ទ្រាំ​បៀមទុក្ខ​ច្រើន​ឆ្នាំ​ចុង​ក្រោយ​ដាច់​ចិត្ត​ទម្លាយ​ប្រាប់​ម្តាយ​ឱ្យ​អូស​.​ក​ឪពុកចុង


ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​វ័យ​ទើប​១៤​ឆ្នាំ​ជា​កូនចុង​ម្នាក់​ដោយ​អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​ឪ​ចុង​មិន​បាន​ក៏​ទម្លាយ​រឿង​ប្រាប់​ម្តាយ​ពី​ទ​ង្វើ​ដែល​ឪ​ចុង​បាន​ចាប់រំលោភ​នាង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ ចុង​ក្រោយ​បាន​ត្រឹម​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ឪពុកចុង​កំហូច​តាម​ផ្លូវច្បាប់ ចំណែក​ជនសង្ស័យ​វិញ​មិន​បាន​សារភាព​នោះ​ទេ ដោយ​លើក​ឡើង​ថា គឺជា​ការ​ចោទប្រកាន់​ទាំងស្រុង ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​រកា​កោង ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនជាប់សង្ស័យ​ឈ្មោះ យួន ណ​ម ភេទ​ប្រុស អាយុ​40​ឆ្នាំ ដែល​ជា​ឪពុកចុង​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ចំណុច​ឃាត់ខ្លួន​ខាងលើ ។

យោង​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​មួយ​ពី​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ក​.​ស​.​ជ​.​ត អាយុ​១៤​ឆ្នាំ បាន​ប្តឹង​ថា ឪពុកចុង​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​មក​លើ​ខ្លួន​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​តាំងពី​នាង​មាន​អាយុ​១១​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន ។

ប្រភព​បន្ត​ថា ការ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ​គឺ​ឪពុកចុង​រូប​នេះ​ក្រោយ​ប្រព្រឹត្ត​មក​លើ​ខ្លួន​ហើយ​បាន​គំរាម​មិន​ឱ្យ​និយាយ​ប្រាប់​អ្នក​ណា​ឡើយ បើ​ហ៊ាន​និយាយ​គេ​នឹង​សម្លាប់​ចោល​ទាំង​ម្តាយ​ទាំង​កូន ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នាង​ក៏​ចេះ​តែ​លាក់​រឿង​នេះ​រហូត​មក ។ នៅ​លើក​ក្រោយ​នេះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ឪពុកចុង​ប្រុង​ចាប់រំលោភ​ម្តងទៀត​នាង​មិន​អាច​ទ្រាំ​បាន​ទៀត​ក៏​ទម្លាយ​រឿង​ប្រាប់​ម្តាយ​ឱ្យ​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ។

សមត្ថកិច្ច​បាន​ប្រាប់​ផង​ដែរ​ថា ក្រោយ​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​ធ្វើការ​សាកសួរ​ថា អំពី​ការ​ចោទប្រកាន់​ពី​សំណាក់​ក្មេង​ស្រី​ខាងលើ និង​បាន​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ថ្នាក់លើ​ដើម្បី​ចាត់ការ​បន្ត ៕

កែសម្រួល​ដោយ ៖ សំណាង

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ