ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​! ត្រឹមតែ​៦​ថ្ងៃ និង​៥​ករណី​ចាប់​បាន​មិន​ស្ទើរ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​រយៈពេល​៦​ថ្ងៃ​ឈាន​ដល់​ការ​បង្ក្រាប​ចំនួន​៥​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១១​នាក់​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។ លោក​វរសេនីយ៍ឯក​ជឹ​ម…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​រយៈពេល​៦​ថ្ងៃ​ឈាន​ដល់​ការ​បង្ក្រាប​ចំនួន​៥​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១១​នាក់​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន រួម​ទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ចង្អុលបង្ហាញ និង​មតិ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ ដោយ​កម្លាំង​នៃ​អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​០៦ ខែធ្នូ ដល់​ថ្ងៃ​ទី​១២ ខែធ្នូ​នេះ​។ ក្នុង​នោះ​លើក​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ​នេះ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​រួម​មាន​១- ឈ្មោះ សូន សុភា​ក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ២-​ឈ្មោះ ស្រ៊​ន ឆៃ​ល័​ក្ខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា លើក​ទី​- ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​តាម​ផ្លូវ​ទំនប់​សណ្តរ​ស្ទឹង ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែធ្នូ​នេះ ។ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ ក្នុង​នោះ​២​កញ្ចប់​ធំ​ល្មម និង​២​កញ្ចប់​តូច ម៉ូតូ​ចំនួន​០១​គ្រឿង កញ្ចប់​បារី​១ និង​សម្ភារៈ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ចំនួន​ម្នាក់ ៖ ឈ្មោះ ជួន សុខា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ លើក​ទី​៣ -​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​តាម​ផ្លូវ​២១៧ ត្រង់​ចំណុច​មុខ​វត្ត​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ ។ ដកហូត​បាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ម៉ូតូ​០១​គ្រឿង ។ ជនសង្ស័យ​ខាង​នោះ​១- ឈ្មោះ ភ័​ក្រ តូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លាង​ម៉ូតូ នៅ​តាម​ផ្លូវ​លេខ​៣៣៦ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ២- ឈ្មោះ ធី លិញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​លាង​ម៉ូតូ ផ្លូវ​លេខ​៣៣៦ ស្នាក់​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

លោក​អធិការ​បាន​បន្ថែម​ទៀត​ថា លើក​ទី​៤- ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​០៧ ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃវែង​លិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ។ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួម​មាន ១- ឈ្មោះ អ៊ុយ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃវែង​លិច សង្កាត់​ព្រៃវែង រាជធានី​ភ្នំពេញ ។ ២- ឈ្មោះ អ៊ុយ សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​លិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ៣- ឈ្មោះ កន ចំរើន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

៤,​ឈ្មោះ ផុ​ន ពិសាល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃវែង​កើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។ ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លើក​ទី​៥ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​តាម​ផ្លូវ​លេខ​៥០​ម៉ែត្រ កែង​ផ្លូវ​លេខ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ ដកហូត​បាន​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ទី​១-​ឈ្មោះ ញៀន វណ្ណៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ស្នាក់​នៅ​រោង​កម្មករ តាម​ផ្លូវ​៦០​ម៉ែត្រ ទី​២- ឈ្មោះ ថន វុ​ធ​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ទាំង​២​នាក់​នេះ ស្នាក់​នៅ​ជាមួយ​គ្នា ក្នុង​រោង​កម្មករ តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​តា​គង់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ក្រោយ​ចាប់ខ្លួន​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ