ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្ទូច​បើក​ទាក់​ខ្សែភ្លើង​ទុ​ស្សេ​លើដំបូល​ផ្ទះ​លក់​ចាបហួយ​ផ្អើល​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង​មាន​ដឹក​ឥដ្ឋ និង​ស៊ីម៉ង់ត៍​បាន​បើក​ទៅ​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​ទៅ​លើដំបូល​ផ្ទះ​លក់​ចាបហួយ​មួយ​កន្លែង​ហើយ​ទុ​ស្សេ​បែក​ផ្កាភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ខ្សែភ្លើង​នោះ​ពេញ​លើដំបូល​ផ្ទះ​ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​អ្នក​ជិតខាង​បាន​នាំ​គ្នា​ដងទឹក​ជះ​ព្រមទាំង​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ជា​ច្រើន​បំពង់ ព្រមទាំង​រាយការណ៍​ទៅ​កាន់​មន្ត្រី​អគ្គិសនី​បិទ​ភ្លើង​ទើប​រលត់ ។ ខណៈនោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​បាញ់​ទឹក​អស់​ត្រឹម​កន្លះ​ស៊ីទែន​ប៉ុណ្ណោះ​ហើយ​ជា​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ផ្ទះ​ខាងលើ​រួម​ជាមួយ​ឥ​វ៉ា​ន់​ចាបហួយ​នៅ​ក្នុង​នោះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ធុន​ធំ​១​គ្រឿង​មាន​ដឹក​ឥដ្ឋ និង​ស៊ីម៉ង់ត៍​បាន​បើក​ទៅ​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​ទៅ​លើដំបូល​ផ្ទះ​លក់​ចាបហួយ​មួយ​កន្លែង​ហើយ​ទុ​ស្សេ​បែក​ផ្កាភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ខ្សែភ្លើង​នោះ​ពេញ​លើដំបូល​ផ្ទះ​ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​អ្នក​ជិតខាង​បាន​នាំ​គ្នា​ដងទឹក​ជះ​ព្រមទាំង​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ជា​ច្រើន​បំពង់ ព្រមទាំង​រាយការណ៍​ទៅ​កាន់​មន្ត្រី​អគ្គិសនី​បិទ​ភ្លើង​ទើប​រលត់ ។

ខណៈនោះ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​បាញ់​ទឹក​អស់​ត្រឹម​កន្លះ​ស៊ីទែន​ប៉ុណ្ណោះ​ហើយ​ជា​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ផ្ទះ​ខាងលើ​រួម​ជាមួយ​ឥ​វ៉ា​ន់​ចាបហួយ​នៅ​ក្នុង​នោះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ជិត​ផ្ទះសំណាក់​ភ្នំ​មាស ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​សាងសង់​ពី​ថ្ម​ប្រក់​ដំបូល​ស័ង្កសី ហើយ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ចំណែកឯ​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក ព​ណ៍​ខៀវ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ហើយ​រថយន្ត​នេះ​បាន​ឈប់​នៅ​នឹង​កន្លែង​ដោយ​ដងសន្ទូច​ទាក់​ជាប់​ខ្សែភ្លើង​មាន​ទាំង​ខ្សែ​កា​ប្លិ៍​ជា​ច្រើន​សរសៃ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​នេះ​បាន​បើកបរ​ធ្វើ​ដំណើរ​ចេញពី​ផ្លូវលំ​មួយ​កន្លែង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតឡើង​ផ្លូវជាតិ​លេខ​៣ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​ដងសន្ទូច​នៅ​ពីលើ​រថយន្ត​បាន​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ដាច់​មួយ​សំណុំ​ធ្លាក់​ទៅ​លើដំបូល​ផ្ទះ​លក់​ចាបហួយ ។ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ទុ​ស្សេ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ខ្សែភ្លើង​ដែល​ដាច់​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ម្នាក់​ៗ​បាន​នាំ​គ្នា​រត់​ឆ្លេឆ្លារ ទៅ​ដងទឹក​ជះ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ។

ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​កាន់​ខាម​ន្ត្រី​អគ្គិសនី​បិទ​ចរន្ត​ភ្លើង​ដែល​កំពុង​ទុ​ស្សេ​បែក​ផ្កាភ្លើង​នោះ ព្រមទាំង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង ប៉ុន្តែ​ពេល​ទៅ​ដល់​បាញ់​ទឹកបាន​តែ​កន្លះ​ស៊ីទែន​ប៉ុណ្ណោះ​ភ្លើង​ក៏​រលត់​ទៅ​វិញ​ទាំង ។

ចំណែក​រថយន្ត​ស្ទូច​ទៅ​ណា​មិន​រួច​នោះ​ឡើយ​ព្រោះ​ដងសន្ទូច​បាន​ទាក់​ជាប់​ជាមួយ​ខ្សែភ្លើង និង​ខ្សែ​កា​ប្លិ៍​ភ្លើង​ជា​ច្រើន​សរសៃ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ