ចោល​ដាក់​គេ ក៏​ធ្វើ​ឲ្យ​ខ្លួនឯង​ស្អុយ​ជា​មុន​រួច​ស្រេច​ទៅ​ហើយ ។

ការ​ពិចារណា​ឃើញ​ទោស​កើត​អំពី​ទោសៈ​យ៉ាងនេះ​ហើយ បុគ្គល​គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ មិន​ត្រូវ​ប្រកាន់​ក្រោធ​ខឹង កើត​ទោសៈ​ទេ ព្រោះថា​ការ​ខឹង​ក្រោធ​នឹង​មិន​ជួយ​ឲ្យ​យើង​បាន​ទទួលផល​ល្អ និង​សេចក្ដីសុខ​អ្វី​ឡើយ មាន​តែ​ផល​អាក្រក់ ចាប់ផ្ដើម​តាំង​អំពី​ដុត​រោល​ចិត្ត​របស់​យើង​ជាដើម​ទៅ សូម​តាំងចិត្ត​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ