ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ពិភពលោក​ធំ​ៗ​បង្ហាញ​នូវ​ការ​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍កម្ពុជា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ​ពិភពលោក​ធំ​ៗ​និងប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន បាន​រៀបចំ​ការ​វាយតម្លៃ​លើ​សមត្ថភាព និង​បទ​ពិសោធន៍របស់​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាម​យន្តការ​នៃ​ការ​វាយតម្លៃ​ការ​សិក្សា​ពី​មុន (RPL) ស្រប​តាម​ស្តង់ដា​គុណភាព​ជាតិ និង​អាស៊ាន ក៏​ដូច​ជា​ស្រប​តាម​យុទ្ធនាការ…

ខេត្តសៀមរាប​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ​ពិភពលោក​ធំ​ៗ​និងប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន បាន​រៀបចំ​ការ​វាយតម្លៃ​លើ​សមត្ថភាព និង​បទ​ពិសោធន៍របស់​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាម​យន្តការ​នៃ​ការ​វាយតម្លៃ​ការ​សិក្សា​ពី​មុន (RPL) ស្រប​តាម​ស្តង់ដា​គុណភាព​ជាតិ និង​អាស៊ាន ក៏​ដូច​ជា​ស្រប​តាម​យុទ្ធនាការ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​»​។

ការ​វាយតម្លៃ​នេះ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​០៩-១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូ​ល​ឌុ​យ​ប្រ៊ូ​ល​ដែល​ជា​នៅ​ម​ជ្ឍ​មណ្ឌល​វាយតម្លៃ​សមត្ថភាព​ផ្នែក​សេវាកម្មសណ្ឋាគារ​។ ការ​វាយតម្លៃ​សមត្ថភាព​ខាងលើ​នេះ មាន​៣​ដំណាក់កាល រួម​មាន​៖ សំណួរផ្ទាល់មាត់ សំណួរ​សរសេរ និង​ការ​អនុវត្ត​ផ្ទាល់ លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ជំនាញ​ការិយាល័យ​ជួរ​មុខ និង​ជំនាញ​គេហកិច្ច (Housekeeping)​។ សកម្មភាព​វាយតម្លៃ​នេះមានការ​គាំទ្រ និង​សង្កេត​ការ​ពី​អង្គការ​អន្តរជាតិ​ធំ​មួយ​ចំនួន រួម​មាន​៖ អង្គការ​អន្តរជាតិ​ខាង ការងារ (ILO) អង្គការ​សហ​ប្រជា​តិ (UN) ទីភ្នាក់ងារ​សម្រាប់​ការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍ស្វី​ស អង្គការ UNESCO អង្គការ UNIDO អង្គការ UNYAP ព្រមទាំង​គណៈប្រតិភូ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ បាន ចុះ​មក​ពិនិត្យ និង​ដកស្រង់​បទ​ពិសោធន៍​អំពី​ការ​វាយតម្លៃ​លើ​សមត្ថភាព និង​បទ​ពិសោធន៍​របស់​អ្នកជំនាញវិជ្ជាជីវៈ​ទេសចរណ៍ តាម​យន្តការ​នៃ​ការ​វាយតម្លៃ​ការ​សិក្សា​ពី​មុន (RPL) ស្រប​តាម​ស្តង់ដារគុណភាព​ជាតិ និង​អាស៊ាន​។

លោក ទ្រី ឈី​វ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ និង​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍​បានលើក​ឡើង​អំពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ២០១៧-២០២៥ ក្រោម​បរិបទ​នៃ​សមាហរណកម្ម​អាស៊ាន ដោយ​ដាក់ចុះ​នូវ​ផែនការ​វាយតម្លៃ​សម្ថ​ភាពអ្នក​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្នក​កំពុង​បម្រើ​ការងារ​មាន​ជំនាញ​ច្បាស់លាស់​ជាក់លាក់​ហើយ​អាច​អភិវឌ្ឍ​អាជីពរបស់​ខ្លួន​តាម​វិ​ថី​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចុះ​ស្រប​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ចែង​ថា ត្រឹម​ឆ្នាំ​២០២០ អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុងវិស័យ​ទេសចរណ៍ ត្រូវ​មាន​វិញ្ញាបនបត្រ​ជំនាញ​វិជ្ជាជីវៈ​ទទួលស្គាល់​យ៉ាងតិច ៥០% ២០២៥ សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» ពោល​គឺ​អ្នកបម្រើ​ការងារ​ទាំងអស់ត្រូវ​មាន​វិញ្ញាបនបត្រ​ជំនាញ​វិជ្ជាជីវៈ​ទទួលស្គាល់ និង​ត្រឹម​ឆ្នាំ​២០៣០ សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ SDG4 «​ការ​សិក្សា​ពេញ​មួយជីវិត​» និង SDG8 «​ការងារ​សម​ស្រប​»​។

​សូម​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​ក្នុង​អនុ
វត្ត​កម្មវិធី​សិក្សា​តាម​ស្តង់ដារ​អាស៊ាន ក្នុង​នោះ​ក្រសួងទេសចរណ៍ ដែល​មាន​គណៈកម្មាធិការ
ជាតិ​អ្នកជំនាញ​ទេសចរណ៍​ជា​សេនាធិការ​បាន​ពង្រឹងសមត្ថភាព​សាលា​បណ្តុះបណ្តាល​វិជ្ជា
ជីវៈ ដែល​ប្រើប្រាស់​កម្មវិធី​សិក្សា​ស្តង់ដារ​អាស៊ាន​ចំនួន ២០ បណ្តុះបណ្តាល​គ្រូ​បង្គោល និង
អ្នក​វាយតម្លៃ​បង្គោល​អាស៊ាន​ចំនួន ៣០​រូប ហើយ​គ្រូ​បង្គោល និង​អ្នក​វាយតម្លៃ​បង្គោល​ជាតិ
ប្រមាណ​ជាង ៦០០​នាក់​។ បច្ចុប្បន្ន មាន​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​តាម​ស្តង់ដារ​អាស៊ាន ចេញពី​សាលា​បណ្តុះបណ្តាល​ខាងលើ​មាន​ចំនួន​ជាង ៤,០០០​នាក់​។

ដោយឡែក​ក្រសួង​ទេសចរណ៍​កំពុង​ដាក់ចុះ​នូវ​អភិក្រម​បណ្តុះបណ្តាល​ថ្មី​ៗ​ផ្សេង​ទៀត ដូច​ជា​កំពុង​រៀបចំ​ឲ្យ​មានការបណ្តុះបណ្តាល​កម្រិត​សញ្ញាបត្រ​មធ្យមសិក្សា​វិជ្ជាជីវៈ​ទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​សិស្ស​សិក្សា​ក្នុង​រយៈពេល​៣​ឆ្នាំ (​ថ្នាក់​ទី​១០ ១១ និង​១២) ទទួល​បាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិវិទ្យាជីវ​ទេសចរណ៍​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ