ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភូមិ​ជ្រៃ​សែន​លើក​បញ្ហា​ប្រឈម​ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​រួម​មាន បញ្ហា​ចោរកម្ម គ្រឿងញៀន ប្រ​ព័​ន្ឋ​ទឹក​ស្អាត ដើម្បី​ដាក់​ជូន​មន្ត្រី​ជំនាញ​ដែល​ចូលរួម​វេទិកាសាធារណ​:​ថ្នាក់​ជាតិ គាំទ្រ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​ព្រះ​ពុ​ទ្ឋ​មណ្ឌលគិរី នៅ​ភូមិ​ជ្រៃ​សែន…

ខេត្តមណ្ឌលគិរី ៖ បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​រួម​មាន បញ្ហា​ចោរកម្ម គ្រឿងញៀន ប្រ​ព័​ន្ឋ​ទឹក​ស្អាត ដើម្បី​ដាក់​ជូន​មន្ត្រី​ជំនាញ​ដែល​ចូលរួម​វេទិកាសាធារណ​:​ថ្នាក់​ជាតិ គាំទ្រ​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​វត្ត​ព្រះ​ពុ​ទ្ឋ​មណ្ឌលគិរី នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ ២០១៩​។

នៅ​ក្នុង​វេទិកា​នោះ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​បញ្ហា​ចោរកម្ម ក្មេង​ញៀន​ថ្នាំ ដែល​តែងតែ​ដើរ​លួច​មាន់​ទា លួច​សំភារ​: និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ទប់ស្កាត់​បញ្ហា​ទាំងនេះ ជា​ពិសេស​ជួយ​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​អ្នក​ភូមិ​ក៏​បាន​សំណូមពរ​ទៅ​អង្គភាព​រដ្ឋាករទឹក​ខេត្ត ជួយ​ត​បណ្ដាញទឹក​ស្អា​តទៅ​ដល់​ផ្ទះ​ពួក​គាត់ នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ​ផង​។

ឆ្លើយ​ចំពោះ​ការ​លើក​ឡើង​នេះ​លោក​វរ​:​សេនីយ៍​ត្រី ចេ​ង ម៉ា​ប់ អធិការ​ង​ក្រុង​សែន​មនោ​រម្យ ក៏​បាន​ទទួលស្គាល់​ចំពោះ​បញ្ហា​នេះ ហើយ​លោក​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​ពេល​មាន​ករណី​ចោរកម្ម​កើតឡើង ។ បន្ថែម​លើ​នេះ​លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្ត​បាន​ជំរុញ​ឲ្យ​អធិការដ្ឋាន ក៏​ដូច​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ពង្រឹង​ការងារ​គ្រប់គ្រង ថែរក្សា​សណ្ដាប់ធ្នាប់ សុវត្ថិ​ភាព សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ត្រូវ​ឆ្លើយ​តប​អ​ឲ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​បញ្ហា​ដែល​កើតឡើង ។

លោក អេ​ង កុក​ថា​យ អនុរដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណ​:​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ការ​ជួញដូរ ការ​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជា​ប្រភព​នៃ​អំពើ​អសន្តិសុខ និង បញ្ហា​ជា​ច្រើន​ដល់​សង្គម​។ ដោយឡែក ការ​ស្នើ​សុំ​បណ្ដាញទឹក​ស្អាត មន្ត្រី​អង្គភាព​រដ្ឋាករ​ទឹកបាន​ថ្លែង​ថា រដ្ឋាករទឹក​ខេត្តមណ្ឌលគិរី មាន​គំរោង​ត​បណ្ដាញទឹក​ស្អា​តទៅ​តំបន់​មួយ​ចំនួន​ក្នុងភូមិ​ជ្រៃ​សែន តែ​តំបន់​ដែល​ស្នើ​សុំ​មិន​ទាន់​មាន​ផែនការ​នៅឡើយ ដោយសារ​តែ​តំបន់​នោះ​មានផ្ទះ​ប្រជាពលរដ្ឋ​តិច ដែល​ត្រូវ​លើក​សំរាប់​ផែនការ​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ