ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​រាជធានីភ្នំពេញ​សម្រេច​ឃុំខ្លួន​ក្រុម​ «អាតឿ» ពាក់ព័ន្ធ​រឿង​ចែកចាយគ្រឿងញៀន​យ៉ាងល្បី​​ឈ្មោះ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី​២ មិថុនា ២០១៤ នេះ បានសម្រេ​ចចេញដីកាឃុំខ្លួន​ក្រុមអាតឿ ដែលល្បី​ឈ្មោះខា​ង​ចែកចាយ​គ្រឿង​ញៀន និងមានអាវុធ​នៅក្នុងរាជធានីភ្នំពេញ ។

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី​២ មិថុនា ២០១៤ នេះ បានសម្រេ​ចចេញដីកាឃុំខ្លួន​ក្រុមអាតឿ ដែលល្បី​ឈ្មោះខា​ង​ចែកចាយ​គ្រឿង​ញៀន និងមានអាវុធ​នៅក្នុងរាជធានីភ្នំពេញ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ដែល​ត្រូវឃុំខ្លួននោះ​ម្នាក់​ឈ្មោះកែវ វុទ្ធ​ធឿន ហៅ​អាតឿ ហៅ​ដៃ១ពាន់ ​អា​យុ២៦ឆ្នាំ ជាជន​ជាតិ​វៀត​ណាម ស្នាក់នៅ​ផ្ទះលេខ​១០៧ ផ្លូវ១០៨ សង្កាត់បឹ​ងត្របែក ខណ្ឌចំការ​​មន ជា​ដើរ​លក់ថ្នាំ​ញៀន​តាម​ក្លិ​ប ​និងរង្គសាល  ។ ម្នាក់​ទៀត​ឈ្មោះ​ប្រាក់ ចំរើន ​អាយុ​៣២​ឆ្នាំ មានទីលំនៅ​​​ជាមួយ​គ្នា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ឧសភា ២០១៤ កន្លងមក សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំងគ្រឿង​ញៀនក្រសួង​មហាផ្ទៃ​បានស៊ើប​អង្កេត និង ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់ការ​ឃាត់ខ្លួន​ក្រុម (អាតឿ) ២នាក់ ព្រមទាំង​ដកហូតនូវ​សារធាតុញៀនមួយចំនួន, អាវុធខ្លី​ម៉ាកកា​៥៤១​ដើម និងម៉ូតូ២គ្រឿង ។ ថ្នាំញៀន​ដែលសមត្ថកិច្ចដកហូ​តបានមានម្សៅក្រាម​ពណ៌ផ្កាឈូក៣​កញ្ចប់​ធំ និង១កញ្ចប់​តូច ម្សៅពណ៌​ក្រម៉ៅ​២​កញ្ចប់ធំ ម៉ាទឹកកក​១​កញ្ចប់​តូច ។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព