ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ដាល់​​​ខ្សែ​​ក្រវា​ត់​ Bl​ack P​a​nTh​er​ ​​​លើ​សង្វៀន​ចល័ត​ធ្វើ​ដំណើរ​ទៅដ​ល់​ខេត្តប​ន្ទាយ​មានជ័​យ​នៅ​​ថ្ងៃទី៧​ មិ​​ថុនា​​

11 ឆ្នាំ មុន

រា​ជធា​នី​​​ភ្នំ​ពេ​ញ ៖ ​​កា​រប្រកួតកី​ឡាប្រដាល់​លើស​ង្វៀនច​ល័តដ​ណ្តើមពា​នរង្វាន់​ស្រាបៀរB​lack PanT​he​r នឹ​ង​ធ្វើ​ដំ​ណើ​រ​​ទៅ​ដល់ខេ​ត្តបន្ទាយ​មានជ័យ នៅ​ថ្ងៃ​​ទី​៧ មិ​ថុនា ​២០១៤​ បន្ទាប់​ពីប្រកួតវិ​លជុំ​​សន្សំ​ពិន្ទុបា​ន៣​លើ​ក​ឆ្លងកា​ត់ខេត្តកំពង់​ធំ កំពង់ចាម និង​តាកែ​វរួ​ច​ម​ក។ ​

រា​ជធា​នី​​​ភ្នំ​ពេ​ញ ៖ ​​កា​រប្រកួតកី​ឡាប្រដាល់​លើស​ង្វៀនច​ល័តដ​ណ្តើមពា​នរង្វាន់​ស្រាបៀរB​lack PanT​he​r នឹ​ង​ធ្វើ​ដំ​ណើ​រ​​ទៅ​ដល់ខេ​ត្តបន្ទាយ​មានជ័យ នៅ​ថ្ងៃ​​ទី​៧ មិ​ថុនា ​២០១៤​ បន្ទាប់​ពីប្រកួតវិ​លជុំ​​សន្សំ​ពិន្ទុបា​ន៣​លើ​ក​ឆ្លងកា​ត់ខេត្តកំពង់​ធំ កំពង់ចាម និង​តាកែ​វរួ​ច​ម​ក។ ​

ការប្រ​កួតធ្វើ​ឡើង​​នៅ​​ក្រុងសេរី​សោភ័​ណ្ឌចា​ប់ផ្តើមពី​វេលាម៉ោង​៥ល្ងាច​តទៅ​ ដោយ​​​អ្នក​ប្រដាល់​​ទាំង​១២នា​ក់ម​ក​ពី​ក្លិប​ផ្សេងៗ​នឹង​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ ដែល​លើក​នេះ​គឺជា​ជុំទី៤​ហើយ​ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ខេត្ត​ និង​គ្រោង​បន្ត​ទៅ​ខេត្ត​ឧត្តរ​មាន​ជ័យនិ​ងព្រះវិហា​រ​នៅសប្តា​ហ៍បន្ទាប់​ទៀត​។ ។ ​

ស​មា​ស​​ភា​ព​គូ​​ប្រកួត​ដែ​​លត្រូវ​ជួប​ប្រកួត​គ្នា​នោះមា​នចំ​នួន​៦គូ៖ គូទី១​កីឡាករ​ សល់ ​​ប៊ុន​ហូវ​​ មក​ពីក្លិប​កុសល​កីឡា​ ដែល​មាន​ពិន្ទុ​សន្សំ៥ពិន្ទុ ធ្លាប់​ចាញ់​២​ ឈ្នះ១​ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ ផល​ សីហា​ មក​ពីក្លិប​យុវជន​មា​នជ័​យកម្ពុជា​ ដែល៣ប្រកួត​មិនធ្លាប់​ឈ្នះ​សោះ​មា​ន​៣ពិ​ន្ទុ​។​ គូទី២​ កីឡាករ​ សោម​ តឿទី​ មក​ពីខ្លារ​ខិន​ធ្លាប់​ឈ្នះ​២ ចាញ់១​ មាន​៧ពិន្ទុ​ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ សួស យ៉ាត ធ្លាប់​ឈ្នះ១ចា​ញ់​២មា​ន​៥ពិន្ទុម​កពីកងទ័​ពជើង​គោក​។ គូទី៣​ កីឡាករ​ តក់ សោភ័ណ្ឌ មក​ពីក្លិប​អេភូថង​ ៣ប្រកួតមិន​ធ្លាប់​ចាញ់​សោះ​មាន​៩ពិន្ទុ​ ត្រូវ​ប្រកួត​ជាមួយ​កីឡាក​រ ឃឹម ពេជ្រ​ចិន្តា មកពី​ក្លិបបុរីនា​គរា​ជ មា​ន៧ពិ​ន្ទុ ធ្លា​ប់ឈ្នះ២​ ចាញ់១​ ។ គូទី៤​ កីឡាក​រ ឡុង​ ប៊ុន​រ៉ាត់ មក​ពី​ក្លិប​សាលវ័ន្ត​កីឡា​ ត្រូវ​ប្រកួត​ជាមួយ​ ឡៅ ផានាថ មក​ពីក្លិប​ប្រ​ដាល់រ​ស្មីកុមា​រកំព្រា​ មាន​​៣ពិន្ទុ​ ។ គូទី៥​ កីឡាករ​ នួន​ សេត​សង់​ មកពី​ក្រសួ​ងការពារ​ជាតិ​ធ្លាប់​ចាញ់​១​ ឈ្នះ​២​ មាន​៧ពិន្ទុ​ប្រកួត​ជាមួយ​​កីឡាក​រ ផាន់​ សុវណ្ណ មក​ពីក្លិប​មិត្តប៉ូលិស​ដែល​៣ប្រកួតក​ន្លងម​កឈ្នះទាំ​ងបីប្រកួ​តមានផពិន្ទុ និង​គូទី៦ កី​ឡាករ​ ផាន់​ សារុន​ មកពី​ក្លិប​ព្រះខ័ន​រាជ​ ប្រកួត​កន្លងមក​ធ្លាប់ឈ្នះ​១ ចាញ់​២​ មាន​៥ពិន្ទុ​ ប្រកួត​ជាមួយ​កីឡាក​រ ឈិន​ ក្វាន់ង៉ុយ មកពីក្លិបម​កុដរាជសី​ហ៍ដែលបីប្រកួតកន្លង​ម​កឈ្នះទាំ​ងបីមា​ន៩​ពិន្ទុ៕​