ស្ត្រីម្នាក់រត់ទៅប្តឹង ក្រោយ​ឃើញបុរសម្នាក់​ដេកស្តូកមុខផ្ទះ​


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ផឹក​ស្រវឹង​ខ្លាំង​ពេក លុះ​ទៅ​ផ្ទះ​មិន​រួច​ក៏​ចត​ម៉ូតូ​ទុក​ចោល រួច​ដេក​ស្ដូក​នៅ​នឹង​មុខ​ផ្ទះ​របស់​ស្ត្រី​ម្នាក់ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ត្រី​ម្ចាស់ផ្ទះ​ក៏​រត់​ទៅ​ប្តឹង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​អ្នក​យក​ព័ត៌មាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ទល់មុខ​សាលារៀន​វិទ្យាល័យ​ជម្ពូ​វ័ន តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១D-១៣៧៥ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រី្ដ​ម្នាក់​បាន​និយាយ​រៀបរាប់​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ជួបជុំ​មិត្តភក្ដិ លុះ​មក​ដល់​មុខ​ផ្ទះ ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ដេក ស្ដូកស្ដឹង​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាំង​ពេក ក៏​រត់​ទៅ​ប្តឹង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​អោយមក​ជួយ​អន្តរាគមន៍​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​កំលាំង​សមត្ថកិច្ច និង​កំលាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​ធ្វើការ​ឆែកឆេរ​រក​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ ដើម្បី​ទំនាក់ទំនង​រក​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​បុរស​ខាងលើ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ឆែកឆេរ​រួច រក​ឃើញ​ទូរស័ព្ទ​១​គ្រឿង ហើយ​បាន​ទាក់ទង​ទៅ​រក​សាច់ញាតិ​ក្រុម​គ្រួសារ​ដែរ តែ​ទាក់ទង​ទៅ​មិន​បាន​នោះ​ទេ ។ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​មក​ឃើញ​ហេតុការណ៍ និង​ចុះ​មក​ជួយ​អន្តរាគមន៍​ដោយ​ទិញ​ទឹក​ភេសជ្ជៈ​១​កំប៉ុង និង​ទឹកបរិសុទ្ធ​ចំនួន​២​ទៅ​៣​ដប​ឱ្យ​បុរស​ខាងលើ​ហូប និង​លប់មុខ​ដើម្បី​ឱ្យ​ស្វាង​។ បន្ទាប់​ពី​ផឹក​ភេសជ្ជៈ​និង​លុបមុខ​រួច​ហើយ បុរស​ខាងលើ​បាន​ស្វាង​ពី​ស្រវឹង និង​ដឹងខ្លួន ព្រមទាំង​ស្គាល់​ផ្ទះ​ច្បាស់​ផង​ដែរ​។

ក្រោយ​ពេល​បុរស​ខាងលើ​ស្វាង​ស្រវឹង និង​ស្គាល់​ផ្ទះ​របស់​ខ្លួន​នៅឯណា​ច្បាស់លាស់ ទើប​សមត្ថកិច្ច​និង​ប្រជា​ការពារ​ភូមិ ព្រមទាំង​អ្នក​យក​ព័ត៌មាន​បាន​ជួយ​ឌុ​ប​ជូន​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្ដង ។ នៅ​ជាប់​នឹង​ខ្លួន​បុរស​ខាងលើ​ក៏​មាន​ពាក់​ខ្សែ​.​ក​, ខ្សែដៃ​, ចិញ្ចៀន និង​កាបូប​ផង​ដែរ សំណាងល្អ​ហើយ​ដែល​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឃើញ​ទាន់ និង​ជួយ​អង្គុយ​មើល កុំឱ្យ​ជន​ឆ្លៀតឱកាស​បន្លំ​លួច​យក​ទៅ​អស់នោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ