ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​ស្រែកយំ​ឡើង​ភ្លាត់​សំឡេង​…​ជីវិត​គាត់​អ្នក​ណា​ទទួលខុសត្រូវ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​ធន់​ធំ​ក្រឡុក​បេតុង​បើក​គេច​ពី​រថយន្ត​នៅ​ពីមុខ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​6​និង​30​នាទី​យប់ ថ្ងៃ​ទី​12 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​បេតុង​ចម្ងាយ​ពី​ផ្សារ​ព្រែក​ភ្នៅ​១​គីឡូ​កន្លះ ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ខាងត្បូង ខណ្ឌ​ព្រែក​ភ្នៅ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​ធន់​ធំ​ក្រឡុក​បេតុង​បើក​គេច​ពី​រថយន្ត​នៅ​ពីមុខ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​6​និង​30​នាទី​យប់ ថ្ងៃ​ទី​12 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​បេតុង​ចម្ងាយ​ពី​ផ្សារ​ព្រែក​ភ្នៅ​១​គីឡូ​កន្លះ ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ខាងត្បូង ខណ្ឌ​ព្រែក​ភ្នៅ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ សែ​ម សឿ​ន ភេទ​ប្រុស អាយុ​23​ឆ្នាំ ស្នាក់​នៅ​ឃុំ​ឈ្វាំង ស្រុក​ពញាលឺ ខេត្តកណ្តាល ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​2015 ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CS-9747 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​បុរី​ប៉េង​ហួត ផ្លូវ​598 គោលបំណង​ជិះ​ទៅ​ផ្ទះ​នៅ​ឃុំ​ឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ខណៈ​ពេល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​មិន​ចាំ​ផ្លា​ក​លេខ​បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បើក​គេច​ពី​រថយន្ត​នៅ​ពីមុខ​បើក​លឿន​ដូច​គ្នា​ក៏​រ៉េ​ចង្កូត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​ទីតាំង​កន្លែង​កើតហេតុ ចំនែក​អ្នកបើកបរ​រថយន្ត​បង្ក​វិញ​បាន​បើក​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បន្សល់​ទុក​នៅ​តែ​ម៉ូតូ​រង​គ្រោះ និង​សព​ជន​រង​គ្រោះ​អស់​រយៈពេល​ជិត​១​ម៉ោង​ទើប​មាន​បងប្អូន​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​សព​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​ក៏​យក​ទៅ​រក្សា​ទុក​ឱ្យ​នៅ​ប៉ុស្តិ៍​សំរោង​ខាងត្បូង រីឯ​សព​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទៅ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ